ថេយុងនៅតែស្ទាក់ស្ទើរចម្លើយជាមួយនិងការស្នើររបស់អ្នកស្រីចន ដោយសារតែគេមិនដឹងថាត្រូវនិយាយជាមួយនិងម៉ាក់របស់ខ្លួនបែបណា៎។ បើប្រាប់ថារៀបការនោះម៉ាក់របស់ញេប្រាកដជាជំទាស់មិនខាន។
«ម៉ាក់របស់ខ្ញុំប្រហែលជាគាត់...» ថេយុងរកនិយាយបន្តប៉ុន្តែត្រូវអ្នកស្រីចននិយាយកាត់ ធ្វើអោយគេត្រូវអង្គុយស្តាប់ចាំអ្នកស្រីចននិយាយបន្ត។
«រឿងនឹងឯងកុំភ័យអី! ចាំយើងនិយាយគ្នាជាមួយនិងម៉ាក់របស់ឯងអោយ» អ្នកស្រីចននិយាយដោយញញឹម ចំណែកឯរាងតូចក៏ញញឹមស្ងយៗទាំងមិនសូវសម។
«ខ្ញុំយល់ព្រមនិងសំណើររបស់អ្នកមីងទៅចុះ» ថេយុងមានតែព្រមទទួលប៉ុណ្ណោះ ព្រោះអ្នកស្រីចនបានជួយដោះបំណុលគ្រួសារ អញ្ចឹងទើបគេយល់ព្រមជាមួយសំណើរមួយនេះ ហើយណាមួយអ្នកស្រីចនគាត់ក៏ជិតចាកចេញពីពិភពលោកមួយនេះទៀត។
_ភូមិគ្រឹះត្រកូលចន_
នៅក្នុងភូមគ្រឹះដ៏សែនធំ អ្នកស្រីចនអង្គុយចាំជុងហ្គុកនៅលើសាឡុង ដើម្បីចាំជុងហ្គុកមកនិយាយពីរឿងរៀបការរវាងគេនិងថេយុង។
«ហ្អឹម..ជុងមកនេះមកកូន ម៉ាក់មានរឿងចង់និយាយជាមួយកូន» អ្នកស្រីចនហៅរាងក្រាស់ដែលកំពុងតែចុះពីលើផ្ទះមក។
«បាទ! ម៉ាក់» រាងក្រាស់ក៏ដើរទៅអង្គុយនៅជិតម៉ាក់របស់ខ្លួន។
«កូនត្រៀមខ្លួន ធ្វើជាកូនកំលោះអោយហើយទៅ» អ្នកស្រីចនក៏យកដៃអង្អែលស្មាររបស់ជុងហ្គុកដោយញញឹម ចំណែកឯរាងក្រាស់គ្រាន់តែឮម៉ាក់របស់គេនិយាយដូច្នេះធ្វើអោយគេនៅស្ងៀមនិយាយមិនចេញ ព្រោះអីនេះលឿនដល់ម្លឹងផង! ណាមួយគេមិនទាន់ស្គាល់មុខអ្នកដែលត្រូវរៀបការជាមួយផង។
«ម៉ាក់! នេះលឿនដល់ម្លឹងផងហ្អេ៎» ជុងហ្គុកក៏ប្រញាប់តបទៅម៉ាក់របស់ខ្លួនវិញ ព្រោះនេះវាពិតជាលឿនមែន។
«អឹម...នៅអាទិត្យក្រោយនេះហើយ» អ្នកស្រីចនចប់សម្តីក៏យកការបូបដែលមានតម្លៃថ្លៃពីលើសាឡុង រួចក៏ដើរទៅលើផ្ទះបាត់ ទុកអោយជុងហ្គុកធ្វើមុខស្អុយ។
នៅពេលរាត្រីជាពេលដែលមនុស្ស និងសត្វ សម្រាកអស់ហើយ ចំណែកឯរាងតូចថេយុងវិញ កំពុងតែអង្គុយនៅខាងមុខបង្អួចសម្លឹងមើលទៅដួងចន្ទដែលកំពុងតែជះពន្លឺដ៏ភ្លឺនោះ។
«បើខ្ញុំរៀបការ តើខ្ញុំអាចមានក្តីសុខទេ?» សំនួរមួយនេះជាសំនួយរដែលនៅដក់ជាប់ក្នុងខួរក្បាលរបស់ថេយុងជារៀងរហូត។
«ខ្ញុំមានចិត្តទៅលើគេឫអត់? ហេតុអីនៅពេលដែលខ្ញុំឃើញស្នាមញញឹមរបស់គេ និងសម្តីផ្អែមល្ហែមរបស់គេ វាតែងតែធ្វើអោយខ្ញុំមានក្តីសុខ» រាងតូចឧទាននៅក្នុងចិត្ត ព្រោះគេមិនដឹងថាហេតុអ្វីដូចគ្នា គ្រប់ពេលដែលស្នាមញញឹមរបស់ជុងហ្គុកតែងតែបង្ហាញនីចំពោះមុខគេ ធ្វើអោយបេះដូងដ៏តូចល្អិតរបស់គេតែងតែលោតញាប់មិនឈប់។
«ខ្ញុំចង់សួរសំនួរជាច្រើនទៅកាន់លោកជុងហ្គុក ខ្ញុំចង់ដឹងចម្លើយវា ព្រោះបើលោកមិនបានស្រលាញ់ខ្ញុំទេ ខ្ញុំនិងព្យាយាមកាត់ចិត្ត ព្រោះខ្ញុំមិនចង់ឈឺចាប់នៅពេលក្រោយនោះទេ» ថេយុងគេតែងតែគិត ពីរឿងអស់នោះ ព្រោះគេមិនចង់ឈឺចាប់ដោយសារតែអ្នកណាម្នាក់នោះទេ។ ចំពោះជុងហ្គុកវិញ គេមិនដឹងថាខ្លួនរបស់គេស្រលាញ់ជុងហ្គុកពិតឫអត់? ឫក៏គ្រាន់តែជាអារម្មណ៏មួយឆាវរបស់គេ?។
YOU ARE READING
ភរិយាកុងត្រា(short novel) Complete✅
Romanceខ្ញុំមិនបានធ្វើរឿងអ្វីសោះ ប៉ុន្តែបែរជាជាប់ឈ្មោះជាឃាតករសម្លាប់មនុស្ស។