Ep 16 : I'll be there for you 🥰

799 67 0
                                    


        ពេលនេះអ្នកជាប្ដីស្រវឹង ខ្លាំងហើយ ច្រលំប្រពន្ធ   ហើយ លើសពីនេះគឺហែកកេរ្តិ៍ប្រពន្ធអោយអ្នកដ៏ទៃស្ដាប់ខ្ទិចទៀតផង

« អូ....ឡូយមែនទែន » អ្នកជនជាតិភាគតិចនៅទីនោះ ទះដៃអបអរសាទរ

« នៅមិនទាន់អស់ទេណា... » ជុងហ្គុក

« បានហើយជុងហ្គុក បងស្រវឹងហើយ » ជីមីន

« ស្រវឹងឯណាទៅ បងមិនបានស្រវឹងទេ » ជុងហ្គុក

« និយាយទៀតទៅ និយាយទៀតទៅ »

« ហឹម....ហើយយាយពីថា...មាត់វិញណាមិនបាច់និយាយទេផ្អែមដូច....ទឹកខ្មេះ....ហេសហេស » ជុងហ្គុកសើច

« អឺ.....ហើយអាមិចនេះវល់ៗហើយ...តែមិនអីទេ ទះដៃមួយទៀត...អឺ....» ទះដៃអបអរទៀត 😑😑

« បានហើយ..ជុងហ្គុក » ជីមីនឃាត់អ្នកជាប្ដី មុននឹងគេឆ្គួតច្រើនជាងនេះទៀត

« ហីយ៉ា...ប្រពន្ធយ៉ាងមិចនឹង..មិនចង់អោយប្ដីប្រាប់គេអួតពីប្រពន្ធទេរឺយ៉ាងមិច » ជុងហ្គុក

« នេះមិនមែនអួតទេ តែគឺជាន់ថែមណា....ប្រូ » ជីមីន

« ហុឺយ..ជីមីននេះ មោះអូនមកផឹកមួយបង...» ជុងហ្គុក

« អត់ទេ » ជីមីន

« ហា....ជីមីន...» ជុងហ្គុកអុកគូទយំ

« អាហុី....ហើយមិចបានមកចូលចរិកក្មេងអាយុ 2 ឆ្នាំចឹង នេះ » ជីមីន

« អូនផឹកភ្លាម !! » ជុងហ្គុក

« អូខេ..អូខេ...» ជីមីន

មិនចាំយូរ កុំអោយប្ដីយំអានៀលដី ជីមីនក៏លើកស្រាមក
ផឹក ដូចគ្នា លើកដាក់ម៉ាម៉ាត់ទៅដូចឆ្ញាញ់ជក់មាត់ ក៏ដាក់ម៉ាម៉ាត់ទៀត ។ ហើយមកទល់ពេលនេះគឺមិនបាច់វាចាទៀតទេ ប្ដីក៏ដូចប្រពន្ធ ប្រពន្ធក៏ដូចប្ដី...រាំកូរពេញវង់ អោបគ្នាផង ថើបគ្នាផង បោចសក់គ្នាផង ...😑

« ជុង...អូនស្រលាញ់បង...mauh mauh mauh » ជីមីន

« បងក៏ស្រលាញ់អូនដែរ ប្រពន្ធសម្លាញ់ » ជុងហ្គុក

និយាយហើយក៏អោបគ្នាមួយទៀត តែក៏.....

« អេ.!! ឯងជាអ្នកណាមិចក៏អោបយើង យើងទុកអោយតែប្ដីយើងអោបយើងម្នាក់ទេ ហើយឯងជាអ្នកណាមិចក៏អោបយើង » ជីមីនប្រលែងពីការអោប

Name of Husband 🥀✨ • Jikook ( ចប់ ) Where stories live. Discover now