Ep 02 : First step 💞

1K 83 1
                                    


បន្ទាប់ពីធ្វើដំណើររាងយូរម៉ោងដែរហើយ ពេលមកដល់ផ្ទះ ក៏មានរឿងមួយកើតឡើង គឺកើតឡើងដោយសារអ៊ុំស្រីរបស់ជីមីន មនុស្សស្រេកឃ្លាននឹងទ្រព្យសម្បត្តិគឺ ស៊ូជីង នោះឯង

« ស្អីគេនេះ ? » ជីមន « មេធាវី ? មិចក៏មេធាវីមកនៅផ្ទះរបស់ខ្ញុំទៅវិញ រឺមួយក៏..» រាងតូចដែលទើបតែចូលមកក្នុងផ្ទះមុននេះបានពោលឡើងដោយភ្នែកសម្លឹងទៅមនុស្សបួន នាក់នៅក្នុងផ្ទះ

« អរ ជីមីនក្មួយ មកដល់ហើយមែនទេ មោះម៉ោអង្គុយសិនមកណា » ស្រ្តីចំណាស់និយាយព្រមទាំងក្រោកឡើងទៅ ទាញរាងតូចអោយអង្គុយចុះ

« អត់ទេ ខ្ញុំចង់ដឹងតែម្យ៉ាងបុណ្ណោះថាមេធាវីមកទីនេះដើម្បីអី » ជីមីន ក្រវាសដៃចេញពី ស៊ូជីង ហើយងាកទៅសួរមេធាវី

« គឺថា ដោយសារតែលោក ផាក ជីអុន បានស្លាប់ហើយ ចឹងហើយ លោកស្រី ស៊ូ ក៏បានហៅខ្ញុំមក ដើម្បីបើកបណ្ដាំមរតកណាអ្នកប្រុស » មេធាវីតបទៅរាងតូចបែបគួរ សម

« បណ្ដាំ មរតក ? ហុឹស ហុឹស » រាងតូចសើចឡើងបន្តិចបន្ទាប់ពីបញ្ចប់ចុងប្រយោគមិញនេះហើយ មុននឹងនិយាយឡើងម្ដងទៀត « លោកប៉ា ស្លាប់មិនទាន់បានប៉ុន្មានផង មិនទាន់ទាំងធ្វើបុណ្យហើយរួចរាល់ផង បែរជាចង់បូមយកទ្រព្យហើយហេស ? » និយាយហើយក៏ងាកទៅរកអ្នកដែលមានឈ្មោះថាជាអ៊ុំ

« អឺ គឺ ....វាចេះណាក្មួយ វាមានទៅខុសទាស់អីទៅព្រោះយើងគង់តែបើកវាដដែលមិនចឹង ? គ្រាន់តែមុនហើយនឹង ក្រោយប៉ុណ្ណោះ បើកឲហើយទៅវាមានទៅស្អី ? មែនទេ ? » គាត់និយាយហើយក៏សើចឡើងតិចៗទាំងមុខមិនសូវសម ព្រោះមើលទៅជីមីន ដូចជាមិនមែនធម្មតាៗទេ

« ចឹងហ៎៎ » ជីមីន

« ចឹង ហើយគឺចឹងហើយណាក្មួយ អ៊ុំគិតហើយថាក្មួយគង់តែយល់ស្របទេ ទើបអ៊ុំហៅមេធាវី មកឲហើយនឹងណា» ឆ្លើយទៅជីមីនវិញទាំងញញឹមញញែមព្រោះគិតថាក្មេងម្នាក់នេះស្របតាមគេទៅហើយ តែ...

« បើចឹងមែនក៏ខ្ញុំមិនព្រមដែរ ទាល់តែខ្ញុំរៀបចំបុណ្យសពរបស់លោកប៉ារួចរាល់ទើបខ្ញុំ ឲបើកបណ្ដាំមរតកនេះ ប៉ុណ្នឹងបានហើយខ្ញុំ សុំឡើងទៅលើសម្រាកសិនហើយ មោះថេ តាមយើងមក » ជីមីននិយាយហើយក៏ដឹងដៃថេយ៉ុងឡើងទៅខាងលើ ដោយមិនភ្លេចអោនគោរពលោកមេធាវីនោះទេ ព្រោះគាត់ជាមនុស្សចាស់

Name of Husband 🥀✨ • Jikook ( ចប់ ) Where stories live. Discover now