ភាគ២

2.4K 185 0
                                    

ជុងហ្គុកក៏បានអូសដៃប្រុសម្នាក់នោះទាំងកម្រោល ព្រោះគេស្អប់បំផុតមនុស្សដែលចូលចិត្តឌឺគេបែបនេះ។

«នែ៎ លោក ចង់ធ្វើស្អីខ្ញុំ?» ថេយុងនិយាយទាំងសម្លេងក្ងួរបែបអ្នកស្រវឹង ថែមទាំងភ្នែកបើមិនចង់រួច ព្រោះតែគេដាក់ស្រាជ្រុល។

«យើងគ្មានធ្វើអីឯងទេ? ប៉ុន្តែឯងធ្វើអម្បាញ់មិញនេះមិនចេះខ្មាស់គេឫក៏យ៉ាងម៉េច?» ជុងហ្គុកនិយាយទាំងហួសចិត្តព្រោះតែប្រុសម្នាក់នេះធ្វើកាយវិការអោយរបូតខោនោះ។

«ខ្មាសស្អី! ខ្មាសបានបាយសុីមែនទេ!! លោក» ប្រុសម្នាក់នោះនិយាយហើយក៏យកដៃរបស់គេទៅអង្អែលមាត់របស់ជុងហ្គុក ដែលធ្វើអោយជុងហ្គុកប្រញាប់ក្រវាសដៃចេញ។

«អូយ៎!! នែ៎លោកលេងថ្នមៗដៃទៅ ខ្ញុំមនុស្សណា មិនមែនឆ្កែទេ ក្រវាសខ្លាំងនោះខ្លាំង» រាងតូចម្នាក់នោះនិយាយហើយក៏អង្អែលដៃរបស់ខ្លួនថើៗ

«អឹម...ខ្ញុំឈ្មោះគីម ថេយុង! រីករាយដែលបានស្គាល់» សុខៗ ប្រុសម្នាក់នោះស្រាប់តែណែនាំឈ្មោះខ្លួនឯងទាំងដែលជុងហ្គុកមិនទាន់បានសួរមួយមាត់ផង។

«យើងបានសួរឯងឫអត់?» ជុងហ្គុកនិយាយពាក្យសម្តីនេះទៅកាន់ថេយុង ដែលធ្វើអោយរាងតូចអស់សំណើចចេញមក។

«ហាហា៎! មនុស្សខ្ញុំរួសរាយ ! មិនមែនដូចលោកនោះទេ ចន ជុងហ្គុក» ថេយុងនិយាយឈ្មោះជុងហ្គុកពេញមាត់បែបនេះ ធ្វើអោយរាងក្រាស់ ប្រញាប់ចាប់ដៃថេយុងជាប់។

«មិចបានជាឯងស្គាល់ឈ្មោះយើង?» ជុងហ្គុក
«អ្នកណាមិនស្គាល់លោកនោះ! សង្ហាក៏សង្ហា ឆ្លាតក៏ឆ្លាត! មានក៏មាន! ទាស់តែបន្តិចទេ ចរិកអន់» រាងស្តើងរកដើរទៅក្រៅប៉ុន្តែត្រូវជុងហ្គុកចាប់ទាញថេយុងមកជាប់និងដើមទ្រូង រួចក៏យកបបូរមាត់របស់គេទៅថើបនិងថេយុង ដែលធ្វើអោយរាងតូវស្មានមិនត្រូវថាពេលនេះគេកំពុងតែយល់សប្តិមែនទេ។

«នែ៎!! លោកឆ្កួតមែនទេ? បានសុខៗមកថើបខ្ញុំ ខ្ញុំនៅកំពុងនៅហ្សុីនផង» ថេយុងប្រញាប់យកដៃជូតមាត់ដែលជុងហ្គុកថើបនោះ ហើយក៏ប្រញាប់រត់ចេញទៅខាងក្រៅបាត់។

ភរិយាកុងត្រា(short novel) Complete✅Where stories live. Discover now