មកអង្គុយមោ

1K 158 3
                                    

                       🥀Episode 10 💋
              🌺 [ អន្ទាក់ស្នេហ៍ សិស្សច្បង ] 🌸
   " សិស្សច្បង " ជីមីនញញឹមឯស៊ូហ្គាឮហើយក៏ដើរមករកជីមីនវិញដូចគ្នាតែមិនញញឹមអីទេមុខងាប់តែម្តង
" ទើបតែមកដល់ទេឬ ? " ស៊ូហ្គា សួរទាំងដើរទៅដល់ទល់មុខជីមីន
" បាទ ចុះសិស្សច្បងដើរមកឬ ? ហេតុអីមិនជិះអ្វីមកចឹង ? "ជីមីនសួរទាំងភ្នែកបើកម៉ក់ៗ ហើយដើរចូលទៅក្នុងសាលាទន្ទឹមនិងស៊ូហ្គា
" ថ្ងៃនេះយើងចង់ដើរមក "
" អាផាតមិនឆ្ងាយទេ ? " 
" ជិតនេះទេ បើឯងចង់ទៅលេងអាចទៅបាន "
" ពិតមែនឬសិស្សច្បង ? " ជីមីនញញឹមហាក់សប្បាយចិត្តក្រៃលែង
  " និយាយលេងទេដឹង " ស៊ូហ្គាងាកមកមើលមុខជីមីនទាំងទឹកមុខព្រាន ហើយក៏ដើរយ៉ាងលឿនទៅបាត់ចោលជីមីន
" អេ សិស្សច្បង " ជីមីនហៅតែសោកស្តាយផងអាប៉ិនិងដើរលឿនណាស់ ទៅដល់ណាណីហើយ គេកំពុងដើរតម្រង់ទៅកាន់គ្នីគ្នារបស់គេ ឯជីមីនមុខស្អុយបន្តិច រួចក៏ដើរអូសជើងទៅអគាររបស់ខ្លួន....
" ចង់មកក៏មកចង់ទៅក៏ទៅ ឆើស " ជីមីនពេបមាត់រួចក៏ដើរទៅបន្ត

ស៊ូហ្គាបានដើរមករកគ្នីគ្នារបស់គេដែលកំពុងអង្គុយនៅក្រោមដើមឈើធំមួយនៅក្នុងបរិវេនសាលា នៅកន្លែងនេះគ្មានអ្នកណាម្នាក់ហ៊ានមកអង្គុយឬរញ៉េរញ៉ៃកន្លែងគេទេ មើលទៅកន្លែងនិងដូចពួកគេកាន់ផ្តាច់ចឹង
" យើងមើលទៅឯងនិងអាល្អិតមុខស្រីនោះដូចជាស្និតស្នាលដល់ហើយ " ជុងហ្គុកនិយាយភ្លាមៗក្រោយពេលស៊ូហ្គាដើរទៅដល់
" អាល្អិតមុខស្រីណា ? " ស៊ូហ្គាលើកចិញ្ចើម
  " អាល្អិតដែលដើរជាមួយឯងអំបាញ់មិញ
នេះណា " ជុងហ្គុក
" មុខឡើងប្រុសប៉ុណ្ណឹងហើយ មុខស្រីទៀត ? " ស៊ូហ្គានិយាយរួចក៏ដាក់កាតាបលើតុហើយយកទូរស័ព្ទមកលេង ធ្វើមិនដឹង
" ហេតុអីឯងនិងអាល្អិតមើលទៅស្និតស្នាលគ្នាម្លេះ ? មានអ្វីពិសេសឬ ? " ជុងហ្គុកនិងណាមជុនក៏ខ្ទប់មាត់ហើយលើកដៃអង្អុលទៅស៊ូហ្គា
" គិតតែឯង ឆ្លើយតែខ្លួនឯង "ស៊ូហ្គា
"នេ៎..! យើងសួរឯងពិតមែនណា ? " ណាមជុន
" យើងគ្រាន់តែស្គាល់គ្នាធម្មតាៗប៉ុណ្ណោះ" ស៊ូហ្គា
" យើងដូចជាឮគេនិយាយថា អាល្អិតនិងជាកូនម្ចាស់ក្រុមហ៊ុន អចលនាទ្រព្យធំជាងគេនៅកូរ៉េនេះ តើជាការពិតឬអត់ ?? ជុងហ្គុកដាក់ដៃនៅចង្កាហើយអង្គុយវិភាគនិងគិតមើល តើត្រឹមត្រូវឬអត់
" និងហើយមានទូរស័ព្ទតែមិនចេះបើកមើល " ស៊ូហ្គា និយាយថាឲ្យជុងហ្គុុក នេះគេមិនដែលមើលពណ៌មានទេដឹង បានជាមិនដឹងថាជីមីនជាអ្នកណា
" រវល់លេងហ្គេមមិនសូវបានមើលទេ... ហើយយើងគ្រាន់តែចង់ដឹងថាវាជាការពិតឬក៏អត់ប៉ុណ្ណោះ ប្រាប់មិនបានឬ ?? " ជុងហ្គុកសម្លក់ទៅរាងក្រាស់ ដែលគិតតែពីលេងទូរស័ព្ទមិនឆ្លើយនិងសំណួររបស់ គេ
" គឺវាបែបនិងហើយ... " ស៊ូហ្គា
" យើងគិតថានិងតាមញ៉ែអាល្អិតនិងហើយ ស្អាតណាស់វើយ ថែមទាំងជាកូនអ្នកមានទៀត " ជុងហ្គុក និយាយទាំងមើលទៅជីមីនកំពុងដើរតម្រង់ទៅអគាររបស់ខ្លួន បន្ទា់ពីបំបែកផ្លូវគ្នាជាមួយស៊ូហ្គាហើយ
" ញ៉ែបានញ៉ែទៅ .... " រាងក្រាស់និយាយហើយក៏ក្រោកចេញពីបង់ទាំងមុខដូចគេយកទៅចងបាញ់ចឹង មិនដឹងជាកើតស្អីទេមិញដូចធម្មតាសោះ
" កើតស្អីវានិង ?? " ណាមជុនមើលទៅស៊ូហ្គាដែលដើរទៅម្នាក់ឯង
" មិនដឹងទេ " ជុងហ្គុកក្រវីក្បាល ហើយពួកគេក៏នៅអង្គុយសិន ព្រោះម៉ោងរបស់គេដំបូងគឺម៉ោងលីបចឹងគ្រូមិនរៀនទេ

រាងក្រាស់ដើរតាមផ្លូវបណ្តើរគិតបណ្តើរ ហើយចិត្តក៏ចាប់ផ្តើមមិនស្រណុក ដូចជាកំពុងតែរសាប់រសល់យ៉ាងមិចមិនដឹង ក្រោយពីជុងហ្គុកនិយាយរឿងរបស់ជីមីនហើយ នេះគេគិតអីលើជីមីននិង ?? មិនយល់ពីខ្លួនឯងសោះ
" ឆ្គួតបំផុត " ស៊ូហ្គាជេប្រទិចខ្លួនឯងហើយ ក៏ដើរទៅមុខបន្ត នាយមិនបានដើរទៅអគារខ្លួនរៀនទេ តែបែរជាដើរទៅក្រោយសាលាដែលមានស្រះទឹកនិងសំឡេងសត្វយំជាច្រើន បួករួមនិងអាកាសធាតុល្អ មិនមានសំលេងរំខាន វាពិតជាស្ងាត់ច្រងំល្អណាស់ រាងក្រាស់ដើរទៅដល់មាត់ស្រះទឹកហើយក៏អង្គុយលេងនៅលើបង់ទីនោះ ហើយក៏យកកាសមកដោតស្តាប់ចម្រៀង និងយកសៀវភៅមួយក្បាលមកមើល ដើម្បីឲ្យអារម្មណ៍ស្រស់ស្រាយ

" អួយ " សំឡេងស្រែកបន្លឺឡើងក្រោយខ្នងរាងក្រាស់ ... ស៊ូហ្គាមិនចាំយូរក៏ទម្លាក់សៀវភៅចុះហើយងាកទៅរកប្រភពសំឡេង មានមនុស្សដួលនៅក្រោយខ្នងគេ តែប្រហែលជាអ្នកដួលមើលគេមិនឃើញទេ ដោយសារបាំងដើមឈើ នៅខាងក្រោយស៊ូហ្គាមួយទៀត
" កើតអី? " ស៊ូហ្គា
"អត់អីទេ " ជីមីនបន្លឺឡើងតែមិនបានចាប់អារម្មណ៍និងសំឡេងអ្នកខាងមុខខ្លួនគេ ឯគេរវល់លើកដៃជូតជង្គង់របស់ខ្លួន
" ឯងមកទីនេះធ្វើអី ?? " ស៊ូហ្គាសួរឯជីមីនឮហើយក៏ប្រញាប់ងាកមុខឡើង
" សិស្សច្បង " ជីមីនញញឹម
" ឯងមោធ្វើអីនៅទីនេះ ? "ស៊ូហ្គាសួរបន្ត
" គឺមកមើលមេរៀន ដោយសារតែខ្ញុំគិតថាទីនេះស្ងាត់ល្អទើបមក " ជីមីន ញញឹម
" ហើយហេតុអីបានដួល ? " ស៊ូហ្គា
" ទាក់ជើង " ជីមីន
" លើកក្រោយប្រយ៍ត្នផង " ស៊ូហ្គា
" បាទអរគុណសិស្សច្បង " ជីមីន
" មកអង្គុយមោ " ស៊ូហ្គា ស្រដីរួចក៏អង្គុយចុះលើបង់វិញ ឯជីមីនក៏ដើរទៅអង្គុយលើបង់នោះដែលនៅជិតនិងស៊ូហ្គាដូចគ្នា

To be continue....
Writer by 🌈 MOCHI 🌹
ងៃនិងបានតិច ចាំស្អែតអេតមីនឲ្យច្រើនណា 💋

🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹Where stories live. Discover now