Ep 20 : I'm his wife bitch

597 60 0
                                    

ជីមីន ចេញឡានមកផ្ទះទាំងទឹកភ្នែករហាម ...គេក៏ខូតចិត្ត ហេតុអីក៏មនុស្សដែលគេស្រលាញ់តែម្នាក់គត់ បែរជាកុហក់គេ បោកប្រាស់គេ គេទុកចិត្តជុងហ្គុកប៉ុណ្ណា..មិចក៏ជុងហ្គុក ធ្វើបែបនេះ....បេះដូងគេត្រូវខ្ទិចខ្ទាំគ្មានសល់កន្លែងអោយស្រស់ស្រាយទៀតទេ....

ទៅដល់ផ្ទះ គេរត់ឡើងទៅបន្ទប់សម្អាតខ្លួន ហើយចូលគេង គេតែម្នាក់ឯង គេលែងមានប្ដីគេងអោបទៀតហើយ...អ្វីៗវាលែងកក់ក្ដៅដូចពីមុនហើយ....គេព្យាយាមបិទភ្នែកគេង..បិទភ្នែកទាំងក្នុងភ្នែករបស់គេពោលពេញទៅដោយទឹកថ្លាៗទាំងនោះ....

ព្រឹកថ្ងៃថ្មី....€

ជុងហ្គុក នៅតែមិនទាន់ត្រឡប់មកវិញ..ជីមីនចុះមកពីលើបន្ទប់គេសម្លឹងមើលគ្រប់ទីកន្លែងតែនៅតែមិនឃើញ...កំពុងព្យាយាមសម្លឹងរកស្រាប់តែមានសម្លេងមួយបានកាត់ផ្ដាច់គេ វាគឺជាសម្លេងទូរស័ព្ទនឹងឯង...

« ហាឡូ hyung...» Jimin

« hallo Minie ភ្លេចពាក្យដែល hyung ប្រាប់ថ្ងៃមុនរឺនៅ ? » Jhope

« ពាក្យអីទៅ hyung » Jimin និយាយខ្សោយៗដូចគ្មានកម្លាំងទាល់តែសោះ

« ពុទ្ធោ ព្រះជាម្ចាស់ នេះឯងភ្លេចពិតមែន ? » Jhope

« មិនបានភ្លេចទេ តែមិនចាំ » Jimin

« ហឺ..គឺថ្ងៃនេះ hyung មកដល់កូរ៉េហើយ មកទទួល hyung ផង » Jhope

« អរ...មែនហើយ..តែខ្ញុំមានរឿងត្រូវដោះស្រាយ..ចាំខ្ញុំអោយប្អូនខ្ញុំទៅទទួលណា hyung » Jimin

« អាហុឺ...មើលវាធ្វើ » Jhope « អឺ អឺ ហើយប្អូនឯងឈ្មោះអី »

« យូនអា...ប៉ុណ្ណឹងសិនហើយណា hyung ខ្ញុំប្រញ៉ាប់ » Jimin

ជីមីន ផ្ដាច់ការទាក់ទងហើយប្រញ៉ាប់ដើរទៅរក យូនអា

« យូន...» Jimin

« ចាស៎៎ បងមីន មានអីមែនទេ ? » Youn Ah

« គឺ...បងអាចពឹងឯងមួយបានទេ ? » Jimin

« មានអី បងនិយាយមក » Youn Ah

« បងពឹងអោយ យូន ទៅទទួលបងប្រុសរបស់បង នៅព្រលានយន្តហោះផងណា គាត់ឈ្មោះ Jhope » Jimin  និយាយទាំងប្រញ៉ាប់ហើយក៏រត់ចេញទៅខាងក្រៅបាត់ដូចជាប្រញ៉ាប់ខ្លាំងណាស់ចឹង

Name of Husband 🥀✨ • Jikook ( ចប់ ) Where stories live. Discover now