Ep 10 : I envy the one who you care 🙂

839 70 0
                                    


បរិយាកាសពិធីកំពុងតែមានភាពស្ងប់ស្ងាត់ដោយសារនៅរងចាំចម្លើយ របស់រាងតូចថាគេនឹងនិយាយដែររឺទេ ម្នាក់ៗសុទ្ធតែទន្ទឹងរងចាំដូចៗគ្នា តែអ្នកដែលអន្ទះសារបំផុតនោះគឺអ្នកជាស្វាមីនោះឯង គេចង់ដឹង ចង់ដឹងចម្លើយចេញពីមាត់អ្នកដែលគេស្រលាញ់ ។

« គឺ...គឺខ្ញុំគ្មានអីនិយាយទេ » ជីមីន

គ្រាន់តែលឺបែបនេះភ្លាម បេះដូងរបស់ ជុងហ្គុក ស្ទើរតែជ្រុះដល់ដីទៅហើយ តែគិតថាគេនឹងធ្វើមុខបែបណា ? ទម្លាក់មុខចុះ ? ឈ្ងោកមុខយំ ? គឺមិនអាចទេ គេនៅរក្សាទឹកមុខញញឹមធម្មតា ហើយសម្លឹងទៅពិធីករ ដោយទឹកមុខញឹមញឹមតែប៉ុណ្ណោះ

« អរបាទ ខាងភរិយាប្រហែលជារំភើបពេកហើយទើប និយាយមិនចេញបែបនេះ ចឹងសុំទះដៃអបអរសាទរមួយទៀតមកបាទ ហើយអ្នកទាំងពីរអាចទៅកន្លែងរបស់ខ្លួនវិញ បានហើយបាទ » ពិធីករ

ទៅដល់កន្លែងអង្គុយវិញ ជុងហ្គុក និង ជីមីន ក៏អង្គុយចុះក្បែរគ្នា

« ហីយ៉ា បងហ្គុក និយាយបានល្អមែនទែន ខ្ញុំអោយមេដៃមួយណា » យូនអា

ជុងហ្គុកមិនបាននិយាយអីគេគ្រាន់តែញញឹមតបវិញប៉ុណ្ណោះ

« ជីមីន មិចមិននិយាយអីចឹង ? » មីនជី និយាយបែបឌឺដង

« គឺ មិនដឹងនិយាយអី » ជីមីន

« ជាប្ដីប្រពន្ធបែរជាគ្មានពាក្យនិយាយ » មីនជី

« ហើយអ្នកនាងក៏ចេះដឹងម្លេះ ? គេប្ដីប្រពន្ធគ្មានអីនិយាយផង ហើយអ្នកនាងជាស្អីបានជានិយាយច្រើនម្លេះ » យូន

« នាង....» មីនជី

« យ៉ាងមិច !! ខ្ញុំយ៉ាងមិច ? ម៉ាក់ខ្ញុំស្ដេចនិយាយដើមគេក៏នៅទីនេះដែរ នាងចង់យ៉ាងមិច ? » យូនអា និយាយទាំងពើងទ្រូងឌឺវិញ

« នែ៎៎ កូនយូន !! » ស៊ូជីងសម្លក់កូនស្រី

============

ពិធីបានបញ្ចប់ គ្រួសាររបស់ជីមីនក៏ត្រឡប់មកភូមិ គ្រិះវិញ ។ មកដល់ភូមិគ្រិះ អ្នកដទៃក៏ទៅចូលបន្ទប់ គេង រៀងៗខ្លួន ទៅដល់បន្ទប់គេង ជីមីន រៀបនឹងទៅបន្ទប់ទឹកដើម្បីប្ដូរសម្លៀកបំពាក់ តែ

Name of Husband 🥀✨ • Jikook ( ចប់ ) Where stories live. Discover now