ភាគទី ០៩

1.2K 75 3
                                    

ស្ទេឡាដើរឡើងមកដល់ជាន់ការិយាល័យផ្ទាល់ខ្លួនរបស់ថេយ៉ុង នាងរៀបនឹងបើកទ្វារចូលទៅតែក៏លឺសំលេងចម្លែងចេញពីបន្ទប់ធ្វើការរបស់ថេយ៉ុង

(អ្អាស៎! ឲ្យលឿនជាង... នេះ អ្អាស៎!)

សំលេងស្រើបស្រាលបន្លឺឡើងពេញក្នុងបន្ទប់លឺចេញមកដល់ក្រៅទឹកភ្នែកដែលខំទប់ក៏ស្រក់ចុះមកដូចទឹកបាក់ទំនប់

ក្រាក....!

" ហ្អាយ! "
" យើងប្រាប់ហើយថាហាមមិនឲ្យអ្នកណាចូលមក "
" គីម ថេយ៉ុង! មិចក៏បងធ្វើបែបនេះ... អូនមិននឹកស្មានថាបងប្រែទៅជាបែបនេះ " ស្ទេឡាប្រឹងនិយាយសួរនាំទាំងអួលដើមទ្រូងស្ទើស្ទះខ្យល់ស្លាប់ទៅហើយ
" អ្នកណាអនុញ្ញាតឲ្យនាងមកទីនេះ " ថេយ៉ុង សួរដោយសំលេងក្រោតខឹងនាយទាញខោមកស្លៀករៀបចំខ្លួនឡើងវិញ សាណាទាញសំពត់ចុះរួចដើរមករកស្ទេឡាដោយទឹកមុខញញឹមឌឺដង
" នេះហេ! អ្នកស្រីទី 2 របស់លោកប្រធាន... មុខមាត់គ្មានជាតិចូវចឹងតើបានលោកប្រធានមិនរវល់នឹងនាង " សាណា
" បិទ! មាត់នាងទៅ នាងគ្មានសិទ្ធិមកថាឲ្យខ្ញុំទេ " ស្ទេឡាងាកទៅសម្លក់សាណាដោយក្រសែរភ្នែកហួសចិត្ត
" សាណា ចេញទៅក្រៅទៅ " ថេយ៉ុងនិយាយមុខស្មើរ
" លោក... "
" ចង់ឲ្យខ្ញុំដេញនាងចេញពីការងារ.... "
" ចាស " សាណាចាកចេញទៅដោយទឹកមុខក្រង៉ូវនាងមិនភ្លេចសម្លក់ស្ទេឡាទេមុននឹងចេញទៅ
" នាងមិនទាន់ឆ្លើយនឹងសំនួររបស់យើងទេថាមកទីនេះធ្វើអី "
" ខ្ញុំមកដើម្បីកូន អេវីនចូលមន្ទីពេទ្យតើបងមានដឹងទេ ព្រោះតែបង បងធ្វើឲ្យគេវីសតែនឹងស្លាប់ទៅហើយ អូនមិនដែលសុំអ្វីពីបងទេតែបង បងធ្វើឲ្យគេខកចិត្តណាស់ ថេយ៍បងមានធ្លាប់ស្រលាញ់អេវីនដែលទេ បងស្អប់អូនធ្វើបែបណាចំពោះអូនក៏បានតែអេវីនអត់ដឹងអីទេ " ស្ទេឡារៀបរាប់គ្រប់យ៉ាងប្រាប់ទៅថេយ៉ុងតែនាយហាកមិនប្រត្ដិកម្មអីបន្ដិចសោះ
" មកតាមខ្ញុំ " ថាហើយថេយ៉ុងក៏ដើរមកចាប់អូសស្ទេឡាចាកចេញទៅកាន់មុខបុគ្គលិកគ្រប់គ្នា

" អូយ! រូបភាពកម្រកឃើញ បើអ្នកស្រី យូរ៉ាឃើញយ៉ាងមិចវិញន៎ "
" ត្រូវហើយលោប្រធានអូសដៃប្រពន្ធចុងចេញទៅទាំងប្រញាប់ប្រញាល "

=====

" ចៅហ្វាយ! ដឹងដំណឹងអ្នកនាងទីបីហើយ " លឺកូនចៅជំនិតនិយាយបែបនេះនាយក៏ងាកមកមើលភ្លាម
" ពិតឬ.... "
" នេះបាទ... ខ្ញុំបានទៅស៊ើបមើលកន្លែងដែលម៉ាក់ចៅហ្វាយបាត់ខ្លួន មានជនអនាថាចំណាស់ម្នាក់ថាបានឃើញអ្នកម្នាងលីនដាចាប់គាត់ទៅពេលគាត់ក៏ពុងបីអ្នកនាងពៅ "
" ហើយយ៉ាងមិចទៀត "
" ពួកគេព្យាយាមដណ្ដើមយកអ្នកនាងតូចទៅ លោកស្រីមិនព្រមគាត់ប្រទែងប្រទងរហូតគាត់ដួលបែកក្បាល ក្រោយមកបុរសម្នាក់ក៏បានបាញ់លោកស្រីឲ្យស្លាប់បាត់ "
" ស្រីចង្រៃ លីនដាយើងនឹងជីកគាត់កកាយរកនាងឲ្យឃើញ សងជីវិតម៉ាក់យើងវិញ " ជុងស៊ុកខឹងយ៉ាងខ្លាំង ពេលលឺបែបនេះ
" កាលពី 5 ឆ្នាំមុនលឺដំណឹងមកថាព្រះនាងស្ទេឡា ដាយណារីសមិនមែនជាបុត្របង្កើតរបស់ទ្រង់ទេ " ខេវិន ហុចរូបថតប៉ុន្មានសន្លឹកឲ្យទៅជុងស៊ុក
" មានរឿងបែបនេះ ..... ស្ទេឡា! ជាឯងមែនទេ? " ជុងស៊ុក សម្លឹងមើលរូបរបស់ប្អូនស្រីដែលគេនឹករលឹកទាំងថ្ងៃទាំងយប់

វិវាទស្នេហ៍ (SS2) Completed ✔️ Where stories live. Discover now