Episode 1 ( one )
[ អន្ទាក់ស្នេហ៍ សិស្សច្បង ]នៅក្នុងសកលវិទ្យាល័យមួយ យើងមើលឃើញ
និសិ្សតជាច្រើនកំពុងតែដើរទៅដើរមក ខ្លះដើរទៅរកថ្នាក់រៀន បន្ទាប់ពីវិស្សមកាលរយះពេល2ខែកន្លងផុតទៅ ក្នុងបរិវេណសកលវិទ្យាល័យ hankuk university of foreign studies សាលានេះមានតែសិស្សកូនអ្នកមាននិងគ្រួសារធូរធារប៉ុណ្ណោះបានអាចមករៀនទីនេះបាន ព្រោះទីនេះជាសាលាឯកជន និងត្រូវការបង់ប្រាក់កំរិតខ្ពស់ឯសាលាក៏មានគុណភាពផងដែលយើងក្រឡេកមកមើលក្មេងប្រុសម្នាក់កំពុងតែដើរចូលទៅសាលាទាំងភ្នែកឡឹងឡង់ សម្លឹងឆ្វេងស្តាំដើម្បីដើរទៅរកអគាររបស់ខ្លួនត្រូវរៀន តែក៏ត្រូវក្រសែរភ្នែកជាច្រើនសម្លឹងមកគេ មិនមែនសម្លឹងមែនពេបជ្រាយនោះទេ តែសម្លឹងដើម្បីគយគន់សម្រស់របស់ ក្មេងតូចម្នាក់នេះតែមានអាយុ19ឆ្នាំ ឈ្មោះថា ផាក ជីមីន
រាងតូចដើរទៅមើលកន្លែងបិតផ្លាកឈ្មោះ ដើម្បីរកឈ្មោះខ្លួនឯងនិងដឹងថ្នាក់រៀន នេះជាលើកទី1ដែលបានមកសាលានេះហើយក៏ជាលើកដំបូងផងដែល គេមកតែម្នាក់ឯងមិនទាន់មានមិត្តភក្តិនោះទេ ស្របពេលដៃកាន់ខ្សែកាតាបដើរតម្រង់ទៅកន្លែងបិតឈ្មោះ ទីនោះកំពុងមានសិស្សជាច្រើនកំពុងតែមើល ជីមីនសសៀដើេទៅជិតគេហើយងើយមើល តែមើលមិនឃើញព្រោះតែគេរាងទាបហើយមនុស្សបាំងជិតទៀត នាយតូចក៏ដើរទៅគៀនម្ខាងទៀតហើយសុំគេចូល
" សុំទោស...ខ្ញុំសុំចូលបន្តិចបាទ " រាងតូចស្រដីទន់ភ្លន់និងបង្ហាញស្នាមញញឹមដូចពន្លឺព្រះអាទិត្យទៅកាន់ពួកគេ ... ចំណែកអ្នកទាំងនោះមិននិយាយគ្រាន់តែញញឹមហើយហើយបើកផ្លូវឲ្យគេចូលមើលឈ្មោះដែល នាយតូចសំដៅទៅក្រដាសឈ្មោះរបស់សិស្សឆ្នាំទី1 ដៃតូចៗអូសលើក្រដាសឈ្មោះនីមួយៗ ទើបឃើញថាខ្លួនរៀនអគារទី3ជាន់ទី4 ទើបលាអ្នកនៅទីនោះរួចដើរសំដៅទៅកាន់ថ្នាក់របស់គេ
ជំហានជើងតូចៗបោះញាប់ៗទៅ កែវភ្នែកពណ៌ទឹកសមុទ្រក្រឡេកឃើញរាងតូចល្អិតម្នាក់ទៀតកំពុងតែដើរប្រញាប់ដូចគេដែល ប៉ុន្តែបានជ្រុះប៉ិចតាមផ្លូវ ទើបគេប្រញាប់ទៅរើសហើយរត់យកទៅឲ្យម្ចាស់របស់វាវិញ
" ឈប់សិន ! ឯងជ្រុះប៉ិចហើយ " រាងតូចហៅគេពីក្រោយ ចំណែកអ្នកដែលត្រូវគេហៅក៏ប្រញាប់ងាកក្រោយហើយសម្លឹងមើលទៅអ្នកម្ខាងទៀត មុននិងញញឹមទទួលយកវាវិញ
" អរគុណច្រើន ! នេះកំពុងទៅរកថ្នាក់មែនទេ? " សំឡេងតូចសួរវិញ ចំណែកជីមីនក៏ញញឹមហើយងក់ក្បាល រួចក៏តបវិញ
" ឯងរៀនថ្នាក់ណា ? "
" ខ្ញុំទើបតែផ្លាស់មកពី Daegu ហើយរៀនឆ្នាំដំបូងគឺឆ្នាំទី1 ឈ្មោះ គីម ថេយ៉ុង ចុះឯងវិញ ? " ថេយ៉ុងសួរទាំងផ្តល់ស្នាមញញឹមស្រស់ស្រាយទៅឲ្យជីមីន
" ខ្ញុំក៏ទើបតែចូលរៀនដែលខ្ញុំរស់នៅសេអ៊ូលនេះទេ ហើយមានឈ្មោះថា ផាក ជីមីន " កាយតូចសើចទាំងឈានជើងដើរទៅជិតថេយ៉ុង
" រៀនថ្នាក់ណាដែល ? "
" អគារទី3 ជាន់ទី4 "
" ងៃយ៉ា នេះពួកយើងរៀនថ្នាក់ជាមួយគ្នាហើយតើ រីករាយដែលបានស្គាល់ណា ខ្ញុំមកទីនេះដំបូងគ្មានមិត្តនោះទេ សង្ឈឹមថាមិនប្រកាន់ទេបើសិនជាខ្ញុំចង់បានឯងធ្វើជាមិត្ត " ថេយ៉ុងញញឹមស្រស់លូកដៃទៅកាន់ដៃស្រឡូនតូចរបស់ជីមីន និងក្តាប់វាតិចៗ
" មិនអីនោះទេ ខ្ញុំរីករាយជានិច្ច " ជីមីនញញឹមបង្ហាញភាពបរិសុទ្ធ ទៅកាន់ថេយ៉ុង ហើយអ្នកទាំងពីរ ក៏បណ្តើរគ្នាទៅ ថ្នាក់រៀនជាមួយគ្នា
រាងតូចស្រស់ស្អាតទាំងពីរដើរទៅអគារទី3 ជាន់ទី4 ក្រោមក្រសែភ្នែករបស់សិស្សជាច្រើនដែលមើលទៅពួកគេ ព្រោះគេជាមនុស្សប្រុសតែសម្រស់និងពណ៌សម្បុល ស្រស់ស្អាតដូចទៅនិងមនុស្សស្រីទៅហើយ ... បន្ទាប់ពីដើរទៅដល់ថ្នាក់ហើយ ពួកគេក៏រកតុអង្គុយ គ្រាន់តែដើរចូលទៅភ្លាមក៏ក្លាយជាប្រធានបទនិងជាទីចាប់អារម្មណ៍របស់អ្នកនៅក្នុងថ្នាក់ទាំងអស់ឲ្យមើលមកគេផងដែល ពួកគេអោនគោរពគ្នាទៅវិញទៅមក ទុកជាការស្វាគមន៍ នៃការចូលរៀនជាមួយគ្នាថ្ងៃដំបូង ជីមីន មើលទៅមានអ្នកចាប់អារម្មណ៍ច្រើនជាថេយ៉ុង ព្រោះតែស្នាមញញឹមដ៏ស្រស់ស្អាតរបស់គេ
ក្រោយពីចាប់តុអង្គុយរួចហើយ ក៏ដល់ពេលគ្រូនិងមកមើលថ្នាក់និងសិស្សទាំងអស់គ្នាហើយនិងចាប់បង្រៀនតែម្តង
គ្រូមកដល់សិស្សទាំងអស់ក៏ក្រោកឈរដើម្បីជាការគោរពដល់លោកគ្រូ ... គ្រូបានដើរមើលសិស្សនិងឲ្យពួកគេឡើងបង្ហាញជីវប្រវត្តិផ្ទាល់ខ្លួនឲ្យមិត្តរួមថ្នាក់និងលោកគ្រូឲ្យបានដឹង បន្ទាប់ពីបង្ហាញឈ្មោះនិងទីកន្លែងរស់នៅហើយ ក៏នាំគ្នាចូលដល់មេរៀននិងសំណេះសំណាលគ្នាដើម្បីឲ្យកាន់តែជិតស្និតគ្នាជាងមុន
ពីម៉ោងបន្ទាប់ពីរៀនជាមួយគ្នាហើយ ក៏ដល់ម៉ោងចេញលេង សិស្សទាំងអស់បណ្តើរទៅកាន់រោងអាហារនៅខាងក្រោយសាលា ឯជីមីនិងថេយ៉ុងក៏ដើរទៅរកអីញាំុជាមួយគ្នាដែល ទឹកមុខម្នាក់ៗញញឹមស្រស់ស្រាយ ទោះជាទើបនិងស្គាល់គ្នាក៏ដោយ ក៏ប៉ុន្តែពួកគេពិតជាយល់ចិត្តគ្នាលឿនពិតមែន ដើរទៅរោងអាហារបណ្តើរប្រឡែងគ្នាលេងតាមផ្លូវបណ្តើរដូចមនុស្សស្គាល់គ្នាមករាប់ឆ្នាំអញ្ចឹង ដើរប្រហែលជាបាន5នាទីក៏ទៅដល់រោងអាហារ ពួកគេចូលទៅអង្គុយនៅរោងទី2 ឃើញតុមួយនៅទំនេរសម្រាប់មនុស្ស2នាក់ ល្មមសម្រាប់ពួកគេតែម្តង ដោយមិនចាំយូរក៏នាំគ្នាចូលទៅអង្គុយនៅតុនោះ
" ឯងចង់ញាំុអី ? " ថេយ៉ុង
" សុំបាយឆានិងទឹកដោះគោមួយកែវ " រាងតូចតបទាំងងាកឆ្វេងស្តាំមើលមនុស្សជុំវិញនោះ សាលានេះធំណាស់ឯសិស្សក៏ច្រើន ខ្ទង់1ម៉ឺននាក់ជាងហើយ ងាកចុះងាកឡើងក៏ប្រទះនិងសិស្សប្រុសម្នាក់ ពាក់អាវដៃវែង មូលដៃបន្តិចកំពុងអោនញាំុបាយនៅរោងទី2ជាមួយគេគ្រាន់តែតុខុសគ្នា សិស្សម្នាក់នោះសម្បុស ស សក់រាងវែងបន្តិច សង្ហារអស់ទាស់តែម្តង ជីមីនមើលឡើងភ្លឹកទៅហើយ
" ជីមីន បាយមកហើយ " ថេយ៉ុងដាក់បាយលើតុ មានរបស់ខ្លួននិងជីមីន ហើយអ្នកទាំង2ក៏នាំគ្នាញាំុ ដោយក្រសែរភ្នែកជីមីនសម្លឹងមើលទៅបុរដម្នាក់នោះរហូតឬក៏ញឹកញាប់អីបែបនេះ
បន្ទាប់ពីញាំុបានមួយសន្ទុះ ការញាុំបាយរបស់សិស្សប្រុសម្នាក់នោះក៏រួចរាល់ គេក៏ក្រោកដើរចេញទៅមុនជាមួយគ្នីគ្នា ឯជីមីនក៏សម្លឹងមើលទៅផ្លូវដែលគេកំពុងតែដើរទៅ គឺអគារទី5 ប្រហែលជាសិស្សឆ្នាំទី3ហើយ
YOU ARE READING
🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹
ActionJimin : ខ្ញុំបានជួបសិស្សច្បង Min YoonGi នៅសកលវិទ្យាល័យ hankuk university of foreign studies កាលជួបគាត់ដំបូងខ្ញុំមានអារម្មណ៍ថាគាត់មើលទៅគួរឲ្យខ្លាច ទឹកមុខមិនញញឹម ស្មើធេងជាដរាប ម៉ឺងម៉ាត់មិននិយាយលេងសើចច្រើន មិនចូលចិត្តភាគរញ៉េរញ៉ៃ តែទង្វើទាំងនេះបានធ្វើឲ្...