Ep 23 : No secret anymore

647 57 3
                                    

           ការសង្ស័យ និង ភស្ដុតាងរបស់ ជុងហ្គុក មិនបានផលទេពេលនេះ មិនអាចធ្វើអោយ ជីមីន ជឿបានហើយលើសពីនោះគឺមានតែជាប់ឈ្មោះជាប្ដីសម្អប់របស់ ជីមីន ថែមទៀត ..... :-( (

« លោកនៅខ្សោយណាស់ ចន ជុងហ្គុក » មីនជី ខ្សិបហើយក៏ដកមុខមកប្រឈមនឹង ជុងហ្គុក វិញ

« នាង....» ជុងហ្គុក

មីនជី ញញឹមលាក់គំនួច ហើយទើបងាកមុខមកជីមីនវិញ និងនិយាយបន្តទៀត

« ជីមីន ហា កុំដេញ ជុងហ្គុកចេញអីណា...» មីនជី ធ្វើមុខកំសត់

« នេះនាងនៅជួយនិយាយអោយគេទៀត គេចោទប្រកាន់នាងណា » ជីមីន

« ប្រហែល ដោយសារគេស្រលាញ់ ជីមីនខ្លាំងពេកបានជាគេធ្វើបែបនឹង ក្ដីស្រលាញ់ធ្វើអោយមនុស្សអាត្មានិយម ខ្ញុំយល់ » មីនជី និយាយទាំងទឹកមុខដូចជាយល់ចិត្ត ជុង   ហ្គុក ណាស់ចឹង

« គេមិនបានស្រលាញ់ខ្ញុំទេ តែគេស្រលាញ់លុយរបស់ខ្ញុំ មនុស្សដែលជាបញ្ញើក្អែកនោះអី » ជីមីន

« ជីមីន កុំចឹងអី ចាំនៅទីនេះសិនហើយណា ខ្ញុំទៅយករបស់មួយ » មីនជីសម្លឹងមុខ ជុងហ្គុក ហើយក៏ដើរទៅក្នុងផ្ទះបាយ

3 នាទីបន្ទាប់ នាងក៏ត្រឡប់មកវិញជាមួយ ស្រា 2 កែវ

« នេះ ជុងហ្គុក !! យើងជល់កែវជាការសម្រួលគ្នាទៅ » មីនជី ធ្វើទឹកមុខពោលពេញដោយល្បិច

« ខ្ញុំ... » ជុងហ្គុក និយាយទាំងស្ទាក់ស្ទើរ

« ចៅហ្វាយមិនអាចផឹកស្រាបានទេ ? » សម្លេងរបស់ Fann បន្លឺឡើងការពារមិនអោយចៅហ្វាយគេផឹកអាល់កុលចូលខ្លួនដាច់ខាត

« ហេតុអី ? លោកមិនចង់ត្រូវគ្នា ជាមួយខ្ញុំហើយនៅទីនេះបន្តទេហេស ? » មីនជី

« ខ្ញុំចង់ តែ.. » ជុងហ្គុក

« លោកនេះរឿងច្រើនម្លេះ លោកជាអ្នកខុស លោកត្រូវចេញពីផ្ទះនេះហើយ តែមីនជី គេចិត្តល្អមិនប្រកាន់នឹងលោកហើយ លោកនៅធ្វើឫកធ្វើពារទៀត ? » ជីមីន ពោលឡើងទាំងតឹងសរសៃ ក

« វាជាតម្រូវការរបស់អូនមែនទេ ? » ជុងហ្គុក

« បើចង់នៅទីនេះបន្តទៀត ក៏ឆាប់ផឹងទៅ » ជីមីន ធ្វើមុខធុញទ្រាន់ តឹងណែនអារម្មណ៍

Name of Husband 🥀✨ • Jikook ( ចប់ ) Where stories live. Discover now