ភាគទី ២៧

1K 67 5
                                    

សហរដ្ឋអាមេរិច, ទីក្រុង ញ៉ូយ៉ក

រាងខ្ពស់សង្ហារដើរចេញពីព្រលានយន្ដហោះដោយមានអង្គរក្សបីបួននាក់ដើរអមសងខាង ការបោះជំហានវែងៗសំដៅទៅរកឡានសេរីទំនើបពណ៌ខ្មៅដែលចតចាំនៅមុខច្រកចូលព្រលានយន្ដហោះ កូនចៅពីនាក់ទៀតគ្រាន់តែឃើញនាយភ្លាមក៏ឱនគោរព

ឡានបានបើកចេញពីព្រលានយន្ដហោះសំដៅមកកាន់ភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់ត្រកូល វ៉ាឡេនធី ដែលជាអ្នកជំនួញត្បូងពេជ្រធំជាងគេនៅញ៉ូយ៉ក

" បងប្រុស " អេនណាដើរមកនិយាយជាមួយបងប្រុសដោយទឹកមុខក្រៀមក្រំ
" មានរឿងអីមែនទេ.... ឯណាស្ទេឡា? "
" នៅខាងក្នុងបន្ទប់តែថាប្អូនគេមិនព្រមញាំអីទេ "
" អេនណាទៅបន្ទប់បងយកខ្សែកមកដល់ពេលដែលយើងត្រូវប្រាប់គ្រប់យ៉ាងទៅប្អូនហើយ "
" ចាស " អេនណាងក់ក្បាលរួចក៏ទៅយកខ្សែកតាមដែលជុងស៊ុកប្រាប់

ស្ទេឡាអង្គុយភ្លឹកនៅលើគ្រែ ជុងស៊ុក បើកទ្វារចូលមកក៏ស្ទេឡាមិនបានចាប់អារម្មណ៍ដែល

" ស្ទេឡា! " សំលេងក្រលររបស់ជុងស៊ុកធ្វើឲ្យស្ទេឡាងាកមកមើលភ្លាម
" លោកប្រធាន! "
" ខ្ញុំមានរឿងចង់ប្រាប់នាង " ជុងស៊ុក និយាយមុខស្មើរ ភ្លាមនោះអេនណាក៏ចូលមកល្មមក្នុងដៃកាន់ប្រអប់តូចល្មមមួយ
" អ្នកនាងប្រធាន " ស្ទេឡាសម្លឹងមើលទៅប្រធានទាំងពីរដោយទឹកមុខងើយឆ្ងល់

" ថ្ងៃនេះពួកបងមកនិយាយជាមួយស្ទេ! ក្នុងនាមជាបងប្រុសនិងបងស្រីមិនមែនប្រធាន " និយាយចប់ត្រឹមនេះអេនណាក៏បើកប្រអប់ដែលកាន់នៅក្នុងដៃបើកបង្ហាញស្ទេឡា
" នេះ? អ្នកទាំងពីរ? " ស្ទេឡាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញខ្សែរកត្បូងពេជ្រខៀវពីរខ្សែរនៅក្នុងប្រអប់ដែលអេនណាបើកនាងក៏លូកដៃយកខ្សែករបស់ខ្លួនមកបង្ហាញ
" ពួកយើងគឺជាបងប្អូនបង្កើតនឹងគ្នា " ជុងស៊ុកនិយាយឡើងដោយទឹកមុខរំភើបស្ទើរតែស្រក់ទឹកភ្នែកទៅហើយ
" ស្ទេឡា! " អេនណាស្ទុះទៅឱបប្អូនស្រី ជុងស៊ុកឃើញចឹងគេក៏ដើរមកឱបប្អូនស្រីទាំងពីរ
" បងសុំទោសស្ទេដែលមិនប្រាប់ឯងពីដំបូង ព្រោះបងត្រូវឲ្យគេអ្នកដែលធ្វើបាបឯងគេសងឯងវិញ " ជុងស៊ុក
" មិនយឺតពេលទេត្រឹមគ្រប់គ្នាទទួលស្គាល់ខ្ញុំ អាចរកឃើញទាំងអស់គ្នាវិញគឺវាគ្រប់គ្រាន់ណាស់ទៅហើយ " ស្ទេឡានិយាយផងយំផង
" កុំបារម្ភអីចាប់ពីពេលនេះតទៅពួកបងមិនឲ្យអ្នកណាមកធ្វើបាបពេជ្ររបស់បងទៀតទេ " ជុងស៊ុក
" ស្ទេឡា! សំរាកថែរក្សាកូនក្នុងពោះឲ្យល្អចុះមិនបាច់ខ្វល់ពីអ្នកណាទេ " អេនណា
" ពួកបង... អាចទៅយកអេវីនពីប្រទេសខ្យូអ៊ូលយ៉ុងហ្គុតឲ្យខ្ញុំបានទេ " ស្ទេឡានឹកឃើញដល់កូនប្រុសកំសត់របស់ខ្លួនដែលរស់នៅបែកពីខ្លួន
" រឿងនេះបងបានឲ្យគេរៀបចំហើយថ្ងៃស្អែកអេនណានឹងជិះយន្ដហោះទៅយកអេវីនមកញ៉ូយ៉ក " ជុងស៊ុកតបដោយស្នាមញញឹម
" ប្រសើរណាស់អរគុណពួកបង " ស្ទេឡាញញឹមស្រស់ដោយក្ដីរំភើប
" អូននៅទីនេះ គ្មានអ្នកណាមករំខានអូនទេ រឿងរបស់ថេយ៉ុងបងនឹងចាត់ការគេឲ្យសមតម្លៃដែលគេធ្វើដាក់ប្អូនស្រីរបស់បង "
" បងដេនញ៉ែល អូនសុំអ្វីម្យ៉ាងបានទេ "
" និយាយមក " ជុងស៊ុកតបមុខស្មើរ
" សារជាតិពិតរបស់ថេយ៉ុងមិនអាក្រក់ទេ មិនថាបងធ្វើយ៉ាងណាចំពោះគេតែសូមកុំសម្លាប់គេ ទុកផ្លូវរស់ចុងក្រោយឲ្យគេផង "
" ពុទ្ធោ! ស្ទេឡា... ប្អូនស្រីល្អរបស់បង " អេនណាចាប់ដៃប្អូនស្រីដោយក្ដីអាណិតអាសូរ
" បាន! បងសន្យា... "
" អរគុណបងប្រុស "

វិវាទស្នេហ៍ (SS2) Completed ✔️ Where stories live. Discover now