💋 ស្នាមថើម 💋

1.2K 173 121
                                    

                      🥀 Episode 11 💋
🌺 [ អន្ទាក់ស្នេហ៍ សិស្សច្បង ] 🌸

ពីមួយថ្ងៃទៅមួយថ្ងៃកន្លងផុតទៅយ៉ាងលឿន ដោយជិតដល់ពេល និងធ្វើទស្សនកិច្ចទៅក្នុងព្រៃ ហើយដែលជាកន្លែងរបស់ដើមឈើម្យ៉ាងដុសនៅទីនោះ ដោយពួកគេនិងទៅមើលហើយសិក្សាវាបន្ថែមទៀត ពេលនេះគឺល្ងាចម៉ោង6ទៅហើយ គ្រប់គ្នាបានចេញពីសាលាអស់ហើយឯរាងតូច ផាក ជីមីន កំពុងតែនៅទន្លេហាន ជាមួយនិងស៊ូហ្គា មួយរយះនេះពួកគេស្និតស្នាលគ្នាណាស់ ទាល់ត្រង់ម្យ៉ាងថា ស៊ូហ្គាមិនសូវនិយាយប៉ុន្មានទេ ភាគច្រើនជាជីមីនដែលជាអ្នកនិយាយ លេងសើចដើម្បីឲ្យបរិយាកាសកាន់តែស្រស់បំព្រង

      " សិស្សច្បង " ជីមីនងាកទៅមើលមុខស៊ូហ្គាដែលកំពុងសម្លឹងមើលទៅផ្ទៃទឹកឯចិត្តគិតទៅសែនឆ្ងាយ
      " មានអីមែនទេ ? " ស៊ូហ្គាងាកមកវិញ ប្រសព្វមុខជាមួយនិងជីមីន អ្នកទាំង2អង្គុយលើបង់មួយ ជាមួយគ្នាហើយគៀកគ្នាសម្បើមណាស់  
    " ស្អែកយើងទៅ ទស្សនកិច្ចហើយ ! តើសិស្សច្បងមានទៅដែលទេ ? " ជីមីន
    " ទៅ "
    " អឺ~~ សិស្សច្បងមានដៃគូរឬនៅ ? " ជីមីន
    " មានហើយ " ស៊ូហ្គា
    " ជាអ្នកណាគេទៅ ? " ជីមីនក៏ទម្លាក់ទឹកមុខ
ញញឹមស្រស់អំបាញ់មិញទៅជាស្រពោនបន្តិចតែក៏ខំញញឹមមកវិញ  
    " ជិតៗនេះឯង " ស៊ូហ្គា ធ្វើជានិយាយហើយក៏ងាកទៅម្ខាង
    " គេជាមនុស្សប្រុសឬក៏មនុស្សស្រី ? " ជីមីន
    " ប្រុសកាត់ស្រីទេដឹង " ស៊ូហ្គា
    " អ៎រចឹងទេហ៎... មិនអីទេ " ជីមីននិយាយហើយក៏ងាកទៅមើលផ្ទៃទឹក ហើយនិងបូករួមទាំងខ្យល់ទៀត ធ្វើឲ្យរាងតូចរងារបន្តិចបន្តួចដែលព្រោះគេពាក់អាវដៃខ្លី ឯស៊ូហ្គាក៏មើលឃើញថាជីមីនរងារក៏
    " យើងទៅទិញរបស់ក្តៅៗមកញាំុ.. ចាំយើងកន្លែងនេះហើយណា " ស៊ូហ្គា
    " បាទ " ជីមីនងក់ក្បាល ឯស៊ូហ្គាក៏ដើរចេញទៅ ទិញអីញាំុ ប្រហែលជាមួយសន្ទុះសមល្មម ស៊ូហ្គាក៏ដើរមកវិញជាមួយរបស់របប ញាំុជាច្រើន ហើយនិងអាវរងារ លើស្មាផងដែល

    " ញាំុទៅ " ស៊ូហ្គាហុចរបស់ញាំុមួយកំប៉ុងទៅឲ្យជីមីន ឯរាងតូចក៏ងក់ក្បាលហើយក៏លូកដៃទៅទទួល
   " អរគុណហើយសិស្សច្បង " ជីមីនញញឹមហើយក៏ចាប់ផ្តើមញាំុ កំពុងតែញាំុសុខៗក៏ស្រាប់តែទទួលដឹងដល់អាវក្រាស់មួយបានពាក់មកខ្លួនគេ
" ពាក់ទៅ យើងដឹងថាឯងរងារ " ស៊ូហ្គា
" អរគុណ " ជីមីន
" តាមពិតទៅមនុស្សដែលយើងនិយាយនោះ គឺជាឯងនិងណា " ស៊ូហ្គា
" បាទ ?? " ជីមីនងាកទៅសម្លឹងមុខសិស្សច្បង
" អ្នកដែលយើងចាប់ដៃគូរជាមួយ គឺឯង ស្តាប់បានទេ ?? " ស៊ូហ្គានិយាយប្រយោគចុងក្រោយទាំងអោនមុខទៅជិតរាងតូច
" ពិតមែនហ្អេស ?? " ជីមីនស្រាប់តែញញឹមហើយដោយក្តីរំភើប
" ថាលេងទេដឹង ! " ស៊ូហ្គានិយាយទាំងញាំុរបស់គេហើយងាកទៅមើលទឹក និងភ្លើងគេបើកខ្លះនៅជុំវិញទីនោះ
" សិស្សច្បង ហ៎ " ជីមីនធ្វើជាងក់ងរ ហើយក៏ធ្វើមុខជូររួចអោនមុខចុះ
" ចឹងឯងចង់ឲ្យយើងឆ្លើយយ៉ាងមិច ? " ស៊ូហ្គាក៏អោនមុខចុះ ដើម្បីមើលមុខងក់ងររបស់ក្មេងតូចម្នាក់
នេះ
" សិស្សច្បង និយាយឲ្យច្បាស់ៗមក " ជីមីន ឯស៊ូហ្គាក៏សើចបន្តិចហើយក៏អោនទៅជិតត្រចៀកជីមីន
រួចក៏និយាយ
" យើងស៊ូហ្គា និងចាប់គូរជាមួយផាក ជីមីន ដើម្បីទៅទស្សនកិច្ចនៅថ្ងៃស្អែក ! សឺត " ស៊ូហ្គានិយាយមួយៗម្ចាស់ៗ ហើយក៏ប្រហើន ថើមត្រចៀកកូនប្រុសគេទៀត ក្លិនកាយក្រអូបដូចក្លិនផ្កាចំប៉ា ក្រអូបប្រហើរ ហោះចូលច្រមុះរាងក្រាស់ ឯជីមីនពេលដឹងថាអ្នកខាងនោះថើបខ្លួន ក៏ញញឹមអៀនឡើងខ្បួចតែម្តង ហើយក៏លើកដៃទៅខ្ទប់កន្លែងដែលគេថើបអំបាញ់មិញ
" មិនបាច់អៀនទេ... លើកក្រោយយើងនិងថើបកន្លែងផ្សេង " ស៊ូហ្គា ញញឹមកំហូចហើយក៏ដាក់ដៃទៅលើភ្លៅរបស់ជីមីន ឯមេដៃក៏វាសទៅមក
" សិស្សច្បង ខ្ញុំអាចសួរមួយបានទេ ? " ជីមីន
" សួរមក " ស៊ូហ្គា
" សិស្សច្បងដែលចាប់អារម្មណ៍.... " ជីមីននិយាយបានត្រឹមនេះក៏ឈប់ភ្លាមៗ មូលហេតុគេគិតថា សួរធ្វើអី ? បើចម្លើយចេញមក អវិជ្ជមាននោះតើគេគិតធ្វើយ៉ាងមិច ??
" ចាប់អារម្មណ៍អី ? " ស៊ូហ្គា
" គ្មានអីទេ " ជីមីន ឯស៊ូហ្គាក៏មិនមាត់ដែល គេក៏នាំគ្នានិយាយគ្នាលេងពីនេះពីនោះរហូតដល់ម៉ោង7 ហើយក៏ដើរលេងទីនេះទីនោះ ដល់ម៉ោង១០យប់ទើបស៊ូហ្គា ជូនជីមីនត្រឡប់ទៅផ្ទះរបស់គេវិញ

To be continue....
Writer by 🌈 MOCHI 🌹
ងៃនិងបានតិច ហើយសរសេរអត់សូវល្អទេ បើភ្លាវកុំប្រកាន់អីណា 💋💋

🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹Where stories live. Discover now