🌺 គម្រោងដំណើរកម្សាន្ត 🔥

962 139 0
                                    

                          Episode 6
          🌺 [ អន្ទាក់ស្នេហ៍ សិស្សច្បង ] 🌸

Morning 🌼🌞
    រាងតូចស្រឡូនរបស់ជីមីននៅគេងលើគ្រែនៅឡើយ មិនទាន់ក្រោកទៀតពេលនេះថ្ងៃរះកម្ពស់ណាណីហើយ សិស្សសាលាក៏ចាប់ផ្តើមទៅបណ្តើរៗ លើកលែងតែអ្នកប្រុសតូចក្រកូល ផាក នៅគេងផ្កាប់មុខលើពូកមិនក្រោកសោះ ប្រហែលជាងងុយខ្លាំងហើយ យប់មិញមិនដឹងគេងលក់ម៉ោងប៉ុន្មានទេព្រោះរវល់ខូចចិត្ត ឈឺចិត្តរឿងក្រាស់ Dating ជាមួយសំណព្វចិត្តអីនិង 😭😭

   រឺុង រឺុងៗៗ
   នាឡិកាលើតុបានបន្លឺឡើងភ្ញោចអារម្មណ៍រាងតូចដែលគេងផ្កាប់មុខលើតុឲ្យក្រោក ជីមីនស្រវេស្រវា លើកដៃចុចបិតវា ដើម្បីកុំឲ្យរោទ៍ទៀតជីមីនក្រោកអង្គុយយឺតៗ លើកដៃញីភ្នែកថ្នមៗមុននិងស្រដី
   " ម៉ោងប៉ុន្មានហើយ " ជីមីនងាកខ្លួនទៅចុងជើងឃើញទូរស័ព្ទ ក៏យកមកមើលឃើញថាម៉ោងជិតប្រាំពីរទៅហើយ ក៏ប្រញាប់រូសរាន់ទៅយកកន្សែងក្នុងបន្ទប់តូចមួយសម្រាប់ដាក់សម្លៀកបំពាក់ រួចចូលទៅបន្ទប់ទឹក ងូតទឹកសម្អាតខ្លួនចេញ

      មួយសន្ទុះក្រោយមកជីមីនចេញមកវិញជាមួយអាវឃ្លុំ និងមានកន្សែងជូតសក់ឲ្យស្ងួត រាងតូចច្រឡឹងដាក់ខ្លួនអង្គុយមុខកញ្ចក់ ទាញយកក្រែមមកលាបលើបបូរមាត់ និងឡេលាបមុខ ហើយក៏យកម៉ាស៉ីនភ្លុំសក់ មកភ្លុំឲ្យស្ងួតហើយក៏ទៅផ្លាស់ខោអាវដើម្បីទៅសាលា 
     ជំហានជើងតូចៗចុះពីលើជណ្តើរប្រញាប់ទៅសាលារួចរត់ទៅថើបថ្ពាល់លោកប៉ាមួយខ្សឺតហើយក៏ប្រញាប់ឡើងឡាន ... ឡានចេញពីភូមិគ្រឹះផាក បើកឆ្ពោះទៅកាន់សាលារៀន Hankuk university of foreign studies 🏫 ឡានបើកល្បឿនល្មម ជីមីនផ្ទៀងផ្ទាត់មើលម៉ោងផង ខ្លាចថាខកខាន គេមិនចង់ចូលរៀនខកដូចម្សិលមិញទេ 
  ឡានបានមកឈប់មុខសាលាជីមីនប្រញាប់ចុះដោយមិនភ្លេចពាក្យអរគុណទៅកាន់អ៊ំវ៉ាន់ឡើយ រាងតូចដើរចូលញាប់ៗ ព្រោះសិស្សកំពុងតែដើរទៅបណ្តើរៗហើយ ជីមីនក៏ក្រឡេកឃើញថេយ៉ុង ចេញពីកន្លែងដាក់កង់ម៉ូតូ ប្រហែលជាទើបតែមកដល់ទេ ខ្លួនក៏ប្រញាប់ទៅរកដោយមិនចាំយូរ .....

    " ថេយ៍ " ជីមីនញញឹមពព្រាយរត់ទៅរកថេយ៉ុង ឯថេយ៉ុងឮហើយក៏ឈប់ចាំជីមីនដើរទៅជាមួយគ្នា
   " ឯងទើបតែមកដល់ទេមែនទេ ? " ជីមីនឯថេយ៉ុងក់ក្បាល បញ្ចាក់ថាមែនហើយ🤣
   " ចុះឯង ?? ជិះឡានហើយនៅយឺតទៀត ? " សំណួរថេយ៉ុងធ្វើឲ្យជីមីននិយាយមិនចង់ចេញ ព្រោះវាត្រូវពេកជិះឡានហើយនៅយឺត 🤣
   " គឺចេះទេ វាស្ទះចរាចរណ៍តាមផ្លូវ ទម្រាំចេញមកបាន យើងមកសាលាតាំងពីម៉ោង6:20នាទីម្លេះ ចៃដន្យផ្លូវស្ទះទើបបែបនេះ " ជីមីន
   " លើកក្រោយងើបមកសាលាពីម៉ោង5មក កុំឲ្យស្ទះ" ថេយ៉ុងសើចហើយគៀកក ជីមីនទៅថ្នាក់រៀន
   " កុំថាតែយើងចុះឯងនោះ ?? " ជីមី សម្លក់
   " យើង ?? គឺយើង...យើងកង់ធ្លាយតាមផ្លូវ " ថេយ៉ុងនិយាយទាំងងាកទៅមើលអ្វីផ្សេង តាមរបៀបមនុស្សមិនចេះកុហក ឯរាងតូចជីមីនមើលដឹងថា មិត្តរបស់ខ្លួនកុហកក៏ញញឹមតែមិនមាត់សួរដេញដោលច្រើន ក៏និយាយបន្ត
  " និយាយចឹងឯងចេះជិះម៉ូតូទេថេយ៍ ? ជីមីន
  " ចេះតើ " ថេយ៉ុង
  " អ៎រ តោះដើរឲ្យលឿនៗទៅប្រញាប់ដល់ថ្នាក់ " ពួកគេទាំង2ក៏នាំគ្នាដើរទៅដើម្បីឲ្យប្រញាប់បន្តិច

🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹Where stories live. Discover now