🌹ដេកមិនលក់ បក់មិនល្ហើយ 🌻

969 154 3
                                    

                   🔥 Episode 5🔥
           🌺 [ អន្ទាក់ស្នេហ៍ សិស្សច្បង ] 🌸

       ជីមីនបន្ទាប់ពី Follow Back ហើយក៏ទុកទូរស័ព្ទក្នុងកាតាបវិញស្របពេលដែល ឡានមកទទួលគេល្មម រាងតូចក្រោកពីលើបង់ហើយដើរសំដៅទៅឡាន ទាំងស្នាមញញឹមជាប់ផ្ទៃមុខ ពេលដែលអ៊ំវ៉ាន់ ចុះមកបើកទ្វារឲ្យគេ
    " អរគុណច្រើនអ៊ំ " ជីមីនអរគុណគាត់ហើយក៏ចូលទៅក្នុងឡាន អ៊ំវ៉ាន់បិតទ្វារឡានហើយក៏ដើរទៅកន្លែងតៃកុងឡាន ហើយក៏បើកចេញទៅភូមិគ្រឹះផាក

    សកម្មភាពភាពនេះមិនរួចពីកែវភ្នែកប្រុសសង្ហារនោះទេគឺ មីន ស៊ូហ្គានិងឯងគេអង្គុយមើលសកម្មភាព ជីមីនពីក្នុងឡានរបស់គេមក គេក៏មិនយល់ពីខ្លួនឯងដែល ហេតុអីក៏ចាំបាច់ខ្វល់ខ្វាយជាមួយក្មេងនេះ ?? ទាំងដែលពីមុនមកគេមិនដែល ខ្វល់ខ្វាយពីអ្នកណានោះទេ ហើយចំពោះក្មេងប្រុសមុខមាត់ដូចស្រីម្នាក់នេះ ធ្វើឲ្យអារម្មណ៍គេរំជើបរំជួល ភ័យអរ នេះគេពិតជាមិនយល់ពីខ្លួនឯងនោះទេ

    " ត្រឹមជាអ្នកដទៃ រៀនសាលាជាមួយគ្នាធម្មតាប៉ុណ្ណោះ " ស៊ូហ្គា និយាយហើយក៏បើកឡានខ្លួនត្រឡប់ទៅ អាផាតមិនវិញ

ភូមិគ្រឹះ ( ផាក )
    ឡានជូនជីមីនមកដល់ផ្ទះគឺនៅមុខទ្វារតែម្តង ជីមីនចុះមកហើយក៏ចូលទៅខាងក្នុងឃើញលោកប៉ាគេកំពុងតែអង្គុយមើលកាសែតផឹកទឹកតែ រាងតូចក៏ដើរទៅជិតគាត់
    " ប៉ា ... " ជីមីនចូលទៅអោបគាត់ ឯលោកផាក ញញឹមហើយអង្អែលក្បាលកូន
    " មកវិញហើយឬកូនក្បាលខូច " Mrr Park អង្អែលក្បាលកូនឯជីមីនសំងំអោបគាត់ហើយផ្តេកក្បាលទៅលើដើមទ្រូងកក់ក្តៅរបស់លោកប៉ា
   "បាទប៉ា ... " ជីមីននិយាយង៉ូវៗ ហើយក៏អោបគាត់ដដែល
   " កើតអីនិងកូនប៉ា " Mrr Park សួរព្រោះឃើញជីមីនអោបគាត់មិនលែងសោះ
   " អត់មានអីទេប៉ា កូនគ្រាន់តែចង់អោបប៉ាប៉ុណ្ណោះ ណាមួយកូននឹកម៉ាក់ " ជីមីន នៅពេលត្រឡប់មកផ្ទះ នៅតាមផ្លូវជីមីន ក្រឡេកមើលទៅខាងក្រៅឃើញ គ្រួសារគេនាំកូនមកលេងសួនកម្សាន្តមានប៉ាមានម៉ាក់ជូនមក ទើបធ្វើឲ្យអារម្មណ៍គេសោកសៅ នឹកដល់អ្នកម៉ាក់ដែលបានចែមឋានទៅជាយូរមកហើយ....

   " ម៉ាក់កូនគាត់ទៅបានសុខហើយ គាត់មិនកើតទុក្ខទេ កូនកុំពិបាកចិត្តអី បើម៉ាក់កូនដឹង គាត់ប្រាកដជាមិនសប្បាយចិត្តទេ" Mrr Park និយាយលួងលោមកូនប្រុសដោយសំឡេងក្រាលស្រទន់ ជីមីនជាក្មេងខ្វះភាពកក់ក្តៅពីម្តាយ ព្រោះតែគាត់បានលាចាកលោក ចោលគេតាំងពីគេនៅក្មេង អ្វីៗគាត់យ៉ាងគឺគាត់ជាអ្នករាប់រងទាំងអស់ មើលថែកូន ក្រុមហ៊ុន ភូមិគ្រឹះ ទ្រព្យសម្បត្តិជាច្រើន គាត់មិនរារេមិនហត់នឿយឡើយ ព្រោះអ្វីគ្រប់យ៉ាងធ្វើដើម្បី ជីមីនម្នាក់គត់... គាត់សំងំឲ្យជីមីនអោបគាត់ទាល់តែអស់ចិត្តហើយបានឲ្យគេឡើងទៅងូតទឹក រួចបានមកញាំុបាយតាមក្រោយ....

🌺 អន្ទាក់ស្នេហ៍ សិស្សច្បង 🌹Where stories live. Discover now