Ep 05 : Take care 💖

824 80 0
                                    


          
        គ្រាន់តែ ជុងហ្គុក លឺសម្លេង ជីមីនពីដំបូងគេក៏មានអារម្មណ៍មិនស្រួលទៅហើយ ត្រូវនឹងរាងតូចបានបាត់សម្លេងទៅទៀត ជុងហ្គុក ស្លន់ស្លោយ៉ាងខ្លាំងតែទប់ស្មារតីជាប់ក្នុងការ ដែលឆែកមើល GPS ភ្ជាប់នៅនឹងឡាន ។

រទេះដឹងអ្នកជម្ងឺ លឺសូរ ងឺតៗ រាងកាយតូចស្ដើងពោលពេញដោយរបួសគ្រប់ទីកន្លែង បានបញ្ជូនចូលមកមន្ទីរពេទ្យអមជាមួយរាងកាយរឹងមាំ រត់តាមរទេះនឹងកាន់ដៃអ្នកដេកលើរទេះជាប់រហូត ។

« លោក ! លោក ! សុំចាំនៅខាងក្រៅសិន » គ្រូពេទ្យ

« អត់ទេ !! ខ្ញុំ.. ខ្ញុំទៅជាមួយគេ » ជុងហ្គុក

« មិនបានទេលោក » គ្រូពេទ្យ

« ហេតុអីក៏មិនបាន ? » ជុងហ្គុកស្រែកឡើងដោយភ្នែកក្រហម គេភ័យ និងមួម៉ៅលាយលំគ្នា តែក៏បិទភ្នែកដកដង្ហើមបន្តិច មុននឹងនិយាយឡើងម្ដងទៀត  « បាទ ! អ្នកគ្រូពេទ្យ តែសុំជួយគេផងណា ជួយគេអោយបានណា » ជុងហ្គុក

« ចាស៎៎លោក !! ពួកខ្ញុំនឹងខំអោយអស់ពីសមត្ថភាព » គ្រូពេទ្យ

មួយម៉ោងកន្លងផុតទៅ នៅមុខបន្ទប់សង្គ្រោះបន្ទាន់ ជុង   ហ្គុក ដើររេរ៉ រេរ៉ នៅមុខបន្ទប់ ដៃក្ដាប់ចូលគ្នាលើកឡើងញីសក់ក្បាលខ្លួនឯងឡើងរញ៉េរញៃអស់ គេបារម្ភពីអ្នកនៅក្នុងបន្ទប់នោះខ្លាំងណាស់ ។

« ជុងហ្គុក !! ជុងហ្គុក !! » សម្លេងមនុស្សចាស់ហៅជុងហ្គុក ទាំងសម្លេងអន្ដាត់អន្ដើត ព្រោះចង់ដឹងពីសភាពរបស់អ្នកដែលគាត់មើលថែតាំងពីតូច ដោយមានថេយ៉ុងជាអ្នកជួយគ្រាគាត់ ។ ជុងហ្គុកងាកទៅគាត់ហើយឆ្លើយ..

« គេ..មិនទាន់ចេញពីក្នុងបន្ទប់សង្រោះបន្ទាន់នៅឡើយទេ » ជុងហ្គុក

« នោះ !! គ្រូពេទ្យចេញមកហើយ »ថេយ៉ុង ឃើញគ្រូពេទ្យចេញមកក៏ស្រែកឡើង

« តើជីមីនយ៉ាងមិចហើយលោកគ្រូពេទ្យ » អ្នកទាំងបី នៅមុខបន្ទប់នោះសួរឡើងព្រមគ្នា

« គេបាត់បង់ឈាមច្រើនណាស់ ខ្ញុំសុំសួរថា ក្នុងចំណោមអ្នកទាំងបី តើមានអ្នកណាដែលមានឈាម Group A ដែរទេ ? ព្រោះចៃដន្យ មន្ទីរពេទ្យយើងអស់ឈាម Group នេះហើយ » គ្រូពេទ្យ

Name of Husband 🥀✨ • Jikook ( ចប់ ) Where stories live. Discover now