Ep 35 : Jungji 🐕

773 51 0
                                    



  ចាប់ពីពេលនេះទៅ ភូមិគ្រឹះគ្រួសារ ឆយ ត្រូវបនកថែមសមាជិកម្នាក់ទៀត ដែលមានងារជាអ្នកប្រុសតូចក្នុងផ្ទះ ព្រះនាម ជុងជី 😂😂 ដែលត្រូវជាកូនរបស់ ឆយ យ៉ុងវូ និង ផាក ជីមីន ....

ទៅដល់ភូមិគ្រឹះ ...

« អរ អ្នកប្រុសមកវិញហើយមែនទេ ? » ម៉ែដោះ

« បាទ !! » ជុងហ្គុក និយាយហើយងាកទៅសម្លឹងរាងតូច មុននឹងបង្ហើបប្រយោគមួយ « ជីមីន អូនមិនណែនាំសមាជិកថ្មីអោយម៉ែដោះស្គាល់ផងទេហេស ? »

ម៉ែដោះលឺ ជុងហ្គុក ថាបែបនេះគាត់ក៏សម្លឹងមើលមករាងតូច ដែលកំពុងស្ញេញ

« ហិហិ គឺនេះម៉ែដោះ » ជីមីន លើក ជុងជី មកបង្ហាញម៉ែដោះ

« អរ គឺកូនឆ្កែហ៎៎ » ម៉ែដោះ អង្អែលក្បាល ជុងជី

« បាទ កូនឆ្កែដែលត្រូវជាកូនរបស់ខ្ញុំ និង យ៉ុងវូ » ជីមីន

លឺបែបនេះភ្លាមម៉ែដោះភ្ញាក់ព្រើត បើកភ្នែកធំៗ ក្រលេកក្រឡាប់

« ថ..ថាមិច » ម៉ែដោះ គាំងនិយាយមិនចង់ចេញ « ពិតមែនហេស អ្នកប្រុសយ៉ុង »

« គឺ...ដូចដែលគេថាហ្នឹងម៉ែដោះ » ជុងហ្គុក

« មានអីមែនទេម៉ែដោះ » ជីមីន

« អ..អឺ.. » ម៉ែដោះនៅតែមិនសូវយល់ តែជុងហ្គុក បានញាក់ភ្នែកដាក់គាត់ចងផប្រាប់ថាស្របតាមគេទៅ

« អត់មានអីទេ ឆាប់ទៅញុាំបាយទៅ ខ្ញុំរៀបចំហើយអស់ហើយ » ម៉ែដោះ

« តោះ តោះជុងជី... » ជីមីន និយាយជាមួយកូនគេយ៉ាងសប្បាយរីករាយហើយដើរទៅតុបាយបាត់ទៅ ជុងហ្គុក ដើរទៅតាមដូចគ្នា

@តុញុាំបាយ...🍴🍛

« ជុងជី កូនញុាំអានេះទេ ? » ជីមីន ចង់និយាយពី មឹកឆាម្រេចខ្ចី 😑

« ជីមីនហា ឆ្កែវាអត់ញាំុម្ហូបអស់នេះទេ » ជុងហ្គុក

« បងហៅអ្នកណាឆ្កែ ? » ជីមីន

« អរច្រលំ គឺថាកូនយើងញាំុអាអស់ហ្នឹងអត់កើតទេអូន » ជុងហ្គុក

« ពិតមែនហើយ ធ្វើយ៉ាងមិចទៅន៎៎ » ជីមីន

« ម៉ែដោះ !! » ជុងហ្គុក ស្រែកហៅម៉ែដោះ

Name of Husband 🥀✨ • Jikook ( ចប់ ) Onde histórias criam vida. Descubra agora