🌿 ហេតុអីមិនបដិសេធ ? 🌱🦚

998 160 7
                                    

                        🥀 Episode 13 💋
              🌺 [ អន្ទាក់ស្នេហ៍ សិស្សច្បង ] 🌸

      ស៊ូហ្គាក៏ចាប់ផ្តើមកេះហ្គីតា ដេញភ្លេងលេងជាមួយគ្នាយ៉ាងសប្បាយជាមួយថ្នាក់គ្នាឯង ឯជីមីនញញឹមសម្លឹងមើលទៅស៊ូហ្គាទាំងសប្បាយចិត្ត ហើយក៏កក់ទុកអនុស្សាវរីយ៍នេះ ជាការចងចាំដល់ល្អបំផុតក្នុងឆាកជីវីតរបស់ខ្លួន
អ្នកគ្រប់គ្នាលេងសប្បាយនិងច្រៀងជាមួយរហូតដល់ម៉ោង9 ជាងឯជីមីនមានអារម្មណ៍ថារាង
ងងុយខ្លះៗដែលក៏សុំអ្នកទាំងអស់ទៅសម្រាកមុន
" ខ្ញុំគិតថាសុំទៅសម្រាកមុនហើយ ព្រោះរាង
ងងុយៗគេងខ្លះហើយ " ជីមីនញញឹមហើយក៏ក្រោកឈរឯសិស្សទាំងអស់ក៏ងក់ក្បាលយល់ព្រម
" ខ្ញុំក៏ទៅដែល " ថេយ៍ក្រោកឈរហើយដើរចេញទៅជាមួយនិងជីមីន ឯស៊ូហ្គាក៏តាមសម្លឹងមើលជីមីនដើរចេញទៅផុត រហូតចូលក្នុងតង់បាត់ ក៏ងាកមកចាប់អារម្មណ៍និងអ្នកដែលកំពុងអង្គុយសប្បាយនិងការលេងហ្គីតារបស់ខ្លួនវិញ
" ជីមីនមើលទៅស្លូតបូត គួរឲ្យស្រលាញ់ណាស់ណ៎ ថែមទាំងទន់ប្លន់ទៀតផង ខ្ញុំនេះណារង់តែលង់ម្តងៗទៅហើយ តែកុំនិងគិតរាឋានៈគ្រួសារខុសគ្នទេ " សិស្សប្រុសម្នាក់បាននិយាយឡើងមក ដោយអារម្មណ៍ពិត ព្រោះជីមីនអ្នកណាក៏ស្រលាញ់ចូលចិត្តរាប់អានដែល
" ឋានៈគ្រួសារយ៉ាងមិច " ជុងហ្គុក
" គ្រួសារជីមីនខ្ពង់ខ្ពស់ណាស់ អ្នកណាក៏ដឹង អ្នកខ្លះសឹងតែមិនហ៊ានឈរជិតជីមីនដែល " សិស្សប្រុសលើកនិយាយពីគុណសម្បត្តិរបស់រាងតូចឡើងមកឯស៊ូហ្គានៅធ្វើធម្មតាមិនបានមាត់អ្វីទេ ភ្លេងនៅតែលេង ឯអ្នកយាយនេះយាយនោះតរហូត ដល់យប់ជ្រៅទើបបំបែកគ្នារាងខ្លួនទៅគេង

ស៊ូហ្គាដើរទៅតង់ទាំងស្រវឹងស្រឿងៗ គេមិនបានផឹកច្រើនទេអស់តែមួយដបប៉ុណ្ណោះ ក៏មិនដល់ថ្នាក់ស្រវឹងជោគជាំដែល ខ្លាចថាអ្នកគេងតង់ជាមួយគេងមិនកើត ៕ រាងក្រាស់លូកដៃរូតតង់ហើយក៏ចូលទៅក្នុងតង់នោះ ឃើញថាជីមីនកំពុងតែគេងផ្អៀងខ្លួន ទៅម្ខាងទុកកន្លែងម្ខាងទៀតសម្រាប់រាងក្រាស់
ស៊ូហ្គាមិនមាត់ក៏វាចូលទៅកន្លែងរបស់ខ្លួន គេ
ក៏ដាក់ខ្លួនគេងជិតរាងតូច នាយកម្លោះផ្អៀងកមកខាងឆ្វេង មើលរាងកាយតូចល្អិតរបស់ជីមីនដែលពាក់អាវស្តើង សាច់រលោងនេះទៅស្អាតណាស់ រាងក្រាស់ក៏ក្រោកអង្គុយវិញ អោនទៅមើលជីមីនគេងលក់មែនឬអត់ ទៅដល់ក៏ឃើញកម្លោះតូចមិនទាន់គេងស្រួលបួលនោះទេ ភ្នែកនៅបើកតូចៗ

🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹Where stories live. Discover now