ភាគទី ០៦

1.2K 72 0
                                    

យូរ៉ារត់មកដល់បន្ទប់វិញក៏ដកដង្ហើមធំមួយវ៉ូសធំដើម្បីសំរួលការតានតឹងក្នុងអារម្មណ៍ នាងកាន់ខ្សែករូបព្រះច័ន្ទតូចត្បូងពណ៌ស្វាយមួយនៅក្នុងដៃមុននឹងទាញមួយទៀតពីករបស់ខ្លួនឯង

" សំណាំងហើយដែលរកឃើញមិនចឹងចប់មិនខាន "
" អូនធ្វើអីនឹង? " កំពុងតែមើលៗសំលេងក្រលរធ្ងន់បន្លឺសួរនាងពីក្រោយធ្វើឲ្យនាងភ្ញាក់ព្រឺត
" ថេយ៍! " ពេលដឹងថាជាអ្នកណានាងក៏ប្រញាប់ដាក់ខ្សែកនៅនឹងដៃចូលខោប៉ាវសំពត់ភ្លាម
" ធ្វើបែបនេះអូនមានរឿងអីមែនទេ " ថេយ៉ុងសួរនាំដោយក្រសែរភ្នែកស្មើរធេង
" អត់... អត់ទេ? មែនហើយរឿងជូឌីនោះ... "
" បងដឹងហើយ... " ថេយ៉ុងដឹងថាយូរ៉ាចង់និយាយអីគេក៏គេចក្រសែរភ្នែករបស់នាងដើរមកដោះអាវក្រៅចេញ
" ចុះបងចង់គិតយ៉ាងមិច... "
" អូនចង់ឲ្យបងធ្វើយ៉ាងមិច ដេញគេចេញ លែងលះ... " ថេយ៉ុងហាក់ដូចជាមិនខ្វល់នឹងន័យរបស់យូរ៉ាអីបន្ដិច
" មិចក៏សួរអូនបែបនឹង.... នេះបងកំពុងតែចង់ធ្វើអីប៉ុន្មានឆ្នាំមកនេះបងរៀបការយកប្រពន្ធចុងព្រោះតែកូនតែនេះគេធ្វើខុសបងគួរតែអូសក្បាលម្ដាយកូនពីរនាក់នោះទៅដេកគុក! ទៅ " លឺយូរ៉ានិយាយបែបនេះថេយ៉ុងក៏ងាកមកមើលមុខរបស់នាងចំៗយ៉ាងកាចសាហាវ
" បងប្រាប់អូនណាយូរ៉ា កុំគិតថាបងល្ងង់ឲ្យសោះ បងដឹងគ្រប់យ៉ាងគ្រាន់តែបងមិនចង់និយាយពេលនេះអូនចង់យ៉ាងមិចក៏បានតែសំរាប់រឿងលេងលះឬដេញចេញពីផ្ទះនោះដល់ពេលបងនឹងធ្វើវា មិនបាច់អូនមកលូកដៃទេ បន្ដធ្វើជាភរិយាដើមដ៏ល្អរបស់បងឲ្យល្អទៀតទៅ កុំធ្វើផ្ដេសផ្ដាស់មិនចឹងលិទ្ធិផលរបស់អូនគឺអាក្រក់ជាងស្ទេឡាទៅទៀត " នាយថាហើយក៏ទាញកន្សែងដើរចូលបន្ទប់ទឹកបាត់ យូរ៉ា គាំងនិយាយលេងចេញនាងស្មានមិនដល់ថាថេយ៉ុងកាចសាហាវចឹងទេ

=====
ជុងស៊ុកឈរនៅមុខផ្នូលប្អូនស្រីដោយអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងមិនដឹងថាគួរនិយាយបែបណាទេនាយនឹកដល់ពាក្យដែលកូនចៅរបស់ខ្លួនបានរាយការណ៍មក

(ខ្ញុំបានដំណឹងថាអ្នកនាងអេនណា បានស្លាប់នៅលើទឹកដីប្រទេស ខ្យូអ៊ូល យ៉ុងហ្គុត កាលពី 12 ឆ្នាំមុន ផ្នូររបស់គាត់នៅវាលកប់ខ្មោចប្រទេសនោះដែល)

វិវាទស្នេហ៍ (SS2) Completed ✔️ Where stories live. Discover now