ភាគទី ០១

4K 116 8
                                    

គេថាជីវិតអាពាហ៍ពិពាហ៍កើតឡើងដោយសារតែសេចក្ដីស្រលាញ់រវាងប្រុសនិងស្រី ហើយគ្រួសារមានសុភមង្គលលុះត្រាតែប្ដីប្រពន្ធចេះយោគយល់អព្យាស្រ័យឲ្យគ្នាទៅវិញទៅមក ចុះបើស្នេហាកើតឡើងដោយគំនុំគុំគួនវិញតើទីបញ្ចប់នឹងក្លាយទៅជាបែបណាវិញ ។ ឈ្មោះជាប្រពន្ធចុងដឹងស្រាប់ហើយអ្នកណាក៏និយាយថាជាស្រីមិនល្អដែល តែគិតថានាងចង់ឬព្រោះតែស្រលាញ់ និងកូនដែលមិនដឹងអីនាងទ្រាំរស់នៅក្នុងជីវិតដែលត្រូវគេជេរប្រមាថមើលងាយគ្រប់សព្វបែបយ៉ាង...

យប់កណ្ដាលអាធ្រាតរាងតូចស្រឡូនដើរទៅផ្ទះបាយយកទឹកផឹកបន្ទាប់ពីនិទានរឿងឲ្យកូនប្រុសគេងលក់

ងឺត..... សំលេងឡានឈប់នៅមុខវីឡាតូចក្នុងបរិវេនភូមិគ្រឹះដោយហេតុថាចង់ដឹងនាងក៏ដើរទៅមើល

" បងថេយ៍! " សភាពស្រវឹងលេងដឹងអីរបស់ថេយ៉ុងធ្វើឲ្យស្ទេឡាមានការបារម្ភយ៉ាងខ្លាំង
" អ្នកស្រីទីពីរ.... "
" មានរឿងអីមិចក៏គាត់ស្រវឹងបែបនេះ ចុះអ្នកនៅផ្ទះធំនោះ " ស្ទេឡារៀងចំម្លែកចិត្តថេយ៍មិនងាយមកវីឡាតូចទេ
" អ្នកផ្ទះធំអត់មានអ្នកណានៅទេ ទើបខ្ញុំនាំគាត់មកទីនេះរំខានអ្នកស្រីទីពីរហើយ "
" មិនអីទេ.... ទៅវិញចុះទុកឲ្យខ្ញុំមើលគាត់ "
" បាទអរគុណអ្នកស្រីទីពីរ " គ្រីសឱនគំនាបចៅហ្វាយបន្ដិចហើយក៏ចាកចេញទៅ ចំណែកស្ទេឡាក៏គ្រាប្ដីឡើងទៅបន្ទប់ នាងដាក់រាងក្រាស់ឲ្យគេងទៅលើពូកថ្នមៗមុននឹងដោះស្បែកជើងរបស់នាយចេញក្រោយមកក៏ទៅគក់កន្សែងសើមជូតមុខនិងខ្លួនឲ្យប្ដី
" ឃ្យូឈី! " ឈ្មោះមួយនេះធ្វើឲ្យស្ទេឡាអាក់សកម្មភាពហើយសម្លឹងមើលមុខរបស់ថេយ៉ុងដោយក្ដីឈឺចាប់
" ច្រើនឆ្នាំមកនេះបងនៅតែមិនអាចបំភ្លេចនាងបាន " ស្ទេឡាពោលឡើងទាំងទឹកភ្នែកពេលជូតខ្លួនឲ្យថេយ៉ុងហើយនាងក៏ចាកចេញពីបន្ទប់ត្រលប់មកបន្ទប់នាងវិញរយៈពេល 5 ឆ្នាំមកនេះពួកគេមានឈ្មោះជាប្ដីប្រពន្ធពិតមែនតែពេលនាងបង្កើតកូនរួចពួកគេមិនដែលគេងបន្ទប់ជាមួយគ្នាទេ

ព្រះអាទិត្យបានរះបំភ្លឺថ្ងៃថ្មី ស្ទេឡាក្រោកពីព្រលឹមមករៀបចំអាហារពេលព្រឹកសំរាប់កូននឹងប្ដី

វិវាទស្នេហ៍ (SS2) Completed ✔️ Donde viven las historias. Descúbrelo ahora