ភាគទី ៣៣

1K 67 4
                                    

បីថ្ងៃក្រោយមក គ្រួសារ លីវ៉ាឡេនធីក៏បានរើមកនៅផ្ទះថ្មីដែលពីមុនជាភូមិគ្រឹះ គីមីហ្គីឡាស់ ស្ទេឡាសម្លឹងមើលជុំវិញផ្ទះអតីតកាលឈឺចាប់ក៏ហោះចូលមកក្នុងខួរក្បាលរបស់នាង

" គ្រប់យ៉ាងនៅដដែល មិនបានផ្លាស់ប្ដូរអីបន្ដិចទេ "
" ផ្លាស់ប្ដូរពេលនេះអូនជាម្ចាស់ផ្ទះនេះមិនមែនប្រពន្ធកញ្ជះនោះទេ យល់ទេ " ដេនញ៉ែល ងាកមកប្រាប់ប្អូនស្រីដែលធ្វើមុខស្រពោនតាំងពីចញលមកដល់ក្នុងផ្ទះនេះ
" មែនហើយស្ទេឡា អូនញញឹមទៅធ្វើមុខបែបនេះបងប្រុសមិនសប្បាយចិត្តទេ "
" ចាស "
" ម៉ាក់កូនចង់ឡើងទៅលើ " អេវីន ប្រាប់ទៅម្ដាយនាងប្រុងនឹងដឹកដៃកូននាំទៅតែអេនណាមកកាត់មុន
" ចាំមីងនាំទៅណា " អេនណាចាប់ដៃក្មួយប្រុសដោយស្នាមញញឹម
" បាទម៉ាក់អ៊ុំ " អេវីន ទៅតាមអេនណា ស្ទេឡា ឃើញមានឱកាសល្អក៏ដើរទៅជិតដេនញ៉ែល
" បងប្រុស " ស្ទេឡានិយាយដោយសំលេងស្រទន់
" មានអីចង់និយាយមែនទេ "
" គឺបែបនេះទេ ថេយ៉ុង.... " ស្ទេឡានិយាយមិនទាន់ចង់ក៏ត្រូវដេនញ៉ែលតបកាត់សំដីភ្លាម
" ស្ទេ! បងប្រាប់ហើយមែនទេថាមិនឲ្យរំលឹកពីអាចង្រៃនោះទៀត ពេលនេះអូនយកចិត្តទុកដាក់ថែរក្សាកូនក្នុងផ្ទៃឲ្យល្អទៅ "
" ចាសបងប្រុង " ស្ទេឡាឱនមុខចុះគិតថាប្រុងនឹងឡើងទៅបន្ទប់តែក៏ត្រូវឈប់ពេលដែលលឺសំលេងរបស់យូរ៉ា
" ដេនញ៉ែល ទីបំផុតបងមករកអូនហើយ " យូរ៉ាក្រឡែកឃើញរាងក្រាស់ភ្លាមនាងក៏ស្ទុះរត់ទៅឱបនាងភ្លាម
" បងប្រុសនេះ...? " ស្ទេឡាបើកភ្នែកធំៗសម្លឹងទៅកាន់យូរ៉ា ដេនញ៉ែលធ្វើមុខធុញទ្រាន់រួចក៏រុញយូរ៉ាចេញ
" នាង... មិចក៏នាងនៅទីនេះដេនញ៉ែលដេញនាងចេញទៅ " យូរ៉ាក្រឡេកឃើញស្ទេឡានាងក៏ប្រតិកម្មភ្លាម
" គេជាប្អូនស្រីបង្កើតរបស់ខ្ញុំហេតុអីក៏មិនអាចនៅនោះ "
" ថាមិចប្អូនស្រីបង្កើត? " យូរ៉ាភ្ញាក់ខ្លួនព្រឺតពេលលឺបែបនេះ
" ត្រូវហើយ ពួកយើងជាបងប្អូននឹងគ្នា " អេនណាចុះមកឈរជិតស្ទេឡា កែវភ្នែកសម្លក់មុខយូរ៉ា
" នាងជាអ្នកណា? មុខរបស់នាងប្រហែលៗ "
" ខ្ញុំគឺ អេនណា លីវ៉ាឡេនធី ប្អូនស្រីទីពីររបស់បងដេនញ៉ែល " អេនណាតបយ៉ាងមុឹងម៉ាត់
" ទេ! មិនពិតទេ ស្ទេ....ស្ទេឡាមិចនឹងអាចជាប្អូនស្រីបងនោះ " យូរ៉ា ស្រែកតវ៉ាចង្អុលស្ទេឡា នាងស្ទុះរកទៅវាយស្ទេឡាតែត្រូវអេនណាស្ទាក់ពីមុខជាប់រួចទះយូរ៉ាមួយកំផ្លៀងមុននឹងច្រាននាងឲ្យដួល

វិវាទស្នេហ៍ (SS2) Completed ✔️ Dove le storie prendono vita. Scoprilo ora