ភាគទី ២៣

1.1K 77 8
                                    

" លោកស្រី ចៅហ្វាយពិតជានៅជាមួយនឹងលោកស្រីទី 2 នៅឯមន្ទីពេទ្យឯនោះ "
" ហុឹស! ស្រីចង្រៃនេះលែងលះហើយនៅមួយតាមទៀមប្ដីយើងទៀត "
" មិនមែនលោកស្រីស្ទេឡាទៅតោងទៀមចៅហ្វាយទេតែគឺចៅហ្វាយចាប់លោកស្រីស្ទេឡាទៅ " លឺបែបនេះយូរ៉ាក៏ងាកមកសម្លក់កូនចៅភ្លាម
" យើងមិនឲ្យវាបានសុខទេ " ថាហើយយូរ៉ាក៏ចាកចេញទៅដោយកំហឹង

=======

" បង! អូនស៊ើបដឹងទីតាំងលាក់ខ្លួនរបស់អ្នកម្នាងលីនដាហើយ " អេនណារត់មករកបងប្រុសដោយទឹកមុខសប្បាយចិត្ត
" គេនៅឯណា? " ជុងស៊ុកងាកមកមើលមុខប្អូនស្រី
" នៅក្នុងផ្ទះឈើនៅឯជាយក្រុងមួយ "
" ល្អណាស់ គិតហេ! ថាអាចគេចផុតពីយើងនោះ "
" បងស៊ុកកុំទាន់ធ្វើអីផ្ដេសផ្ដាស់ឲ្យសោះ "
" ហេតុអី? អូនមានផេនការអ្វីឬ " ជុងស៊ុកមើលមុខប្អូនដោយការងើយឆ្ងល់
" អូនយល់ថារឿងរបស់អ្នកម្នាងលីនដាគួរតែទុកប្រទេសខ្យូអ៊ូលជាអ្នកចាត់ចែងទៅ ពេលនេះអូនកំពុងស៊ើបរកភស្ដុតាងល្មើសច្បាស់ដែលគេសម្លាប់អូននិងរឿងដែលគេសម្លាប់ម៉ាក់លួចយកស្ទេឡាទៅ "
" បងមិនទុកចិត្តប្រជាជនប្រទេសនោះទេជាពិសេសអ្នកគ្រប់គ្រងច្បាប់នោះ "
" បងមិនបាច់បារម្ភចំពោះរឿងនេះទេ ព្រោះព្រះនាងផ្លររ៉ានិងព្រះអង្គជុងហ្គុកពួកទ្រង់ក៏មានគំនុំចំពោះអ្នកម្នាងលីនដាដែរ "
" បើចឹងបងប្រគល់រឿងនេះឲ្យអូនចាត់ការចុះ "
" ទុកចិត្តចុះ អ៎! មានរឿងមួយទៀតប្រពន្ធដើមថេយ៉ុង វ៉ាង យូរ៉ា គេជាអ្នកតាមជួយអ្នកម្នាងលីនដាពីក្រោយខ្នង ស្រីម្នាក់នេះមើលទៅមិនធម្មតាទេបងគួតែប្រយ័ត្នបន្ដិចទៅ "
" បងដឹងថាធ្វើយ៉ាងមិចហើយគេធ្វើឲ្យស្ទេឡារស់នៅរងភាពឈឺចាប់បងនឹងសងនាងវិញទ្វេដប់ " ជុងស៊ុក

======

មន្ទីពេទ្យ

" ស្ទេ! ពេលណាអូន ដឹងខ្លួន ឲ្យបងសុំទោស បងខុសហើយ ឆាប់បើកភ្នែកឡើងមក ទោះអូនឲ្យបងធ្វើអ្វីក៏បងព្រមដែល ក្រែងអូនសួរបងថាធ្លាប់ស្រលាញ់អូនឬអត់មែនទេ ពេលនេះបងមកប្រាប់អូនហើយ ស្ទេឡាបងស្រលាញ់អូនស្រលាញ់ខ្លាំងបំផុតឆាប់ងើបមកស្ដាប់សំលេងបេះដូងរបស់បងមក កុំសងសឹកបងដោយវិធីនេះអី .... " ថេយ៉ុងក្ដោបដៃរបស់ស្រីតូចដែលដេកសន្លាប់មិនទាន់ដឹងខ្លួន

វិវាទស្នេហ៍ (SS2) Completed ✔️ Donde viven las historias. Descúbrelo ahora