ភាគទី ០៥

1.2K 72 3
                                    

" អាអេវីន ឯងនៅឯណាឆាប់ចេញមក... អាក្មេងចង្រៃ.... " លោកស្រីមីនហុី ឈប់ឡានភ្លាមមិនទាន់គាត់ចេញពីឡានស្ទុះសំដៅទៅកាន់វីឡាតូចភ្លាមកែវភ្នែកសម្លឹងរកមើលក្មេងតូចដោយក្រសែរភ្នែកគួរឲ្យខ្លាច
" លោកយាយ... មីងស៊ូមី គិតយ៉ាងមិចទៅ.... អេវីនខ្លាចខ្លាំងណាស់ " អេវីនអើតមើលតាមបង្អួចខាងលើគ្រាន់តែលឺសំលេងនឹងឃើញដំណើររបស់លោកស្រីមីនហុីក៏ធ្វើឲ្យក្មេងតូចភ័យឡើងស្លេកមុខទៅហើយ
" ពុទ្ធោ! អ្នកប្រុសតូចរបស់មីង " ស៊ូមីក្រសោបក្មេងតូចដែលភ័ញ័រខ្លួនមកក្នុងរង្វង់ដៃកក់ក្ដៅរបស់គាត់

" អាក្មេងចង្រៃ! គិតថាមកសងំនៅទីនេះហើយយើងរកឯងមិនឃើញឬ.... មកនេះ " លោកស្រី មីនហុីដើរមកចាប់អូសដៃអេវីនចេញពីស៊ូមី
" លោកស្រីធំសូមមេត្ដាផងទៅ " ស៊ូមី ព្យាយាមឱបអេវីនណែនមិនឲ្យលោកស្រីមីនហុីអូសទៅបាន
" ឯងកុំចេះនាងកញ្ចះគេបើឯងមិនលែងអាក្មេងចង្រៃនេះទេ យើងនឹងដាក់ទោសទាំងឯងដែល... " លោកស្រីមីនហុីនៅតែបន្ដទាញយកអេវីនចេញពីស៊ូមីរហូតបានសំរេច
" មីងស៊ូមីជួយអេវីនផង... ហុឹក! ហុឹក! លោកយាយកុំវាយអេវីនអី ហុឹក! ហុឹក! " លោកស្រីមីនហុីអូសក្មេងតូចទៅជាន់ក្រោម
" លោកយាយ... នេះរំព័ទ្ធ... " អេរ៉ា ហុចរំព័ទ្ធផ្ដៅទៅឲ្យរាងចំណាស់
" អរគុណហើយចៅ.... ឯងអាក្មេងចង្រៃ.... "

ឆ្វាត់... ឆ្វាត់... ៗ!

រំព័ទ្ធតូចឆ្មារបានវ័តទៅលើខ្លួនប្រាណតូចល្អិតរបស់អេវីតឡើងកន្ទួលស្ទើរតែបែកឈាមទៅហើយ

" អូយ! លោកយាយ... អេវីនឈឺ.... ឈប់វាយទៅ ហុឹក! ហុឹក! " អេវីនស្រែកយំយ៉ាងខ្លាំងមួយរំព័ន្ធៗដែលវ័តខ្លួនគេគឺវាធ្ងន់ណាស់
" ហេតុអីឯងចង់សម្លាប់កូនយើង ម៉ែឯងបញ្ជារមែនទេ អាក្មេងឃាតក ឯងធ្វើឲ្យកូនយើងស្ទើរតែស្លាប់ទៅហើយ ឯងនេះវាចង្រៃយ៍កើតមកនាំតែសយ... ឆ្វាត់! " លោកស្រីមីនហុី វាយបណ្ដើរជេរស្ដីប្រមាថក្មេងតូចបន្ដើរ
" លោកយាយ ឈឺណាស់ឈប់វាយទៅ អូយ! "
" សមមុខហើយអាកូនចុង... ថោកទាប! " អេរ៉ាឈរឱបដៃនៅម្ខាងឈរចាំញញឹមសើចចំអក
" លោកស្រីឈប់វាយទៅមិនចឹងអ្នកប្រុសតូចនឹងស្លាប់មិនខាន
ទេ " ស៊ូមី មិនអាចធ្វើអ្វីបានគេបានត្រឹមតែឈរមើលនឹងនិយាយហាមឃាត់ព្រោះតែគេគ្រាន់តែជាអ្នកបម្រើតូចតាចម្នាក់
" ម៉ាក់! ជួយកូនផង... " អេវីនក្រឡេកឃើញម្ដាយភ្លាមក៏ប្រញាប់ស្រែកហៅភ្លាម
" អេវីន... ម៉ាក់! ឈប់វាយកូនខ្ញុំទៅ... " ស្ទេឡាដើរចូលមកក្នុងផ្ទះលឺសំលេងកូនប្រុសស្រែកឲ្យជួយនាងក៏ស្ទុះទៅរកភ្លាម
" នាងឯងមកល្អហើយយើងវាយទាំងនាងឯងដែលនេះនែក៎! " ស្ទេឡាដែលចាប់ក្រសោបកូនប្រុសគេចពីការវាយរបស់លោកស្រីមីនហុី តែបែរជាខ្លួនឯងដែលត្រូវគេវាយទៅវិញ

វិវាទស្នេហ៍ (SS2) Completed ✔️ Wo Geschichten leben. Entdecke jetzt