រំភើប

1K 159 0
                                    

                    🔥 Episode 3 🔥
           🌺 [ អន្ទាក់ស្នេហ៍ សិស្សច្បង ] 🌸
  
       7:00 PM 
      ជីមីនបន្ទាប់ពីញាំុបាយល្ងាចហើយក៏បានឡើងទៅបន្ទប់វិញ នាយតូចអង្គុយលើពូកស្រាលៗ ថ្នមខ្លួនដើម្បីកុំឲ្យឈឺជើង នាយតូចងាកមើលជុំវិញបន្ទប់ ដែលបានពណ៌ស៉ីជម្ជូ ពណ៌ផ្កាឈូកហើយបន្ទប់មានក្លិនក្រអូបឈ្ងុយតែម្តង បើសិនជាបន្ទប់នេះមិនប្រាប់ថាជារបស់ជីមីនគេប្រាកដជាគិតថារបស់មនុស្សស្រីក្រមុំហើយ ព្រោះក្លិននិងការរៀបចំបន្ទប់ស្អាតនិងមានរបៀបណាស់ ជីមីនក៏ដើរតិចៗទៅផ្លាស់ខោអាវ ព្រោះជើងបានធូរស្រាលហើយ មិនសូវឈឺទៀតទេ នាយតូចផ្លាស់ខោអាវបណ្តើរគិតដល់មុខស្រស់សង្ហាររបស់មនុស្សប្រុសម្នាក់ដែលបានជួននៅមុខសាលាពេលចេញមកផ្ទះ
        ដៃមនុស្សប្រុសម្នាក់នោះក៏បានស៊កមកប៉ះចង្កេះគេហើយក្រសោបជាប់ ដើម្បីកុំឲ្យដួលស្របពេលនោះជីមីនមិនបានដឹងខ្លួនថាគេក្រសោបចង្កេះខ្លួនទេ រវល់តែញញឹមអឹមអៀនទើបមិនដឹង ជីមីនញញមតិចៗពេលបានដឹងរឿងនេះ ប្រុសម្នាក់នោះសង្ហារណាស់ ទោះជាសម្បុលស្លេកក៏ពិតមែន..

    " មីនយ៉ុនហ្គី !! ហិហិ ពិរោះតើ " ជីមីនសើចហើយក៏ប្រញប់ផ្លាស់ខោអាវរួចក៏ចូលទៅក្នុងបន្ទប់ទឹក ងូតទឹកចេញ
    ជីមីនដាក់ខ្លួន ចូលទៅក្នុងអាងទឹកដែលបានពពុះសាប៊ូជាច្រើនរុំព័ទ្ធខ្លួន គេលើកដៃឡើងហើយយកពពុះសាប៊ូមកដុសថ្នមៗ ថើរៗលើដៃរលោងនិងសដូចបណ្តូរចេក បណ្តែតអារម្មណ៍ទៅតាមការគិតរបស់ខ្លួន ដែលមានទាបក្រអូបអុចជំនួយធ្វើឲ្យក្នុងបន្ទប់ទឹកពោរពេញទៅដោយក្លិនក្រអូប ក្រោយពីបណ្តែតអារម្មណ៍បានមួយសន្ទុះហើយ ជីមីនក៏ក្រោយពីអាងទឹក ហើយទៅឈរនៅក្រោមទឹកផ្កាឈូក បង្អួតរាងស្រឡូនស្រឡៅដែលល្អឥតខ្ចោះ ពីក្បាលដល់ចុងជើងទៅ គ្មានស្នាមអ្វីទេស្អាតមួយតួរខ្លួន ជីមីនមើលរាងកាយអាក្រាតរបស់ខ្លួនក្នុងកញ្ចក់ ហើយក៏យកកៅអីមកអង្គុយរួចក៏យកស្ករដែលជាប្រដាប់ដករោម មកលាបលើជើងដើម្បីចម្រុះរោមជើងរោមដៃចោល

      ក្រោយពីធ្វើកិច្ចការក្នុងបន្ទប់ទឹករួចរាល់ ក៏ចេញមកវិញជាមួយអាវឃ្លុំពណ៌ស និងកន្សែងតូចមួយជូតសក់ ដើរកាច់រាងមកតុសម្អាងរបស់គេ ជីមីនអង្គុយចុះ យកប្រដាប់ភ្លុំសក់មកភ្លុំសក់ឲ្យស្ងួត សក់រលោងរលាស់ដែលមានពណ៌ទង់ដែងលាយពណ៌ខ្មៅ សាមសមជាមួយនិងមុខមាត់ខ្លាំងណាស់ ក្រោយពីសក់ស្ងួត ក៏យកក្រេមមកលាបលើបបូរមាត់វាជាក្រេមការពារប្រេះបបូរមាត់និងជួយឲ្យមាត់មានពណ៌ស៉ីជម្ពូ និងលាបផលិតផលផ្សេងៗជាច្រើនទៀត មិនចម្លែកទេដែលជីមីនប្រើផលិតផលដូចមនុស្សស្រីក៏ព្រោះតែគេចង់ស្អាត មួយទៀតផលិតផលដែលលាបទៅសុទ្ធតែត្រូវ ទើបជីមីនស្រស់ស្អាតដូចស្រី ទោះមិនប្រើក៏ស្អាតដែល តែគេជាមនុស្សពេញវ័យគឺតែងតែប្រើចឹងហើយ ...។ រាងតូចក្រោកទៅផ្លាស់ខោអាវគេងយប់ ពណ៌សូកូឡាសាច់ទន់ស្តើងស្រួលក្នុងការគេង បន្ទាប់ពីធ្វើកិច្ចការខ្លួនអស់ហើយ ជីមីនក៏ដើរទៅតុរៀន ចាប់យកសៀវភៅកិច្ចការផ្ទះមកធ្វើ នាយតូចធ្វើយ៉ាងយកចិត្តទុកដាក់ទោះគ្រូមិនដាក់ពិន្ទុក៏ដោយ លំហាត់ខ្លះវាពិបាកប៉ុន្តែនៅធ្វើចេញដោយសារខួរក្បាលឈ្លាត 

🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹Where stories live. Discover now