រយះពេលមួយអាទិត្យបានកន្លងផុតទៅយ៉ាងលឿន ដោយមិនយល់អ្នកដែលអង្គុយមិនអោយពេលវេលាដើរទៅមុខឡើយ។
នៅក្នុងវិហារមួយនៅក្នុងទៅក្រុងស៊េអូលមានមនុស្សមកយ៉ាងច្រើនកុះករដោយសុទ្ធតែជាអ្នកមានមុខមាត់នៅក្នុងទីក្រុងស៊េអូ។ មកមើលមនុស្សម្នាក់ដែលកំពុងតែនៅកុនុតបន្ទប់តែងខ្លួនវិញ អង្គុយប្រៀបដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួនអញ្ចឹង។
«បើជុងហ្គុកដឹងថាមនុស្សដែលគេត្រូវរៀបការ គឺជាខ្ញុំ តើគេខឹងខ្ញុំឫអត់?» រាងតូចនៅតែភ័យខ្លាចបារម្ភ ខ្លាចថាជុងហ្កុកមិនពេញចិត្តគេ ព្រោះគេគ្រាន់តែកើតនៅក្នុងគ្រួសារមួយដែលតូចទាបតែប៉ុណ្ណោះ។
«លោកប្រុស ដល់ម៉ោងហើយ» អ្នកបម្រើរបស់គ្រួសារត្រកូលចនដើរមកប្រាប់រាងតូច ធ្វើអោយគេប្រញាប់ដើរចេញទៅ។
នៅខាងមុខឈើឆ្កាងមានកូនកំលោះកំពុងតែរងចាំមនុស្សដែលខ្លួនត្រូវរៀបការជាមួយ ដោយមានលោកអាចារ្យនៅពីមុខ។
មួយសន្ទុះក្រោយមកមនុស្សដែលជុងហ្គុកត្រូវរៀបការជាមួយស្រាប់តែបង្ហាញចេញមក ធ្វើអោយរាងក្រាស់មិនជឿថាមនុស្សដែលខ្លួនត្រូវរៀបការជាមួយគឺជាមនុស្សដែលគេមានជិតស្រលាញ់ដែរ។ ជុងហ្គុកគ្រាន់តែដឹងថាអនាគតភរិយារបស់ខ្លួនជាថេយុងធ្វើអោយគេលេចស្នាមញញឹមចេញមក។
«តើលោកចន ជុងហ្គុក ព្រមទទួល លោកគីម ថេយុងធ្វើជាភរិយាដែរឫទេ?» លោកអាចារ្យសួរទៅកាន់រាងក្រាស់។
«ខ្ញុំព្រមទទួល គីម ថេយុងធ្វើជាភរិយារបស់ខ្ញុំ» ជុងហ្គុលនិយាយឥតស្ទាក់ស្ទើរចំពោះប្រយោគមួយនេះដែលធ្វើអោយអ្នករាងតូចដែលស្តាប់មានតំណក់ទឹកជាប់នៅក្នុងកែវភ្នែក ព្រោះជុងហ្គុកមិនបានខឹងឡើយ។
«តើ លោកគីម ថេយុង ព្រមទទួលលោក ចន ជុងហ្គុក ធ្វើជាស្វាមីដែរឫទេ?» លោកអាចារ្យ
«ខ្ញុំ...ព្រមទទួលលោកចន ជុងហ្គុកធ្វើជាស្វាមីរបស់ខ្ញុំ» ថេយុងនិយាយហើយក៏សម្លឹងមើលទៅជុងហ្គុក ដែលគេកំពុងតែញញឹមមកកាន់ខ្លួន។
«ហូ!!» សម្លេងភ្ញៀវកិត្តិយស និងសម្លេងទះដៃដើម្បីអបអរគូរស្នេហ៍មួយគូរនេះឡើងមក ព្រមទាំងអ្នកជាមេបាខាងកូនទាំងពីរញញឹមសប្បាយចិត្ត ព្រោះមៅពេលដែលឃើញកូនៗពេញចិត្តគ្នា។
២ម៉ោងក្រោយមកពិធីរៀបការក៏បានចប់សព្វគ្រប់ ដោយជុងហ្គុក និង ថេយុង កំពុងតែបើកឡានទៅកាន់ភូិគ្រឹះត្រកូលចន។ ចាប់ពីថ្ងៃនេះទៅរាងតូចថេយុងត្រូវរស់នៅក្នុងគ្រួសារត្រកូលចន រហូតទៅ។
«កើតអីបានញញឹម បិតមាត់មិនជិតបែបនេះ» រាងក្រាស់ សួរទៅកាន់ភរិយាថ្មីថ្មោងដែលគិតតែអង្គុយញញឹម ធ្វើអោយអ្នកដែលជាស្វាមីអត់សួរមិនបាន។
«គឺគ្មានអីនោះទេ..» ថេយុងក្រវីក្បាល តាមការពិតទៅគេញញឹមដោយសារតែជុងហ្គុកមិនបានខឹងស្អប់គេ ប៉ុន្តែបែរជាយល់ព្រមយកគេធ្វើជាភរិយា។
«អូនចង់ទៅញុំាអីសិន ឫ ក៏ទៅភូមគ្រឹះ?» អ្នកជាប្តីសួរទៅកាន់ភរិយា ព្រោះមើលទៅរាងតូចដូចជាមិនសូវមានកម្លាំងកំហែងសោះ ព្រោះអត់ម្ហូបចូលពោះតាំងពីព្រឹក។
«មិនបាច់ញុំាអ្វីនៅខាងក្រៅនោះទេ ទៅភូមគ្រឹះទៅចាំអូនធ្វើម្ហូបអោយបងញុំា» ថេយុងញញឹមថាក់ជុងហ្គុក ចំណែករាងក្រាស់បានត្រឹមតែយល់ស្របតាមភរិយារបស់ខ្លួន។
មកដល់ភូមគ្រឹះភ្លាមថេយុងក៏ចូលទៅធ្វើម្ហូបអោយអ្នកជាស្វាមី ហើយក៏យកអៀមការពាក់ប្រឡាក់មកពាក់ ដោយធ្វើម្ហូប ពីរ បី មុខ សម្រាប់ស្វាមី។
កន្លះម៉ោងក្រោយមកម្ហូបក៏បានឆ្អិន សព្វគ្រប់ ចំណែកឯ ជុងហ្គុកកំពុងតែអង្គុយលើតុដើម្បីភ្លក់ស្នាដៃភរិយារបស់ខ្លួន។
«ឆ្ងាញ់ទេ?» ថេយុងសួរទៅកាន់ជុងហ្គុក នៅពេលដែលរាងក្រាស់ដាក់ម្ហូបចូលទៅក្នុងមាត់។
«មិននឹកស្មានថា ភរិយារបស់បង ធ្វើម្ហូបឆ្ងាញ់យ៉ាងនេះសោះ» អ្នកជាស្វាមីសរសើរទៅកាន់រាងតូចដែលធ្វើអោយថេយុងញញឹមបិតមាត់មិជិតសោះ។
For support
ABA: 004 565 623
ACLEDA: 0717161890
YOU ARE READING
ភរិយាកុងត្រា(short novel) Complete✅
Romanceខ្ញុំមិនបានធ្វើរឿងអ្វីសោះ ប៉ុន្តែបែរជាជាប់ឈ្មោះជាឃាតករសម្លាប់មនុស្ស។