Episode 2
🌸 [ អន្ទាក់ស្នេហ៍ សិស្សច្បង ] 🌺រាងតូចទាំងពីរដើរត្រឡប់ទៅថ្នាក់រៀនវិញ ទាំងសើចសប្បាយទោះទើបតែស្គាល់គ្នាតែពួកគេយល់ចិត្តគ្នាបានច្រើនណាស់ ... ពួកគេនាំគ្នាចូលទៅថ្នាក់ ហើយក៏រៀនតាមធម្មតាម្នាក់ៗយកចិត្តទុកដាក់ណាស់ មិនហ៊ានមាត់រកគ្នាពេលម៉ោងរៀននោះទេ ឯពួកគេទាំងពីររៀនផ្នែកគ្រប់គ្រងដូចគ្នា ចឹងក៏ស្រួលក្នុងការបង្រៀនគ្នាទៅវិញទៅមក ពេលដែលដល់មេរៀនពិបាក ... 2ម៉ោងបន្ទាប់កន្លងផុតទៅ ពេលនេះម៉ោង11ជាងហើយ សិស្សសាលាក៏នាំគ្នាជិះឡានជិះម៉ូតូចេញទៅបណ្តើរៗ ចំណែកថ្នាក់របស់ជីមីនក៏នាំគ្នាចេញទៅបណ្តើរៗដែល
ជីមីននិងថេយ៉ុងនាំគ្នាដើរចេញពីថ្នាក់ចុះទៅជាន់ខាងក្រោមជាមួយគ្នា និយាយលេងសើចធម្មតាទោះរូបរាងជីមីនជាកូនអ្នកមានតែគេមិនបានរឹក ឬធ្វើចរិករឹកពាឆ្មើងឆ្មៃដែល មានតែស្នាមញញឹមនិងភាពអោនលំទោនសម្រាប់មនុស្សជុំវិញខ្លួន បូករួមទាំងរូបរាងតូចច្រឡឹង ម្រាមដៃវែងស្រឡូន រឹតតែស្អាតឥតខ្ចោះសម្រាប់ភ្នែកមនុស្សគ្រប់គ្នា ទាំងសម្តីសំដៅនិងមុខមាត់គួរឲ្យចង់គយគន់ កែវភ្នែកពណ៌ទឹកសមុទ្រ ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមនុស្សប្រុសប៉ុន្តែទទួលបានពាក្យស្អាតទៅវិញ ដោយជំនួសដោយពាក្យសង្ហារ 🤭
" យាយចឹងថរយ៉ុងឯងនៅឯណា ? " ជីមីនក្រោយពីនិយាយគ្នាបានមួយស្របក់ហើយក៏សួរឡើង ព្រោះទើបតែដឹងថាគេមកពីខេត្ត ចឹងមិនដឹងសម្រាកនៅឯណានោះទេ
" យើងនៅផ្ទះជួលជិតសាលានេះឯង " ថេយ៉ុងឯជីមីនងក់ក្បាលយល់ស្របហើយក៏ញញឹមលើកដៃកៀក ក ថេយ៉ុងចង់ប្រាប់ថាគេរាប់អានមិនគិតពីអ្វីទាំងអស់
" ចុះឯង ?? ពេលណាទៅផ្ទះ ? " ថេយ៉ុងមើលមុខជីមីនដែលញញឹមជាន់ផ្ទៃមុខរហូត
" បន្តិចទៀតគេមកទទួលយើងហើយ "
" ចឹងយើងទៅមុនហើយណា ជួបគ្នាថ្ងៃស្អែក " ថេយ៉ុងលើកដៃបាយៗដាក់ជីមីន ហើយក៏រត់ទៅយកកង់របស់គេនៅកន្លែងផ្ញើដើម្បីជិះទៅផ្ទះជួលមួយនោះ ...ជីមីនឈរសម្លឹងមើលថេយ៉ុងយកកង់បណ្តើរចេញមកក្រៅ គេខ្លួនឯងមិនធ្លាប់លំបាកនោះទេ មិនធ្លាប់ជិះកង់ឡើយ ជិះតែឡានដែលតែងតែមានអ្នកជូនទៅជូនមក ជារៀងរាល់ថ្ងៃ...
" ជីមីននៅឈរធ្វើអី ? " ថេយ៉ុងសួរពេលឃើញជីមីននៅឈរកន្លែងដដែល ឯជីមីនមិនមាត់ក៏រូតកាតាប ហើយទាញទឹកដោះគោមួយដបឲ្យទៅថេយ៉ុង
" យកញាំុទៅ " ថេយ៉ុងងងក់ក្បាល ញញឹមស្រស់ហើយទទួលយកវាមកដាក់នៅក្នុងកន្ត្រក់កង់ រួចក៏លាគ្នាទៅផ្ទះរាងខ្លួន ដោយថេយ៉ុងទៅមុនចំណែកជីមីននៅឈរចាំគេមកយកនៅមុខសាលា
YOU ARE READING
🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹
AkcjaJimin : ខ្ញុំបានជួបសិស្សច្បង Min YoonGi នៅសកលវិទ្យាល័យ hankuk university of foreign studies កាលជួបគាត់ដំបូងខ្ញុំមានអារម្មណ៍ថាគាត់មើលទៅគួរឲ្យខ្លាច ទឹកមុខមិនញញឹម ស្មើធេងជាដរាប ម៉ឺងម៉ាត់មិននិយាយលេងសើចច្រើន មិនចូលចិត្តភាគរញ៉េរញ៉ៃ តែទង្វើទាំងនេះបានធ្វើឲ្...