Ep 01 : Bad news 🥀

2.9K 109 4
                                    


« ហាឡូ អ្នកប្រុស ជីមីន »

« បាទ ហាឡូ ម៉ែដោះ នឹកជីមីនមែនទេ ? បានខលមកបែបនេះ » រាងតូចឆ្លើយតបទៅអ្នកម្ខាងទៀត បែបចង់ញោះអ្នកដែលជាមនុស្សចាស់ម្នាក់នៅក្នុងផ្ទះ

« គ..គឺ....» ម៉ែដោះឆ្លើយទៅវិញទាំងរដាប់រដុប ព្រោះបារម្ភថារាងតូចនឹងមានប្រតិកម្មខ្លាំងពេលដែលបានលឺរឿងនេះ

« មានអីមែនទេ ម៉ែដោះមិច ក៏និយាយរដាប់រដុបបែបនេះ » មុខដែលញញឹមមានក្ដីសុខមុននេះប្រែជាជ្រួចញ្ចើមភ័យនៅពេលអ្នកម្ខាងទៀតនិយាយ បែបគួរឲភ័យបែបនេះ

« គឺថា លោកម្ចាស់គាត់..» ម៉ែដោះ

« លោកប៉ា !! លោកប៉ាយ៉ាងម៉េច ? ម៉ែដោះឆាប់និយាយមក » សម្លេងពេញទៅដោយក្ដីបារម្ភពេញទ្រូងបានបន្លឺឡើងដោយមនុស្សម្នាក់ដែលមានឈ្មោះជាកូនប្រុស

« លោកម្ចាស់បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពេលនេះ លោកបានបាត់បង់ជីវិតហើយអ្នកប្រុស ហុឺហុឺ....» ម៉ែដោះ

« បាត់បង់ជីវិត !! ម៉ែដោះនិយាយអី មិនអាចទេ មិនអាចបែបនោះទេ ហុីហុី.. :'( ម៉ែដោះកុហក់ខ្ញុំមែនទេ ? ម៉ែដោះប្រាប់មកថា ម៉ែដោះគ្រាន់តែលេងសើចទេ ហុឹក ហុឹក..» រាងតូចនិយាយទាំងដង្ហក់ព្រោះតែប៉ាតែម្នាក់របស់គេ ប៉ាដែលដើរតួ ជាម្ដាយផងឪពុកផងតាំងពីក្មេងមក មិនដែលឲខ្វះចន្លោះ តែងតែបារម្ភពីគេ មិនដែលឲគេត្រូវអ្នកណាធ្វើបាបសូម្បីម្ដង ប្រដៅគេឲគេរឹងមាំ

« កូនត្រូវចាំថា ទោះកូនគ្មានម៉ាក់ដូចជាមិត្តកូនដ៏ទៃទៀត តែកូនត្រូវតែធ្វើខ្លួនជាមនុស្សល្អ រឹងមាំ និងចេះផ្ដល់កម្លាំងចិត្តរបស់មនុស្សគ្រប់គ្នា ព្រោះនេះជាអ្វីដែលមនុស្សជាច្រើនគ្មាន ពេលណាមួយដែលកូនលំបាកកូនត្រូវចាំថាកូនមានប៉ា ប៉ានឹងនៅជាមួយកូនរហូត ទោះមិននៅក្បែរកាយ តែក្នុងចិត្តវិញគឺប៉ានៅអោបកូនរហូតណា ជីមីន » នេះជាសម្ដីរបស់ប៉ាគេដែលតែងតែប្រាប់គេពេលគេយំនឹកម៉ាក់កាលពីក្មេង នឹកឃើញដល់រឿងទាំងនេះភ្លាមភ្នែកក៏ចាប់ផ្ដើមរលីងរលោងទឹកភ្នែក ទឹកសើមៗនោះបិះនឹងស្រក់ចុះមកទៅហើយ តែភ្លាមនោះដៃក៏លើកចុចបិទទូរសព្ទជាមុនសិនព្រោះមិនចង់អោយម៉ែដោះបារម្ភ  ត្រូវហើយនេះជាអ្វីដែលប៉ាគេចង់បាន គេត្រូវរឹងមាំ កុំឲអ្នកដ៏ទៃបារម្ភ នេះគឺគេធ្វើដើម្បីប៉ារបស់គេ

Name of Husband 🥀✨ • Jikook ( ចប់ ) Where stories live. Discover now