ភាគទី ០៤

1.2K 71 0
                                    

" ការពិតទៅ កូននិងម៉ាក់មីងជូឌីកំពុងតែលែងជាមួយ ម៉ាក់មីងថាស្រេកទឹកកូនក៏រត់ទៅយកទឹកឲ្យម៉ាក់មីង ពេលមកវិញក៏កើតរឿងបែបនឹងទៅហើយ... "
" ចុះហេតុអី... អេរ៉ាថាឃើញកូនច្រានម៉ាក់មីងកូន "
" កូនអត់ទេម៉ាក់ ... កូននិយាយពិតមែនណា... " អេវីន និយាយផងយំផង ស្ទេឡា នាងក៏មិនជឿដែល
" ម៉ាក់ដឹងហើយ.... ពេលនេះម៉ាក់ទៅមើលម៉ាក់មីងកូន ... កូននៅផ្ទះជាមួយមីង ស៊ូមី ទៅណា... "
" អត់ទេកូនចង់ទៅមើលម៉ាក់មីងដែរ... "
" កុំអីកូន កូនទៅនាំតែមានរឿងធំជាងនេះទេ.... ស្ដាប់បង្កប់ណា " ស្ទេឡាអង្អែលសក់កូនថ្នមៗ
" បាទ... "
" ស៊ូមី មើលគេផងណា... "
" ចាស លោកស្រីទី 2 " ស៊ូមីដឹកដៃអេវីនចេញទៅ ស្ទេឡាក៏ប្រញាប់បើកឡានចេញទៅតាមមើល

មន្ទីពេទ្យ

គ្រប់គ្នាឈររង់ចាំនៅខាងមុខបន្ទប់សង្រ្គោះបន្ទាន់ ម្នាក់ៗមានទឹកមុខព្រួយបារម្ភយ៉ាងខ្លាំង ស្ទេឡាមកដល់មន្ទីពេទ្យភ្លាមនាងក៏រត់ចូលទៅក្នុងយ៉ាងអន្ទះសារ

" ស្ទេឡា! ស្រីចង្រៃនាងឯងនៅមានមានមុខមកទៀតឬ... "

ផ្លាច់!

មួយកំផ្លៀងយ៉ាងចាស់ដៃរបស់លោកស្រីមីនហុីបានវ័តទៅលើផ្ទៃមុខសររលោងរបស់ស្ទេឡាឡើងបង្ករជាស្នាមក្រហមរងៀល

" ម៉ាក់! គឺ... "
" ចង់មកមើលថាកូនយើងស្លាប់ហើយឬនៅមែនទេ.... ហុឹស! បើកូនយើងយ៉ាងមិនយ៉ាងណា.... នាងឯងមិនរួចខ្លួននោះទេ.... រួមទាំងកូននាងឯងដែល...! " លោកស្រីឈរស្ដីថាឲ្យស្ទេឡាកណ្ដាលវ៉ូងមនុស្សគ្រប់គ្នា យូរ៉ាដែលឈរនៅម្ខាងញញឹមសមចិត្តយ៉ាងខ្លាំង
" មិនមែនចឹងទេម៉ាក់ការពិតទៅ... " មិនទាន់និយាយចប់ផងទ្វារបន្ទប់សង្រ្គោះបន្ទាន់ក៏បើកឡើងគ្រប់គ្នាក៏ងាកទៅចាប់អារម្មណ៍ស្ថានភាពរបស់ជូឌីវិញ
" លោកគ្រូពេទ្យប្រពន្ធខ្ញុំយ៉ាងមិចទៅហើយ " គ្រាន់តែគ្រូពេទ្យចេញមកភ្លាមយ៉ុនជុនក៏ស្ទុះទៅសួរភ្លាម
" គាត់ឆ្លងផុតគ្រោះថ្នាក់ហើយតែភ្លាមៗ គាត់មិនអាចដឹងខ្លួនទេពេលនេះពួកយើងបានត្រឹមតែអាចរក្សាជីវិតរបស់គាត់បានតែប៉ុណ្ណោះអាចដឹងខ្លួនវិញឬអត់មានតែចាំមើលហើយ "
" នាងអាចនឹងមិនដឹងខ្លួនរហូតមែនទេ " យូរ៉ាធ្វើជាសួរនាំដោយការបារម្ភ
" សុំទោសខ្ញុំមិនហ៊ានធនាទេ.... " និយាយហើយគ្រូពេទ្យក៏ចាកចេញទៅបាត់
" នាង! ស្រីចង្រៃ.... ស្រីនាំសយទាំងម៉ែទាំងកូន នាងឯងនេះ... តាំងពីចូលមកក្នុងគ្រួសាររបស់យើង គ្មានថ្ងៃណាដែលយើងបានសុខទេ.... " លោកស្រី មីនហុី ចាប់បោចសក់របស់ស្ទេឡានិយាយប្រមាថនាងមិនឈប់
" អូយ! អ្នកម៉ាក់ឈឺណាស់.... "
" បានហើយ.... អ្នកទាំងអស់គ្នាទៅវិញទៅខ្ញុំមិនចង់ឃើញអ្នកណាទេ " យ៉ុនជុនអស់ការអត់ទ្រាំក៏ស្រែកមួយវ៉ាស់ធ្វើឲ្យលោកស្រីមីនហុីប្រលែងដៃចេញពីសក់របស់ស្ទេឡា
" ជុន! "
" ខ្ញុំចង់នៅមើលថែរជូឌីម្នាក់ឯង ទាំងអស់គ្នាទៅវិញទៅ... " ថាហើយនាយក៏ដើរទៅរកបន្ទប់សំរាករបស់ជូឌី លោកស្រីមីនហុីសម្លក់ស្ទេឡាស្ទើរតែជ្រុះគ្រាប់ភ្នែកទៅហើយមុននឹងចាកចេញទៅ យូរ៉ាក៏មិននូវយូរនាងដើរតាមពីក្រោយម្ដាយក្មេក

វិវាទស្នេហ៍ (SS2) Completed ✔️ Où les histoires vivent. Découvrez maintenant