Ep 21 : Ok I got it all PJM ☺️

613 58 0
                                    


ព្រះអាទិត្យចាំងប៉ះនឹងមាឌធំ មាំរបស់បុរសម្នាក់ដែលកំពុងដេកដួលនៅលើដីក្រោយពីហាលភ្លៀងពេញមួយយប់រួច..។ ភ្នែករបស់គេចាប់ផ្ដើមបើកឡើងសន្សឹមៗ ដៃរបស់គេលើកឡើងព្យាយាមបាំងកម្ដៅថ្ងៃដែលវារះប៉ះភ្នែករបស់គេ....

« យើងគួរធ្វើអីបន្ត ? » ជុងហ្គុក ហាមាត់និយាយដោយសម្លេងខ្សោះៗគ្មានកម្លាំង

សូម្បីតែកម្លាំងនិយាយ គេនៅផិតផើយចុះគេមានកម្លាំងឯណានឹងក្រោកឡើងទៅ គេទាញទូរសព្ទ័ មកមើលសំណាងហើយដែលវានៅប្រើការកើត...

« Hallo !! » ជុងហ្គុក

« Hallo ចៅហ្វាយ សម្លេងចៅហ្វាយដូចប្លែកម្លេះ » man

« ឯងជួយមកទទួលយើង នៅចម្ការផ្កាឡាវេនឌ័ររបស់យើងបន្តិច » ជុងហ្គុក

« បាទទាន ខ្ញុំនឹងប្រញ៉ាប់ទៅភ្លាម » man

15 នាទីគន្លងផុតទៅ...ជំនិតរបស់ ជុងហ្គុក ក៏បានមកដល់ គ្រាន់តែគេឃើញសភាពរបស់ចៅហ្វាយគេភ្លាមគេប្រញ៉ាប់រត់ទៅគ្រាចៅហ្វាយគេឡើងភ្លាម ..

« ចៅហ្វាយ !! ចៅហ្វាយកើតអីនឹង ? » man

« Fann..យើងមិនអីទេ » ជុងហ្គុកក្រោកឈរឡើងដោយមានជំនួយពីជំនិតរបស់គេ...

ជំនិតរបស់គេម្នាក់នេះហើយដែល តែងតានសេុីបរឿងគ្រប់យ៉ាងអោយ ជុងហ្គុក កន្លងមក តែគ្មានអ្នកណាដឹងទេ ព្រោះ ជុងហ្គុកគិតថាបើមានគេដឹងពីសមាសភាពពិតរបស់ Fann វាប្រាកដជាពិបាកក្នុងការសេុីបមិនខាន

« ចាំខ្ញុំជូនចៅហ្វាយទៅមន្ទីរពេទ្យ » Fann

« មិនបាច់ទេ !! យើងចង់ដើររកចិញ្ចៀនបន្តសិន » ជុងហ្គុក

« ចិញ្ចៀនអីទៅ » Fann

« ចិញ្ចៀនរបស់ ជីមីន និង យើងនោះអី » ជុងហ្គុក ទាញដៃជំនិតខ្លួនចេញពីរាងកាយ ហើយបន្តដើររកមើលចិញ្ចៀនបន្តទៀត ដើរមិនបានប៉ុន្មានជំហានផងស្រាប់តែទប់លំនឹងលែងបានរកដួលម្ដងទៀត តែក៏បាន Fann ចូលទៅទ្រទាន់

« ខ្ញុំថាចៅហ្វាយទៅ មិនរួវទេ ទៅពេទ្យទៅ » Fann

« តែចិញ្ចៀន..» ជុងហ្គុក

« រឿងចិញ្ចៀនចាំខ្ញុំអោយ កូនចៅយើងមករកបន្តល្អទេ ? » Fann

« ល្អដែរហេស ? ចុះបើជីមីន ខឹងគិតយ៉ាងមិច ? » ជុងហ្គុក

Name of Husband 🥀✨ • Jikook ( ចប់ ) Where stories live. Discover now