🥀Episode 8 💋
🌺 [ លង់ស្នេហ៍ សិស្សច្បង ] 🌸បន្ទាប់ពីជីមីនបានឡើងលើឡានហើយ ស៊ូហ្គាក៏បើក
ចេញពីសាលាទៅហាងអាហារល្បីឈ្មោះមួយកន្លែង ជាហាងអាហារជប៉ុនទៀតផង ជិះប្រហែលជា10នាទីទើបទៅដល់ សភាពក្នុងឡានមិនសូវជាស្ងាត់ទេ ព្រោះតែស៊ូហ្គាបានបើករឿងកប្លែងស្តាប់ដើម្បីកំដរអារម្មណ៍ជីមីន ព្រោះនាយមិនចូលចិត្តនិយាយច្រើនទេ គឺធម្មតាៗ ឯជីមីនស្តាប់ផងសើចផង
ក្រោយពីទៅដល់ ស៊ូហ្គាចតឡាននៅចំណតម្ខាងឆ្ងាយពីគេឯងពេលនេះម៉ោង6ល្ងាចបាត់ហើយ ពួកគេទាំង2ក៏ចុះពីឡានទៅខាងក្នុង ស៊ូហ្គាបានជ្រើសរើសកន្លែងឯកជន VIP មិនឲ្យជីមីនមានភាពទើសទាល់នោះទេ
" អង្គុយសិនទៅ " ស៊ូហ្គាប្រាប់ហើយញញឹមបន្តិចបន្តួចទៅកាន់ជីមីនទោះជាស្នាមញញឹមសោះកក្រោះមិនស្រស់បល់សុទ្ធតែជីមីនសប្បាយចិត្ត
" បាទ " ញញឹមងក់ក្បាលហើយក៏ចូលទៅអង្គុយតុទល់មុខគ្នា ជីមីនញញឹមអឹមអៀនពេលអ្នកខាងនោះមើលមុខគ្នាមិនឈប់សោះ មិនឲ្យអៀនយ៉ាងមិចបើមនុស្សកំពុងតែលួចស្រលាញ់ផង
" លោកចង់កម្មង់អ្វីដែល ? " អ្នករត់តុម្នាក់ដើរមកសួរពួកគេទាំង2
" ចង់ញាំុអី ? " ស៊ូហ្គាយកមីនុយពីអ្នករត់តុ យកមកមើលហើយសួរទៅជីមីន
" ខ្ញុំអីក៏បានដែល " ជីមីនងក់ក្បាលតិចៗ ហើយក៏ដកទូរស័ព្ទចេញមកមើលម៉ោង ពេលនេះម៉ោង6ហើយ ចឹងបានគេមានអារម្មណ៍ថាឃ្លានបាយខ្លះៗដែលស៊ូហ្គាបានកម្មង់អាហារ 6 ទៅ7មុខឯណ្ណោះ អាហារនៅទីនេះថ្លៃៗហើយឆ្ងាញ់ៗទៀតផង ស៊ូហ្គាហុខមីនុយឲ្យទៅអ្នករត់តុវិញរួចទើបងាកមកញញឹមដាក់ជីមីន ដែលមើលមុខគេភ្លឹសៗដូចក្មេង5ឆ្នាំ មើលចុះពិតជាគួរឲ្យស្រលាញ់មែនទែនហើយ
" ឯងឈ្មោះជីមីនត្រូវទេ ? " ស៊ូហ្គា ងាប់ហើយបបួលគេមកទាំងមិនស្គាល់ឈ្មោះគេមកផង វាមើលទៅមិនគួរឲ្យអស់សំណើចពេកទេឬ ?
" បាទ ខ្ញុំឈ្មោះជីមីន " ជីមីនងក់ក្បាល
" ឯងគួរឲ្យស្រលាញ់ណាស់ ! ហើយស្រស់ស្អាត
ទៀតផង " ស៊ូហ្គាសម្លឹងមុខជីមីនហើយសសើរភ្លាមៗ ស្រស់ៗតែម្តងធ្វើឲ្យថ្ពាល់ទាំងសងខាងរបស់រាងតូចត្រូវក្រហមងាំងតែម្តង នេះបបួកមកញាំុបាយឬមកធ្វើឲ្យគេអៀនឲ្យប្រាកដទៅ ?
" ហិហិ ...! មិនហ៊ានទទួលទេ " ជីមីនញញឹមអឹមអៀន អោនមុខចុះរហូតកុំឲ្យស៊ូហ្គាឃើញថាគេអៀន ដៃស្រឡូនលើកឡើងក្តោបថ្ពាល់ខ្លួនឯង នេះអៀនចង់រឹងថ្ពាល់រឹងថ្គាមទៅហើយ
" ខ្ញុំនិយាយការពិតតើ " ស៊ូហ្គា នៅតែបន្តញ៉ោះជីមីនរហូតព្រោះឃើញថាគេអៀបថ្ពាល់ឡើងក្រហមដូច
ប៉េងប៉ោះចឹង នេះទើបតែការជួបគ្នាលើកទី2ប៉ុណ្ណោះ តែមើលទៅពួកគេចុះសម្រុងគ្នាហើយឆាប់ស្និតស្នាលគ្នាណាស់ ចំស៊ូហ្គាបុរសមាត់ឆៅទៀត ជីមីនចង់រឹងខ្លួនម្តងៗទៅហើយ
YOU ARE READING
🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹
ActionJimin : ខ្ញុំបានជួបសិស្សច្បង Min YoonGi នៅសកលវិទ្យាល័យ hankuk university of foreign studies កាលជួបគាត់ដំបូងខ្ញុំមានអារម្មណ៍ថាគាត់មើលទៅគួរឲ្យខ្លាច ទឹកមុខមិនញញឹម ស្មើធេងជាដរាប ម៉ឺងម៉ាត់មិននិយាយលេងសើចច្រើន មិនចូលចិត្តភាគរញ៉េរញ៉ៃ តែទង្វើទាំងនេះបានធ្វើឲ្...