Ep 03 : Our past 💫✨

886 75 1
                                    


Ep 3

     បន្ទាប់ពីមានការទាស់សម្ដីគ្នាមួយប្រាវ រវាងកូនម្ចាស់ផ្ទះ ផាក ជីមីន និង នាយកម្លោះជា មនុស្សទើសមុខទើសមាត់បំផុត សម្រាប់ជីមីននោះបានបញ្ចាប់ដោយភាគីម្ខាងទៀតបោះបង់ ការប្រកួតដោយការដើរចេញ ។

« អា មីនឯងនិយាយជ្រុលពេកទេ ដឹង ? » ថេយ៉ុងនិយាយប្រាប់អ្នកជាមិត្ត ព្រោះមុននេះគេគិតថា ជីមីនដូចហួស ហេតុពេកហើយ

« ជ្រុលត្រង់ណា យើងនិយាយតាមការពិតតើ » អ្នកដែលថាអោយគេមុននេះ ក៏តបទៅថេយ៉ុង ។ ថេយ៉ុងឈប់មាត់ព្រោះគិតថា ប្រកែកយ៉ាងណាក៏ មិនអាចឈ្នះអ្នកខាងនោះបានដែរ ។

« អ្នកប្រុស ជីមីនតើអ្នកប្រុស សម្រេចចិត្តយ៉ាងណាដែរ សម្រាប់រឿងនេះ » សភាពនៅក្នុងផ្ទះមានភាពស្ងាត់ជ្រងំទើបលោកមេធាវីផ្ដើមនិយាយតែម្ដង

« ខ្ញុំសុំ គិតមើលមួយយប់សិន ស្អែកខ្ញុំនឹងប្រាប់ចម្លើយ » ពេលលឺគេសួរបែបនេះ រាងតូចក៏ឆ្លើយទៅវិញ

« អរ !! បាទ ចឹងខ្ញុំលាសិនហើយ បើសិនជាសម្រេចចិត្តរួចពេលណា ខលមកខ្ញុំណា ខ្ញុំនឹងបាន រៀបចំសំណុំឯកសារ ដើម្បី យកមកជូន ចឹងខ្ញុំសុំទៅសិនហើយ » និយាយព្រមទាំងដើរទៅ ក្រៅផ្ទះជីមីន ។ ពេលលោកមេធាវី ចេញទៅបាត់ រាងចំណាស់ ស៊ូ ជីង ក៏ចាប់និយាយ

« ជីមីន ហា !! អ៊ុំថានេះមិនមែន ជាបណ្ដាំមរតកពិតនោះទេ ក្មួយគិតបន្តិចទៅមើល លោកបងស្រលាញ់ជីមីនខ្លាំងណាស់ ចឹងតើលោកបងឯណា ចង់អោយជីមីន ទៅចុះអេតាសុីវិល ឆ្គួតៗ ឡប់ៗ អីទាំងនោះ អ៊ុំថាវាមិនអាចទេ » រាងចំណាស់ធ្វើជានិយាយបញ្ជួសរាងតូច

« ខ្ញុំ ដឹងថាអ៊ុំ ចង់និយាយពីអីហើយ តែមិនបាច់និយាយទៀតទេ ព្រោះអ៊ុំ ក៏មិនខុសពីគេប៉ុន្មានដែរ ខំមកយកចិត្តបែបនេះ គិតថា នឹងបានអីដែរ ? » ពាក្យបញ្ជួសរបស់ ស៊ូជីង មុននេះ បើសម្រាប់អ្នកផ្សេង គេអាចជឿ តែនេះ ជីមីនមិនមែនអ្នកផ្សេងទេ គិតថា ជីមីនល្ងង់មែនទេ ខំទៅរៀនដល់ អង់គ្លេសដល់ទៅបួនឆ្នាំ រឿងអីគេមិនដឹងនោះ គេល្អ គ្រប់យ៉ាង បានមួយចប់ ស្អាត ឆ្លាតវៀងវៃ គួរអោយស្រលាញ់ មានចិត្តជាអ្នកជំរុញទឹកចិត្តអ្នកដ៏ទៃ តែទាស់តែម្យ៉ាង ទាស់ថា គេមិនព្រម បើកចិត្តយល់ពីមនុស្សម្នាក់ ដែលនឹងក្លាយជាអនាគតប្ដីរបស់គេនៅថ្ងៃ អនាគត ម្នាក់នោះ ។

Name of Husband 🥀✨ • Jikook ( ចប់ ) Where stories live. Discover now