Ep 07 : Do you love me ?? 💔

872 76 1
                                    


    ទ្វាផ្ទះត្រកូល ផាក បានបើកមកដោយមានរាងតូចដែលជាម្ចាស់ផ្ទះមកជាមួយផងដែរ តែមិនមែនមកដោយធម្មតានោះទេ គឺមកដោយទឹកមុខក្រញ៉ូវមើលមិនយល់ ដោយសារតែនៅខឹងមិនទាន់បាត់ ។

« អរ បងមីនចេញពីធ្វើការហើយមែនទេ ? » យូនអា ដើរចុះមកពីលើផ្ទះ ហើយក៏សួរ

« បាទ !! ហើយយូន មិនទៅសាលាទេ ? » ជីមីន

« គឺយូនមិនសូវស្រួលខ្លួន ទើបសុំច្បាប់គ្រូមួយថ្ងៃទៅ » យូនអា

« មិនស្រួលខ្លួន ? ហើយមានលេបថ្នាំនៅនឹង ? » ជីមីននិយាយព្រមទាំងដើរទៅជិតនាងតូច និងយកដៃស្ទាបក្បាលនាង

* Oh My God បងកំពុងធ្វើអីនឹង ខ្ញុំគាំងងាប់ឥឡូវហើយ * នាងគិតក្នុងចិត្ត
« អឺ គឺគឺ..លេបហើយហើយបង » យូនអានិយាយទាំងមិនចង់ចេញ ព្រោះបេះដូងនាងកំពុងលោតញាប់

«ប្រាកដអត់នឹង ? បងមិនជឿទេ » ជីមីននិយាយហើយដើរទៅកាន់តែជិតនាង

« ឈប់ !! បងមីនឈប់ កុំចូលមកអោយសោះ » យូនអា ច្រានជីមីន តិចៗ ហើយនិយាយទាំងមិនហ៊ានមើលមុខជីមីន

« ហាស !! នេះយូនកើតអីនឹង មោះបងជូនទៅពេទ្យល្អទេ ? » ជីមីនបញ្ចប់ចុងប្រយោគដោយដើរទៅជិតជាងមុនទៀត ( កូនហ្នឹងយ៉ាប់ហាស គេប្រាប់ថា កុំ កុំ កុំ វា លឺតែ ខំ ខំ ខំ :-( 😒😒 )

« អា ..យ៉ូនមិនអីទេ យ៉ូនទៅលើសិនហើយ » យ៉ូនអាស្រែកឡើងបន្តិចហើយក៏រត់ឡើងទៅខាងលើបាត់

« អេ!! យ៉ាងមិចចេស ? » នាយកម្លោះជ្រួញចិញ្ចើមចូលគ្នាទាំងមិនយល់

សម្មភាពទាំងប៉ុន្មានមិញនេះ មិនអាចគេចផុតពីក្រសែភ្នែក របស់ ជុងហ្គុក បានឡើយ គេឃើញ ឃើញគ្រប់ទង្វើទាំងអស់ វាធ្វើអោយគេដឹងថា រាងតូចជាប្រពន្ធតែងតែបារម្ភពីមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួន លើកលែងតែគេ ...

« អរ ជុងហ្គុកនៅឈរទីនេះធ្វើអី មិចមិនចូលផ្ទះ » ម៉ែដោះទើបមកពីផ្សារឃើញជុងហ្គុកនៅឈរមាត់ទ្វាទើបសួរ

សម្លេងរបស់ម៉ែដោះធ្វើអោយជីមីនងាកមុខមកបន្តិច ហើយក៏បានឃើញមុខជុងហ្គុក ទើបគេនិយាយឡើង

Name of Husband 🥀✨ • Jikook ( ចប់ ) Where stories live. Discover now