Ep 22 : Try more.... 💔

709 58 2
                                    


          ប៉ូលីសកំពុងនាំខ្លួន ជុងហ្គុក ទៅទីស្នាក់ការដើម្បីសាកសួរចម្លើយដោយមានជំនិតរបស់គេ Fann តាមទៅជាមួយដែរ...

ទៅដល់ទីស្នាក់ការ..

« លោក ចន ជុងហ្គុក តើចំណែកខ្សែ ក នេះវាជារបស់លោកពិតមែនរឺអត់ ? » ប៉ូលីស

« មិនមែនរបស់ខ្ញុំទេ » ជុងហ្គុក

« ចុះលោកដោះស្រាយយ៉ាងមិច ដែលខ្សែ ក នេះវាមានស្នាមក្រយ៉ៅដៃរបស់លោក » ប៉ូលីស

« លោកប៉ូលីស ខ្ញុំសុំសួរលោកមួយបានទេ ? » ជុងហ្គុក ( គាត់ចង់សួរចម្លើយប៉ូលីសវិញបាទ :-\\ )

« សួរមកចុះ » ប៉ូលីស

« លោកប្រាកដយ៉ាងមិចបាន ថា..ខ្សែ ក នេះវានៅនឹងឡាននោះតាំងពីថ្ងៃកើតហេតុ ? លោកមិនគិតថាវាទើបតែមានគេដាក់ទេហេស ? » ជុងហ្គុក

« .... » ប៉ូលីសមុនបានតប ( គាំង ឆើស 😒😁 )

« បើវានៅតាំងពីថ្ងៃដែលកើតហេតុពិតមែន មិចក៏ពួកលោករកមិនឃើញតាំងពីថ្ងៃដំបូង ? មិចក៏ទើបតែឃើញពេលនេះ » ជុងហ្គុក

« លោកនិយាយក៏សមហេតុផលដែរ » ប៉ូលីស

« មិនមែនក៏សមទេ គឺសមតែម្ដង ហើយរឿងខ្សែ ក នេះលោកកុំបារម្ភអី ខ្ញុំដឹងដានច្បាស់ណាស់ មិនបាច់រំខានលោក ប៉ូលីសសេុីបទេ ខ្ញុំនឹងសេុីបវាដោយខ្លួនឯង » ជុង ហ្គុក

ជុងហ្គុក គេអាចសុភាព មិនចង់យកឈ្នះលើ ជីមីន តែសម្រាប់អ្នកផ្សេង ជុងហ្គុក គេនឹងមិនអោយអ្នកណាធ្វើបាបគេបានងាយៗទេ ត្រឹមរឿងប៉ុន្នឹងគេអាចដោះស្រាយបានស្រាប់ទៅហើយ តែការដែលយល់ព្រមមកតាមប៉ូលីសនេះ គ្រាន់តែចង់ធ្វើអោយ ឃាតករ ពិតស្លាប់ចិត្តប៉ុណ្ណោះ  លើកនេះគេត្រូវធ្វើយកជាការ មិនអាចលំៗទៀតទេ ព្រោះគេមិនប្រាកដថាអាច ការពារ ជីមីនដល់ពេលណាទេ...

និយាយតែប៉ុណ្ណេះហើយ ជុងហ្គុក ក៏បានចេញពីកន្លែងឃាត់ ខ្លួនដោយសុវត្ថភាពទៅហើយ..

« ចៅហ្វាយ !! » Fann

« យ៉ាងមិច ? » ជុងហ្គុក

« លេបថ្នាំទៅទាន » Fann

« ទុកនឹងសិនហើយ មកនិយាយការងារជាមួុយខ្ញុំសិន » ជុងហ្គុក

Name of Husband 🥀✨ • Jikook ( ចប់ ) Where stories live. Discover now