ភាគ៨២

1.4K 53 0
                                    

(ទ្រង់និយាយរួចហើយថាទ្រង់មិនមែនមករកនាងតែមួយលើកនោះឡើយ)

បម្រើស្នេហ៍អង្គម្ចាស់
ភាគ៖៨២

៣ថ្ងៃក្រោយមក
រសៀលថ្ងៃថ្មី
ម្ចាស់កាយសង្ហាជាម្ចាស់វីឡាអាន់ឌើតុនប្រញាប់ទាញយកអាវធំយកមកពាក់ជាបន្ទាន់ ភាពប្រញាប់ប្រញាល់របស់គេក៏ហាក់ធ្វើឲ្យភរិយាដែលកំពុងតែអង្គុយរៀបចំសម្លៀកបំពាក់នៅគ្រែឯណោះមិនឆ្ងល់មិនបាន លូម៉ាក៏ប្រញាប់ក្រោកនាំខ្លួនដើរសម្ដៅមកកាន់គេ។
«ចាំអូនជួយ» លូម៉ាចូលទៅជិតស្វាមីរួចក៏ទាញករអាវគេឲ្យមានរបៀប មុននឹងសម្លឹងមើលទៅផ្ទៃមុខមិនសូវជាល្អប៉ុន្មានរបស់យ៉ុនហ្គី លូម៉ាក៏ចូលមកឈរពីមុខនាយ ដៃតូចស្រឡូនលូកកាន់ប៉ះថ្ពាល់ស្វាមីមិនឲ្យគេគេចមុខពីនាងក៏ព្រោះថាបើមានរឿងអ្វីគេក៏អាចពិភាក្សាជាមួយនឹងនាងបានមិនចឹង? នាងជាប្រពន្ធតែងតែរង់ចាំជួយជ្រោមជ្រែងនឹងស្ដាប់គេជានិច្ចចឹងហើយ។
«អូននៅចាំរឿងក្ដីរបស់គ្រួសាររបស់អ្នកអង្គម្ចាស់ទេ?»
«រឿងរបស់មាតាទ្រង់នឹងស្រីបម្រើម្នាក់នោះត្រូវទេ?» យ៉ុនហ្គីក៏ងក់ក្បាលឆ្លើយតបនឹងភរិយាព្រមជាមួយនឹងទឹកមុខក្រៀមក្រោះដែលអាចបង្ហាញប្រាប់នាងថារឿងក្ដីនោះច្បាស់ជាមានបញ្ហាអ្វីជាមិនខានឡើយ។
«ដោយសារតែខាងតុលាការពន្យាពេលមិនមានចេញសាលដីកាកាត់ទោស ចឹងហើយទើបខាងតុលាការបញ្ជាឲ្យដោះលែងទាំងម្ចាស់ក្សត្រីនឹងស្រីបម្រើម្នាក់នោះ ម៉្យាងក៏លឺថាមានមនុស្សចេញមកមកធានាឲ្យពួកគេថែមទៀត»
«ជាអ្នកណាទៅយ៉ុន?» លូម៉ាក៏សួរទាំងចាប់អារម្មណ៍នឹងប្រយោគដែលស្វាមីនាងបាននិយាយ យ៉ុនហ្គីក្រវីក្បាលតិចៗមុននឹងទាញយកវ៉ាញមកក្រេបអស់ពីកែវទឹកព្រឹកតែម្ដង លូម៉ាបានត្រឹមព្រលែងខ្យល់ដង្ហើមធំត្បិតថារឿងវាកាន់តែស្មុគស្មាញ ម៉្យាងម្ចាស់ក្សត្រីក៏ជាមាតារបស់ស្ដេចគ្រប់គ្រងប្រទេស ប្រសិនជាចង់ទាមទាររកយុត្តិធម៌ពីទ្រង់នោះវាមិនមែនជាការងាយស្រួលនោះឡើយ។
«បងមានអ្វីឲ្យអូនជួយទេ? បើសិនជាបងចង់ឲ្យអូនជួយបងក៏និយាយប្រាប់អូនមក អូនពេញចិត្តជាចំណែកក្នុងការងាររបស់បងជានិច្ចយ៉ុន» បានលឺសម្ដីរបស់ភរិយា យ៉ុនហ្គិក៏ញញឹមបន្តិចហាក់មានកម្លាំងចិត្តជាងមុនបន្តិច ដៃមាំលូកទាញក្រសោបខ្លួននាងមកជិតរួចថើបសក់នាងស្រាលៗព្រមជាមួយភាពមេត្តានឹងក្ដីស្រឡាញ់។
«បងប្រហែលជាសំណាងបំផុតហើយដែលបានអូនចូលមកក្នុងជីវិតបងបែបនេះ» យ៉ុនហ្គីពោលពាក្យមួយឃ្លាមកដូចជាលួងលោមចិត្តភរិយាឲ្យទោរទន់ចឹង យ៉ុនហ្គីក៏សម្លឹងមើលទៅលូម៉ាជាថ្មី មុននឹងទូរសព្ទ័ក្នុងហោប៉ៅគេរោទ៍ឡើង មិនបង្អង់នាយក៏ប្រញាប់លើកទទួលភ្លាម។
«ពិតមែនរឺ? ល្អ..ខ្ញុំនឹងប្រញាប់រៀបចំភ្លាម» យ៉ុនហ្គីនិយាយតែប៉ុណ្ណេះក៏ផ្ដាច់ការទាក់ទងភ្លាម មុននឹងងាកសម្លឹងមើលទៅលូម៉ាបន្តិច ស្រីតូចក៏ជ្រឹមចិញ្ចើមបន្តិចព្រោះមិនយល់ពីការសម្លឹងមើលរបស់ស្វាមីដូចគ្នា។

បម្រើស្នេហ៍អង្គម្ចាស់ ( រដូវកាលទី ០៤ : BLIND REVENGE ) [ ចប់ ]Where stories live. Discover now