🥀 Episode 14 💋
🌺 [ អន្ទាក់ស្នេហ៍ សិស្សច្បង ] 🌸" សិស្សច្បងមកគេងលើខ្ញុំចឹង ថប់ដង្ហើមណាស់ គេងខាងក្រោមវិញទៅ " ជីមីនលើកដៃទៅគោះដើមដៃរាងក្រាស់ថ្នមៗ ឯនាយកម្លោះឮហើយក៏ព្រមចុះតាមសំណើរ ដៃក៏ប្រញាប់ទាញខ្លួនជីមីនមកអោប បន្ថែមទៀត...
អ្នកទាំង2នាក់ ក៏បានគេងលង់លក់ជាមួយគ្នាទៅ ដោយអាវរបស់រាងតូចប្រឡេះលេវចឹងទៅ បង្ហាញសាច់ស្មាសខ្ចីញិញឲ្យសត្វលោកនៅក្នុងតង់ជាមួយឃើញអស់ហើយ រួមទាំងលោកកំពុងតែអោបគេផងដែល
Skip
+ ព្រឹកឡើយ
កម្លោះតូចផាកជីមីន ក្រោកពីដេកនៅម៉ោង7ព្រឹក ព្រោះយប់មិញគេគេងយប់ជ្រៅដែល នាយតូចក្រោកឡើងសម្លឹងមើលជុំវិញខ្លួនឃើញតែម្នាក់ឯង បាត់អ្នកដែលគេងជាមួយកាលពីយប់មិញបាត់ហើយ ជីមីនក៏ក្រោកដើរទៅរូតតង់ចេញទៅខាងក្រៅ ឃើញផ្ទៃមេឃស្រឡះនិងព្រះអាទិត្យរះហើយ ចំណែកសិស្សដទៃទៀត កំពុងតែអង្គុយលេងខ្លះទៀតធ្វើម្ហូបនិងរបស់ខ្លះទុកញាំុពេលចូលទៅព្រៃជ្រៅ ចំណែកមួយចំនួនទៀតបានទៅងូតទឹក
" ជីមីនក្រោកហើយហ្អេស ? តោះឆាប់ទៅងូតទឹកទៅ " ស៊ូហ្គាដើរចេញពីកន្លែងនិយាយគ្នាលេងជាមួយគ្នីគ្នារបស់គេមករកជីមីនដែលនៅឈរ
មុខតង់ជាងឆ្វេងងាកស្តាំ
" សិស្សច្បងមិនទាន់ងូតទឹកទេឬ ? " ជីមីន
" យើងនៅចាំឯង តោះឆាប់ទៅយកកន្សែងមក យើងត្រូវប្រញាប់ចូលព្រៃទៀតណា " ស៊ូហ្គា
និយាយប្រាប់តាមគម្រោងដែលអ្នកគ្រូបានមកប្រាប់ មុនពេលជីមីនភ្ញាក់ ព្រោះម៉ោង7កន្លះត្រូវចេញដំណើរ ជីមីន ងក់ក្បាលហើយក៏ចូលទៅក្នុងតង់យកកន្សែងនិងខោអាវសម្រាប់ផ្លាស់ឲ្យហើយជីមីននិងស៊ូហ្គាបណ្តើរគ្នាទៅកន្លែងទឹកជ្រោះទាំងកាន់ដៃគ្នាយ៉ាងស្និតស្នាលទៀតផង ជីមីនញញឹមទាំងអោនមុខចុះសម្លឹងមើលផ្លូវ នេះជាក្តីសុខកាត់
ព្រឹករបស់គេហើយ ពេលដើរមកដល់ទឹកជ្រោះក៏ឃើញសិស្សឯទៀតកំពុងងូតទឹក បាចទឹកដាក់គ្នាយ៉ាងសប្បាយរីករាយ ចំណែកដៃដែលកាន់ជាមួយគ្នាអំបាញ់មិញក៏ត្រូវបេះចេញពីគ្នាភ្លាម ព្រោះខ្លាចអ្នកណាម្នាក់ឃើញ ....
" អា៎... សិស្សច្បង ជីមីន មកងូតទឹកហើយហ៎ " សិស្សដទៃទៀតស្រែកសួរពេលឃើញពួកគេទៅដល់
" បាទ " ជីមីនញញឹមហើយក៏ចុះទៅក្នុងទឹកងូតមុនស៊ូហ្គាទៅទៀត មិនបានដោះសម្លៀកបំពាក់ទេខ្មាស់គេណាស់ ព្រោះសិស្សនៅទីនេះច្រើនដែល ឯរាងក្រាស់ក៏ចុះទៅតាមក្រោយ ងូតទៅនៅម្ខាងកន្លែងជ្រៅៗ ជាមួយគ្នីគ្នាប្រុសៗគ្នាគេនិង
" ជីមីន ស្រស់ស្អាតណាស់ ខ្ញុំនេះស្រីទេតែមិនបានមួយចំណិតជីមីនផង " សិស្សស្រីនោះនិយាយនាំគ្នាសើច ឯរាងតូចពេលត្រូវគេសសើរបែបនេះក៏អោនមុខចុះញញឹមអឹមអៀន
" តាមពិតទៅយើងគួរមិនគិតបែបនេះទេ... មនុស្សម្នាក់ៗសុទ្ធស្រស់ស្អាតនិងបរិសុទ្ធ យើងត្រូវស្រលាញ់អ្វីដែលជាខ្លួនយើង ទើបជីវិតមានន័យ " រាងតូចនិយាយទាំងផ្តល់ស្នាមញញឹមទៅពួកគេ ឯអ្នកខាងណោះក្រោយឮជីមីននិយាយហើយក៏ញញឹម រួចងូតទឹកបន្ត ដើម្បីប្រញាប់ឡើងគោក

YOU ARE READING
🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹
ActionJimin : ខ្ញុំបានជួបសិស្សច្បង Min YoonGi នៅសកលវិទ្យាល័យ hankuk university of foreign studies កាលជួបគាត់ដំបូងខ្ញុំមានអារម្មណ៍ថាគាត់មើលទៅគួរឲ្យខ្លាច ទឹកមុខមិនញញឹម ស្មើធេងជាដរាប ម៉ឺងម៉ាត់មិននិយាយលេងសើចច្រើន មិនចូលចិត្តភាគរញ៉េរញ៉ៃ តែទង្វើទាំងនេះបានធ្វើឲ្...