ភាគទី ១០

1.2K 75 6
                                    

ថេយ៉ុងនាំស្ទេឡាមកកន្លែងតម្កល់ធាតុរបស់អេនណា ដែលគេរៀបចំសម្រាប់គោរព
" នាងមើលឲ្យច្បាស់ទៅម្នាក់នេះ មាតារបស់នាងបានសម្លាប់មនុស្សស្រីមិនដឹងអីម្នាក់ "
" អ្នកម្នាងលីនដាសម្លាប់នាង? " ស្ទេឡាជ្រួញជញ្ជើមបន្ដិច
" ត្រូវហើយ គេសម្លាប់មនុស្សហើយមិនទទួលខុសត្រូវនៅបិទព័ត៌មានទាំងអស់ទៀត "
" បងនិងគេ... "
" ជាមនុស្សស្រីដែលខ្ញុំស្រលាញ់បំផុត ដើមឡើយពួកយើងអាចរស់នៅដោយមានសុខភមង្គល ខ្ញុំក៏មិនបាច់លងស្រលាញ់ឃ្យូឈីដែល តែមកពីនាងគឺមាតានាងធ្វើឲ្យគេស្លាប់ " ថេយ៉ុងងាកមកស្រែកច្រលោតដាក់ស្ទេឡាកែវភ្នែកខឹងសំបារ
" នេះហេ! ជាមូលហេតុដែលបងរៀបការជាមួយខ្ញុំ "
" ត្រូវហើយ ព្រោះខ្ញុំចង់សងសឹកខ្ញុំចង់ឲ្យមាតារបស់នាងដឹងថាកូនស្រីខ្លួនឯងឈឺចាប់វេទនាបែបណា "
" ការពិតព្រោះតែនាង.... " ស្ទេឡាស្រក់ទឹកភ្នែកចុះមកក្នុងចិត្តឈឺចាប់ណាស់ទីបំផុតនាងដឹងហើយថាហេតុអីថេយ៉ុងធ្វើបែបនេះចំពោះនាង ថេយ៉ុង ឃើញហើយគេក៏ចាកចេញទៅបាត់ទុកស្ទេឡាចោលមិនគិត

" តើខ្ញុំបានធ្វើអ្វីខុសទៅ? គេមិនមែនមាតាខ្ញុំទេ អ្នកនាងអេនណាសង្ឃឹមថាអ្នកនាងនឹងយល់ថាគ្រប់យ៉ាងខ្ញុំមិនបានពាក់ព័ន្ធទេ ឲ្យខ្ញុំប្រាប់គេបែបណា ទាំងនេះលែងសំខាន់ហើយខ្ញុំគ្រាន់តែចង់ឲ្យកូនប្រុសឆាប់ជាពីជម្ងឺប៉ុណ្ណោះ "

=====

តុក... តុក ...

" ចៅហ្វាយ! ភាគហ៊ុនទីផ្សារអាមេរិចបានធ្លាក់ចុះហើយ មានអ្នកមានជាច្រើនពេលនេះត្រូវក្ស័យធនរលាយក្រុមហ៊ុនអស់ទៅហើយ " គ្រីសដើរចូលមករាយការណ៍ប្រាប់ទៅថេយ៉ុង
" ហុឹស! មានដឹងថាអ្នកនៅពីក្រោយជាអ្នកណាទេ? "
" ម្ចាស់ភាគហ៊ុននេះអាថ៌កំបាំងណាស់មិនមានអ្នកណាដឹងឬធ្លាប់ឃើញគេនោះទេ "
" អូ! ចុះគេធ្វើបែបណាទើបអាចទាក់ទង់ពួកម្ចាស់ភាគហ៊ុនទាំងនោះ " ថេយ៉ុងភ្ញាក់បន្ដិចគេមិនចេញមុខតែក៏អាចធ្វើឲ្យមនុស្សនាំគ្នាប្រមូលទ្រព្យសម្បិត្តទៅទិញភាគហ៊ុនក្លែងក្លាយមួយនោះ
" រឿងនេះខ្ញុំមិនច្បាស់ទេចៅហ្វាយ "
" ទៅស៊ើបទៅចឹង "
" បាទ " គ្រីសចាកចេញទៅស្របពេលដែលសាណាដើរចូលមក
" លោកប្រធាន... "
" ទៅខុនដូរល្អទេ... " ថេយ៉ុងញញឹមចុងមាត់បន្ដិចហើយក៏អូសកៀកកាយសាណាចេញទៅបាត់

វិវាទស្នេហ៍ (SS2) Completed ✔️ Donde viven las historias. Descúbrelo ahora