ភាគទី ៤៩

899 48 10
                                    

" ប៉ា! មីងស្ទេឡា! "

សំលេងតូចឆ្មាររបស់អេរ៉ាបន្លឺឡើងយ៉ាងគួរឲ្យអាណិត កែវភ្នែកសោកសៅសម្លឹងមើលទៅថេយ៉ុងនិងស្ទេឡា

" កូនស្រីល្អរបស់បង " ស្ទេឡាខឹងកាន់តែខ្លាំងឡើងៗនាងប្រុងនឹងដើរចេញទៅហើយតែអេរ៉ាចាប់ជាយរ៉ូបនាងបន្ដិច
" មីងស្ទេឡា ស្ដាប់អេរ៉ានិយាយប៉ុន្មានម៉ាត់បានទេ " ទោះក្មេងតូចអង្វរយ៉ាងណាក៏នាងមិនខ្វល់ដែលនៅតែបន្ដិចដើរទៅមុខតែមិនទាន់ឈានជើងផុតដីផងសូប៊ីនក៏មកពាំងពីមុខនាង
" លោកចង់យ៉ាងមិច? " ស្ទេឡាសួរនាំដោយសំលេងធុញទ្រន់
" ផ្ដល់ឲ្យឱកាសឲ្យក្មេងម្ដងទៅស្ទេ! កុំចិត្តដាច់ចឹងអី "
" ចិតដាច់ហុឹស! លោកដឹងទេប្អូនស្រីល្អរបស់លោកនិងក្មេងម្នាក់នេះធ្វើស្អីខ្លះចំពោះខ្ញុំនិងអេវីន ល្អហើយពេលនេះកម្មពារតាមទាន់ហើយ តែឈប់! ឯណាយូរ៉ាមិនមកជាមួយគ្នាទេហ៎! " ស្ទេឡានិយាយរបៀបឌឺដងភ្នែកងាករេមើលឆ្វេងស្ដាំ
" យូរ៉ាស្លាប់បាត់ហើយ " សូប៊ីនតបដោយឱនមុខចុះ តែស្ទេឡាមិនបានភ្ញាក់ផ្អើលទេ
" ទីបំផុតនាងក៏ទទួលបាបកម្មដែលនាងបានធ្វើហើយ ថេយ៍! ប្រពន្ធដើមបងស្លាប់ហើយ ត្រូវការពន្យារពេលធ្វើពិធីបុណ្យសពទេ " ស្ទេឡាងាកមកសួរថេយ៉ុង
" ស្ទេ! បង.... "
" មីងស្ទេឡា! ឲ្យអេរ៉ាសុំទោស លើកលេងឲ្យម៉ាក់របស់អេរ៉ាទៅណា អេរ៉ាសន្យាមិនមករំខានក្ដីសុខរបស់មីងនឹងប៉ាទេ " អេរ៉ានិយាយកាត់ថេយ៉ុង
" លើកលែង? ក្មេងតូចឯងប្រាកដទេ "
" ខ្ញុំជាអ្នកធនា " សូប៊ីនចេញមុខមកការពារ ធ្វើឲ្យស្ទេឡាស្ងាត់មាត់ហើយគិតបន្ដិច
" ល្អចឹងលោកមើលនាងល្អិតនេះឲ្យល្អទៅ " និយាយចប់ស្ទេឡាក៏ចាកចេញទៅបាត់ ថេយ៉ុងក៏ដើរមកជិតកូនស្រី
" កូនសុំទោសប៉ា "
" មិនអីទេជាកំហុសរបស់ប៉ា សូប៊ីន អរគុណ "
" លោកគិតយ៉ាងមិចបន្ដ "
" រង់ចាំឲ្យស្ទេឡាបាត់ខឹងសិន ទើបស្រួលនិយាយគ្នា "
" បាន មានអ្វីប្រាប់ខ្ញុំបាន "
" អ្នកទាំងពីរនៅទីនេះប៉ុន្មានថ្ងៃសិនទៅ "
" មិនបានទេខាងក្រុមហ៊ុនមានការងារច្រើន ប្រហែលនៅមិនបានយូរទេ "
" កូនក៏មិនចង់រំខានប៉ា និងមីងស្ទេឡាដែរ "
" ស្រេចតែអ្នកទាំងពីរចុះ "

====

ស្ទេឡាត្រលប់មកផ្ទះវិញដោយមុខមិនរីក នាងខឹងខ្លាំងណាស់ ដេនញ៉ែលដើរចេញពីផ្ទះបាយកាន់កែវកាហ្វេចិបបន្ដិចមុននឹងដើរមកអង្គុយលើសាឡុងក្បែរប្អូនស្រី

វិវាទស្នេហ៍ (SS2) Completed ✔️ Donde viven las historias. Descúbrelo ahora