💋 ទៅញាំុបាយខាងក្រៅ 😍

907 144 0
                                    

                           🥀Episode 7 💋
                🌺 [ អន្ទាក់ស្នេហ៍ សិស្សច្បង ] 🌸

      បន្ទាប់ពីរង់ស៊ូហ្គារង់ចាំ ជុងហ្គុកនិងណាមជុនមកពីបន្ទប់ទឹកហើយ ពួកគេក៏បណ្តើរគ្នាទៅរោងអាហារខាងក្រោយ សាលា ដែលមានសិស្សជាច្រើនកំពុងតែបំពេញក្រពះ
របស់ខ្លួននៅទីនោះ ជំហានជើងវែងៗដើរយ៉ាងហំហាន ឆ្ពោះទៅរករោងអាហារក្រោមក្រសែរភ្នែកស្រីៗ នៅសកលវិទ្យាល័យនោះ ស្រីៗនៅទីនោះភាគច្រើនគឺស្រលាញ់បុរសទាំងបីនេះ ដោយសារ ស្អាត សង្ហារ ម៉ឺងមាត់ មិនលេងសើចច្រើន ហើយនិងចាប់យកជំនាញរៀនបានល្អ និងរៀនពូកែ ក្លាយជាបុរសនៅក្នុងចិត្តនារីគ្រប់គ្នានៅទីនោះ
ស៊ូហ្គាបានដើរទៅរោងអាហារទី2ដដែល ដែរជារោងប្រចាំរបស់ខ្លួន ស្រីៗនៅទីនោះនាំគ្នាហ៊ោ និងខ្សឹបខ្សាវគ្នាអំពី ស៊ូហ្គាបន្ទាប់ពីផុសរូបរឿង Dating នៅលើបណ្តាយ
អ៉ីនធើណេតហើយ

   ស៊ូហ្គាដើរចូលមកដល់ឃើញ ជីមីននិងថេយ៉ុងមកញាំុជាធម្មតាតែជីមីនមិនបានមើលមុខឬញញឹមដាក់គេដូច
រាល់ដងទេ ពេលនេះគេកំពុងតែញាំុបាយទាំងអោនមុខចុះរហូតទាល់តែគ្នាគេដើរផុតតុពួកគេញាំុបាយ ទើបជីមីនងើបមុខឡើងវិញ ទាំងទឹកមុខស្រងូតស្រងាត់ខ្លះៗដែល មិនលេងសើចឬញញឹមដូចកាលពីរាល់ដង ស៊ូហ្គានាយមិនសូវជាខ្វល់ទេព្រោះមិនទាក់ទងឬជាប់ពាក់ព័ន្ធគ្នាឡើយ គេក៏បានឲ្យជុងហ្គុកទៅកម្មង់បាយតាមធម្មតា
មួយសន្ទុះក្រោយមក ជុងហ្គុកក៏ត្រឡប់មកវិញ ជាមួយបាយ3ចាននិងទឹកក្រូច3កែវទឹកដោះគោ1ទៀត គេដើរទៅរកតុរបស់ជីមីន ហើយហ៊ុចទឹកដោះគោឲ្យទៅថេយ៉ុងដែលកំពុងញាំុរួចក៏ភ្ញាក់ផ្អើលដូចគ្នា មិនដែលស្គាល់ផងទិញទឹកដោះគោឲ្យ

" អ្វីនិង ??? " ថេយ៉ុងងើយមើលមុខរបស់ជុងហ្គុក ព្រោះគេឈរជិតខ្លួនឯយើងអង្គុយងើយចឹងហើយ
" ញាំុទៅខ្ញុំទិញឲ្យហើយណា " ជុងហ្គុក
" អឺ...... " ថេយ៉ុងយកដៃអេសកញ្ចឹងក ហើយសម្លឹងមុខជីមីនដែលធ្វើភ្នែកម៉ក់ៗដូចជាកូនឆ្កែ មើលទៅពួកគេ
" ស្គាល់គ្នាឬ ? " ជីមីន
" អត់ទេ.... យើងមិនដឹងផង " ថេយ៉ុង
" ខ្ញុំទៅហើយណា កុំភ្លេចញាំុអូនស្អាត " ជុងហ្គុកនិយាយហើយវៃចិញ្ចើមដាក់ថេយ៉ុងហើយលើកបាយរបស់ខ្លួនយកទៅឲ្យគ្នីគ្នារបស់គេ

🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹Where stories live. Discover now