ភាគទី ១៦

1.1K 70 7
                                    

រាត្រីយប់ស្ងាត់ស្ទេឡាបន្ទាប់ពីលួងកូនឲ្យគេងហើយនាងក៏មកអង្គុយនៅរាងហាលមុបន្ទប់មួយសន្ទុះមុននឹងចូលទៅខាងក្នុងវិញ

តុក... តុក...

" ម្ចាស់បងផ្លររ៉ា " ស្ទេឡាដើរទៅបើកទ្វារក៏ឃើញថាជាស្រីតូច
" បងយករបស់មកឲ្យឯង " ឃ្យូឈីហុចប្រអប់មួយឲ្យទៅស្ទេឡា
" ជាអ្វី? "
" បើកមើលទៅ " ស្ទេឡាស្រាយប្រអប់បើកមើលពន្លឺចែងចាំងពេញបន្ទប់វាជាខ្សែរកត្បូងពេជ្យពណ៌ខៀវតូចមួយ
" របស់នេះ? " ស្ទេឡាបើកភ្នែកធំៗដាក់ឃ្យូឈី
" កុំយល់ច្រលំការពិតទៅបងឃើញវាក្នុងបន្ទប់របស់អ្នកម្នាងលីនដាយល់ថាវាអាចទាក់ទងនឹងប្រវត្ដិរបស់ឯង
" ពិតមែនឬប៉ាម៉ាក់បង្កើតរបស់ខ្ញុំពិតជានៅរស់មែនទេខ្ញុំមានឱកាសអាចជួបគាត់មែនទេ " ស្ទេឡានិយាយឡើងដោយក្ដីរំភើប
" បងក៏មិនដឹងដែលបងក៏បានឲ្យគេស៊ើបប្រវត្តិរបស់វាដែល "
" មានដំណឹងអីទេ? "
" កាលពី ៣០ ឆ្នាំមុនធ្លាប់មានគ្រួសារអភិជនមួយមកពីអាមេរិចធ្វើដំណើរឆ្លងកាត់ប្រទេសយើងក្នុងបំណងចង់ធ្វើជំនួញត្បូងពេជ្យជាមួយព្រះបិតា តែក្រោយមកគ្រួសារមួយនោះក៏បាត់ស្រមោលឈឹងមិនដឹងថាទៅដល់ទីណាទេ "
" ចុះមានអីទាក់ទងនឹងខ្សែកនេះ "
" ខ្សែករនេះមិនទាក់ទងទេតែអ្វីដែលទាក់ទងគឺជាត្បូងពេជ្រពណ៌ខៀវនេះ " និយាយចប់ឃ្យូឈីក៏យកវាទៅទម្លាក់ក្នុងថូវទឹកថ្លាក្បែរនោះ ពន្លឺពេជ្ររឹតតែចែងចាំងដូចជាឥន្ធនូចឹង
" អស្ចារ្យណាស់ "
" ដើមឡើយជាពេជ្រធំមួយតែក្រោយពេលគ្រួសារអភិជននោះដេញថ្លៃបានវាត្រូវបានចៃ្នចេញជាពេជ្របីគ្រាប់នេះគ្រាន់តែជាចំណែកមួយក្នុងចំណោមពីរគ្រាប់ទៀត ស្ទេឡាអ្នកដែលមានរបស់នេះគេអាចជាសាច់ញា្ញតិរបស់ឯងក៏ថាបាន "
" ខ្ញុំចង់ទៅសហរដ្ឋមួយជើងម្ចាស់បងអាចរកព័ត៌មានលំអិតឲ្យខ្ញុំបន្ដិចទៀតបានទេ "
" បាន ប្រាកដជាបាន "
" នៅមានទៀតរឿងអេវីន "
" ទុកគេនៅទីនេះចុះលូអុីសគេក៏ចង់បានប្អូនមកលេងជាមួយដែរចា បងមើលថែរគេឲ្យ "
" អរគុណម្ចាស់បង "
" យប់ហើយបងទៅវិញហើយអូនឆាប់គេងទៅណា "
" ព្រះពរម្ចាស់បង "

=====

" ចៅហ្វាយ អ្នកនាងពៅពេលនេះនៅក្នុងប្រទេសខ្យូអ៊ូល "
" ស្ទេឡា! ចាកចេញពីកូរ៉េហើយ "
" បាទចៅហ្វាយកាលពីយប់ម្សិលមិញ "
" ល្អណាស់បែបនេះយើងនឹងងាយស្រួលចាត់ការអាថេយ៉ុងនោះ "
" តែចៅហ្វាយមានរឿងមួយទៀតដែលជាបញ្ហា "
" និយាយមក "
" អ្នកនាងស្ទេឡានឹងធ្វើដំណើរទៅសហរដ្ឋអាមេរិចនៅថ្ងៃខានស្អែកនេះ "
" ថាមិច.... មានដឹងថាគេទៅធ្វើអីទេ "
" រកគ្រួសារ... " លឺបែបនេះជុងស៊ុកសប្បាយចិត្តតិចអត់តិច
" ហេតុអីចៅហ្វាយក្រែងនេះជាឱកាសល្អសំរាប់ទទួលស្គាល់អ្នកនាងឬ? "
" មែនតែមិនទុកថាជាឱកាសល្អទេ មិនមែនយើងមិនចង់តែយើងចង់ចាត់ការគីម ថេយ៉ុងសិនទើបទទួលស្គាល់ស្ទេឡា "
" ចៅហ្វាយមានផែនការអ្វីឬ "
" ត្រូវតែផែនការនេះត្រូវតែកុំទាន់ទទួលស្គាល់ស្ទេឡាទើបជោគជ័យ យើងតេទៅប្រាប់ អេនណាសិន " ថាហើយក៏ដកទទូរស័ព្ទតេទៅប្អូនស្រីទីពីរនៅញ៉ូយ៉ក

រីង....

" បងប្រុសតើ... អាឡូ! "
(អេនណា! ស្ដាប់បងឲ្យច្បាស់ណា...)
" មានរឿងអីមែនទេបង... "
(បងរកឃើញប្អូនស្រីបង្កើតពួកយើងហើយ)
" ពិតឬគេជាអ្នកណា បងទទួលស្គាល់គេហើយមែនទេ នាំគេមកផ្ទះវិញពេលណា " អេនណាសួរឡើងភ្លេចដកដង្ហើម
(ស្ដាប់បងហើយសម្រួលអារម្មណ៍)
" បងយ៉ាងមិចនឹង? "
(គឺចេះទេបងមានបញ្ហាដែលត្រូវដោះស្រាយពេលនេះគេកំពុងធ្វើដំណើរទៅសហរដ្ឋអាមេរិចហើយ បងមិនដឹងថាគេអាចនឹងបង្ហាញខ្លួននៅញ៉ូយ៉កឬអត់ទេ តែអេនណាសន្យានឹងបងបើឯងជួបគេដាច់ខាតកុំទាន់ទទួលស្គាល់គេអី)
" មិចចឹងបងក្រែងពួកយើងសុទ្ធតែចង់ជួបជុំបងប្អូនឬ "
(បងចង់ជាងឯងទៅទៀតបងជួបគេមិនអាចឱបគេឯងដឹងថាវាពិបាកយ៉ាងណាទេ និយាយរួមធ្វើតាមអ្វីដែលបងប្រាប់ទៅលឺទេ មែនហើយតំណែងលេខារបស់បងនៅទំនេរបើសិនជាគេទៅរកដល់ក្រុមហ៊ុនហើយដាក់ពាក្យធ្វើការនោះទទួលគេទៅហើយប្រាប់គេឲ្យត្រលប់មកកូរ៉េជួបបងលឺទេ)
" បងមានផែនការអ្វីឬ "
(ពេលមានឱកាសបងប្រាប់ឯងដោយផ្ទាល់តែមិនមែនពេលនេះទេបានហើយ បងមានការបន្ដិចឯងទៅរៀបចំទៅតិចទៀតបងផ្ញើរប្រតិ្ដរូបរបស់គេឲ្យឯង)
" ចាសបងប្រុស " ខ្សែទូរស័ព្ទបានកាត់ផ្ដាច់ជំនួសមកវិញនូវសំលេងសារ

" លី ស្ទេឡា! ការពិតគឺគេ.... ចឹងតើបានពេលជួបគេខ្ញុំចេះតែមានអារម្មណ៍ស្និតស្នាលចម្លែកម៉្យាង " អេនណានឹកស្រមៃទៅដល់កាលដែលស្ទេឡានៅអាយុ 12 ទៅ 13 ឆ្នាំពេលនាងចូលរាជវាំងក្នុងនាមជាជំនួយការរបស់ថេយ៉ុងលើកដំបូង
" ការពិតទៅឯងពិតជាដូចម៉ាក់ណាស់ទាំងមុខមាត់នឹងស្នាមញញឹមដ៏កកក្ដៅ កុំបារម្ភអីពួកយើងនឹងជួបគ្នាឆាប់ៗនេះ "

វិវាទស្នេហ៍ (SS2) Completed ✔️ Donde viven las historias. Descúbrelo ahora