ភាគ១

7.1K 256 5
                                    

   នៅក្នុងក្លឹបតន្ត្រីមួយកន្លែងនៅក្នុងទីក្រុងស៊េអូល មានមនុស្សជាច្រើនទាំងប្រុសទាំងស្រី កំពុងតែរាំតាមចង្វាក់ភ្លេងរួមជាមួយភ្លើងពណ៏ដែលធ្វើអោយមនុស្សដែកមកទីនេះបានរំសាយទុកកង្វល់ខ្លះ។

«សុំស្រាមួយកែវ» សម្លេងមនុស្សប្រុសម្នាក់ ដើរមកកន្លែងកម្មង់ស្រា ធ្វើអោយស្រីៗដែលឈរជិតនោះ រំជើបរំជួលអារម្មណ៏នៅពេលដែលប្រុសស្អាតដូចជាចន ជុងហ្គុកនោះឈរមកជិតពួកគេ។

«បាទលោកប្រុស»អ្នកក្រលុកស្រាអោនក្បាលបន្តិចដើម្បីជាការគោរព រួចក៏ប្រញាប់ទៅក្រលុកស្រាសម្រាប់ជុងហ្គុក។

«អា៎ ជុងហ្គុកឯងមកយូរឫនៅ»ប្រុសម្នាក់ដែលគ្រងនៅឈុតគ្រ័ហ្សេពណ៏ខ្មៅដើរសំដៅមករកជុងហ្គុកដែលប្រុសម្នាក់នោះគឺជាណាមជូន ដែលជុងហ្គុកចាត់ទុកដូចជាបងប្រុសបង្កើតរបស់គេអញ្ចឹង។

«បងណាមជូនទើបតែមកដល់ដែលមែនទេ?» ជុងហ្គុកឈររួចក៏ទៅចាប់ដៃណាមជូន តាមបែបអ្នកស្គាល់គ្នា ដោយសារតែណាមជូននិងគេបានស្គាល់គ្នាយូរមកហើយ។

«បងនៅក្នុងបន្ទប់ កំពុងតែធ្វើប្លង់សម្រាប់ក្លឹបនៅជាន់ក្រោមដី»ណាមជូនដាក់ខ្លួនអង្គុយចុះរួចនិយាយប្រាប់ការងាររបស់ខ្លួនទៅអោយជុងហ្គុកស្តាប់។

«ស្លាប់ហើយ! បងណាមជូនចង់បើកក្លឹបនៅជាន់ក្រោមដីមួយទៀតមែនទេ? ខ្ញុំគាំទ្រពេញទំហឹង» ជុងហ្គុកនិយាយដោយសប្បាយចិត្ត ព្រោះគេមិននឹកស្មានថាណាមជូននិងបង្កើតក្លឹបនៅជាន់ក្រោមដីបែបនេះទេ។

«អឹមរំភើបទេ?»
«រំភើបខ្លាំងណាស់ ខ្ញុំចង់ប្តូរបរិយាយកាសម្តងថាក្លឹបនៅជាន់ក្រោមដីវាយ៉ាងម៉េច»

«គ្រឺង» សម្លេងទូរស័ព្ទរោទ៏ឡើងនៅក្នុងោប៉ៅរបស់ណាមជូនធ្វើអោយគេប្រញាប់ទទួលទូរស័ព្ទនោះ។

«បងសុំទៅក្រៅបន្តិចណា៎»
«បាទ»ជុងហ្គុកញញឹមដាក់ណាមជូនហើយ រួចក៏សម្លឹងមើលទៅស្រីៗដែលនៅលើឆាកស្លៀកពាក់សុិចសុី ជាមួយនិងសុដន់មូលក្លំទាក់ទាញជីមីនមើលមិនឈប់។

«លោក...សុំ...ស្រាមួយកែវ» ប្រុសម្នាក់ដើរមកមិនត្រង់ផ្លូវមកកម្មង់ស្រាថែម ព្រមទាំងនិយាយស្តាប់សឹងមិនបាន។

«ស្អីក៏ផឹកអាក្រក់ម្ល៉េះ! បើប្រពន្ធខ្ញុំអញ្ចឹងវិញ ខ្ញុំលែងក្បាលចោលតាំងពីយូហើយ» ជុងហ្គុកយកស្រាមកក្រេបសម្លឹងមើលទៅប្រុសម្នាក់នោះពេបមាត់បែបជ្រញឆ្អន់។

«នែ៎លោក លោកនិយាយអោយពីណាគេ?» ប្រុសម្នាក់នោះស្វាងចេះនៅពេលដែលជុងហ្គុកនិយាយពាក្យសម្តីអម្បាញ់មុញនេះ។

«យើងថាចោលទេ? យ៉ាងម៉េចរើសដាក់ខ្លួនហ្អ៎?» ជុងហ្គុកធ្វើធម្មតាៗ ព្រោះមិនចង់ឈ្លោះជាមួយមនុស្សស្រវឹងនោះទេ។

«ថាចោលក្បាលឯងស្អី! បើយើងនៅជិតឯងមានតែយើងម្នាក់»ប្រុសម្នាក់នោះនិយាយៗចង់របូតខោ រួចក៏ចង្អុលទៅមយខជុងហ្គុកធ្វើអោយគេក្តៅឆេវ។

«នែ៎ ខ្ញុំមិនចង់ឃើញលីអូរបស់ឯងទេ» ជុងហ្គុកយកដៃបិតភ្នែករួចក៏និយាយទៅប្រាប់ប្រុសម្នាក់នោះ។

«បើគេអោយមើលហើយមើលទៅ...នេះមើលទៅ» ប្រុសម្នាក់នោះនៅតែមិនលើកខោ រួចក៏ធ្វើកាយវិការឌឺជុងហ្គុកបន្ថែម។

«នែ៎! ឯងកុំធ្វើបែបនេះទៀត»
«ខ្ញុំចង់ធ្វើវាយ៉ាងម៉េច»
«ដើរមកបេះមកអញ្ចឹង» ជុងហ្គុកអូសដឌប្រុសម្នាក់នោះទៅណាមិនដឹងតាមកំហឹងដែលមានក្នុងចិត្តរបស់គេ។

For support
ABA: 004 565 623
ACLEDA: 0717161890

ភរិយាកុងត្រា(short novel) Complete✅Where stories live. Discover now