បេះដូងលោតញាប់

1K 157 11
                                    

🥀 Episode 12 💋
🌺 [ អន្ទាក់ស្នេហ៍ សិស្សច្បង ] 🌸

+ Morning 5:00 AM
ពេលនេះម៉ោង5 ព្រឹករាងតូចច្រឡឹងរបស់ផាកជីមីន កំពុងតែតែងខ្លួននៅមុខកញ្ចក់ មូលហេតុដែលត្រូវក្រោកពីព្រឹក ព្រោះថ្ងៃនេះជាថ្ងៃដែលត្រូវ ទស្សនកិច្ចចំណែកឡានសាលានិងចេញពីព្រឹក
ប្រលឹម ដើម្បីឲ្យឆាប់ទៅដល់...
ជីមីនរៀបចំខ្លួនរួចហើយ ក៏ស្ពាយកូនកាតាបដាក់ ទូរស័ព្ទនិងដុំបញ្ចូលថ្មទូរស័ព្ទ រួមទាំងរបស់ប្រើផ្សេងៗទៀត ចំណែកខោអាវនិងចំណីអាហារគឺនៅខាងក្រោម ពួកអ្នកបម្រើកំពង់តែរៀបចំឲ្យ
" ម៉ែដោះ ! របស់រួចរាល់ឬនៅ ? " ជីមីនចុះមកដល់ខាងក្រោមក៏ដើរទៅសួរគាត់នៅតុអាហារ
" ចា៎ អ្នកប្រុសតូច រួចរាល់ហើយចា៎ " ម៉ែដោះ
ញញឹមហើយឲ្យអ្នកបម្រើប្រុសៗ មកយករបស់ទៅដាក់គូទឡាន ដើម្បីយកទៅសាលា
" ខ្ញុំទៅសិនហើយណាម៉ែដោះ ផ្តាំប្រាប់លោកប៉ាផងណា ! ខ្ញុំមិនបានទៅជំរាបលាគាត់ទេ ដោយសារតែគាត់កំពុងសម្រាន្ត " ជីមីនញញឹមនិងផ្តែផ្តាំពាកទៅអ្នកបម្រើរួមទាំងម៉ែដោះ ឲ្យប្រាប់លោកផាកផង កម្លោះតូចញញឹមស្រស់ហើយក៏លាដៃបាយៗ ទៅពួកគេរួចក៏ចេញទៅក្រៅផ្ទះ ដែលមានឡានចតចាំជាស្រេច
" តោះអ៊ំ " ជីមីនចូលឡានហើយក៏ប្រាប់គាត់ឲ្យចេញទៅសាលា ដើម្បីកុំឲ្យអ្នកខាងនោះចាំយូរ
" អ្នកប្រុសតូចត្រឡប់មកវិញថ្ងៃណាដែល? ស្រួលខ្ញុំទៅយក " អ៊ំវ៉ាន់ស្រដីសួរ ស្របពេលបើកឡានចេញពីភូមិគ្រឹះ ផាក ទៅសាលារៀន hankuk university of foreign studies
" រយះពេល 3ថ្ងៃលោកអ៊ំ ! " ជីមីន អ៊ំវ៉ាន់ងក់ក្បាល ចំណែកជីមីនក៏យកកូនកាបមក រូតយកទូរស័ព្ទក្នុងនោះមកមើល ឃើញ Suga Messages មក3ដងឯណ្ណោះ កម្លោះតូចឃើញហើយក៏ប្រញាប់ចុចចូលមើល
[ ជីមីន ចេញមកសាលាឬនៅ ? ]
[ យើងមកដល់មួយសន្ទុះហើយតែអត់
ឃើញជីមីនទេ ]
[ ស្រូតបន្តិចមកណា ព្រោះឯងត្រូចអង្គុយកៅអីជាមួយយើង ]

ជីមីនអានហើយក៏ផ្ញើសារត្រឡប់ទៅវិញ ប្រហែលជា 10នាទីក្រោយមកឡាន គ្រួសារផាក ក៏បានបើកចូលបរិវេណសាលា ឃើញឡានក្រុងធំៗ ប្រហែលជា 5គ្រឿងតម្រៀបគ្នា ឃើញឡានខ្លះរៀបនិងចេញទៅបណ្តើរៗហើយ ជីមីនចុះពីលើឡាន ក៏ឃើញស៊ូហ្គាដើរមករក
" សួរស្តី សិស្សច្បង " ជីមីន
" មកដល់ហើយហ្អេស ? ចឹងតោះឆាប់ឡើងឡានទៅ "ស៊ូហ្គាដើរមកជួយយករបស់របប ជីមីន
ដើម្បីយកទៅដាក់លើឡាន
" អ៊ំវ៉ាន់ត្រឡប់ទៅវិញចុះណា " ជីមីនញញឹមហើយគាត់ក៏ចេញឡានទៅវិញ ចំណែកជីមីនក៏ឡើងឡានសាលា ទៅអង្គុយកៅអីកណ្តាល ជាមួយនិងស៊ូហ្គា ពេលទៅដល់ក៏ឃើញថេយ៉ុងអង្គុយជិតនោះដែល គឺអង្គុយជាមួយជុងហ្គុក ៕ ក្រោយពីសិស្សទាំងអស់បានមកដល់ជុំគ្នាហើយ ឡានក៏ចាប់ផ្តើមចេញដំណើរទៅ កាន់ផ្លូវទៅជាយក្រុង សំដៅទៅBusan

🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹Where stories live. Discover now