បន្ទាប់ពីពួកគេបញ្ជប់ការងារនៅក្នុងហាងអស់ ហើយពួកគេទាំងពីរក៏ចាប់ចាប់ផ្តើមរៀបចំបិតហាងដើម្បីរៀបចំខ្លួនទៅផ្ទះរៀងៗខ្លួន។
«ខ្ញុំទៅមុនហើយណា៎» ថេយុងញញឹមដាក់ជុងហ្គុុលរួចក៏រកដើរចេញប៉ុន្តែក៏ត្រូវអាក់ដំណើរទៅវិញ។
«ជិះឡានជាមួយខ្ញុំទៅ» ជុងហ្គុកគេចង់អោយថេយុងត្រលប់ទៅវិញជាមួយគេ ព្រោះយប់ទៅហើយ គេបារម្ភពីសុវត្ថិភាពរបស់ថេយុង។
«មិនអីទេ! ខ្ញុំជិះតាក់សុីទៅបាន» ថេយុងគេប្រកែកព្រោះគេមិនចង់រំខានពេលវេលារបស់ជុងហ្គុក ព្រោះគេដឹងថាជុងហ្គុកត្រូវទៅហាងពេជ្យរបស់គេទៀត។
«មិនបានទេ! ត្រូវតែជិះជាមួយខ្ញុំ» ជុងហ្គុក គេនៅតែមិនចង់អោតថេយុងជិះតាក់សុីនោះទេ
«អឹម....ខ្ញុំជិះឡានជាមួយលោក៏បានដែល» ថេយុងមិនដឹងប្រកែកយ៉ាងណាទៀត គឺបានតែព្រមងក់ក្បាលជិះឡានទៅជាមួយគេ។
មួយសន្ទុះក្រោយមកពួកគេទាំងពីរក៏ឡើងទៅខាងលើឡាន ចំណែកឯថេយុងវិញបេះដូងរបស់គេលោតញាប់ឥតឈប់ប៉ុន្តែមិនដឹងថាមកពីមូលហេតុអ្វីនោះទេ។
នៅតាមដងផ្លូវពួកគេទាំងមិននិយាយអ្វីសូម្បីតែមួយម៉ាត់ ដោយនៅក្នុងឡានឮតែសម្លេងភ្លេងបទចម្រៀងនៅតាមផ្លូវតែប៉ុណ្ណោះ។
ថេយុងឃើញដូច្នេះនៅក្នុងឡានកុំអោយស្ងាត់គេក៏ទៅសួរជុងហ្គុក ដើម្បីកុំអោយនៅក្នុងឡានស្ងាត់ដូចជាឡានខ្មោច។
«ជុងហ្គុក ខ្ញុំអាចសួរលោកពីរ បីសំនួរបានទេ?» ថេយុងងាកទៅជុងហ្គុកដែលកំពុងតែផ្ចង់អារម្មណ៏បើកឡាននោះ ព្រមទាំងច្រៀងតិចៗតាមចម្រៀងដែលគេបានចាក់នៅក្នុងឡាន។
«ហ្អឹម....» ជុងហ្គុកងក់ក្បាលយល់ព្រមដើម្បីអោយថេយុងសួរសំនួរ អ្វដែលគេចង់សួរមកកាន់គេ។
«ហេតុអ្វីបានជាលោកបើកហាងកាហ្វេ? ទាំងដែលលោកជាម្ចាស់ក្រុមហ៊ុនពេជ្យដ៏ធំនៅក្នុងទីក្រុងស៊េអូលទៅហើយ?» ថេយុងសួរសំនួរនេះឡើងមកព្រមទាំងគិតនៅក្នុងចិត្តរបស់គេថា សួរសំនួរនេះព្រោះកុំអោយស្ងាត់ឡាន ឫក៏ចេះដឹងរឿងគេនោះទេ។
«តាមការពិតទៅ ខ្ញុំមានបំណងចង់បើកហាងកាហ្វេតាំងពីរៀននៅវិទ្យាល័យមកម្ល៉េះ។ ហើយម៉ាក់គាត់មិនគាំទ្រខ្ញុំនោះទេ នៅពេលដែលខ្ញុំបើកហាងកាហ្វេ ប៉ុន្តែខ្ញុំនិយាយជាមួយគាត់ថា នៅពេលដែលខ្ញុំបើកហាងកាហ្វេ ខ្ញុំនិងរកកូនប្រសារអោយគាត់ ហាហា» ជុងហ្គុកនិយាយរៀបហូរហែតាប៉ែលត ចំណែកឯថេយុងវិញស្តាប់គេនិយាយឡើងចំហមាត់ធ្លុង។
«អឹម....ចុះឡូវល៩ករកកូនប្រសារអោគាត់បានឫនៅ?» ថេយុងសួរសំនួរនេះទៅកាន់រាងក្រាស់ ហើយធ្វើអោយជុងហ្គុកទម្លាក់ទឹកមុខបន្តិច មិនដឹងថាហេតុអ្វីនោះទេ?
«លោកមិនបាច់ឆ្លើយទេ បើវាប៉ះពាល់ដល់អារម្មណ៏លោក អោយខ្ញុំសុំទោសផង» ថេយុងប្រញាប់និយាយសុំទៅកាន់ជុងហ្គុក ព្រោះគេឃើញទឹកមុខជុងហ្គុកមិនសូវល្អប៉ុន្មាននោះទេ...
«មិនអីនោះទេ! ខ្ញុំគ្រាន់តែចង់អោយគាត់សប្បាយចិត្តនៅពេលដែលគាត់ឃើញខ្ញុំ មានគ្រួសារ ប៉ុននតែឥឡូវនេះខ្ញុំមិនទាន់បំពេញបំណងគាត់នោះទេ» ជុងហ្គុកនិយាយពីអារម្មណ៏របស់ខ្លួនទៅកាន់ថេយុង ហើយថេយុងក៏ជាមនុស្សទីមួយដែលគេនិយាយអារម្មណ៏ក្នុងចិត្តរបស់គេប្រាប់នោះ។
«អឹម...ខ្ញុំសង្ឃឹមថាលោកនិងបំពេញបំណងគាត់បានឆាប់ៗណា៎» ថេយុងញញឹមដាក់ជុងហ្គុក ក៏ប្រញាប់ដោះខ្សែក្រវាត់ចេញ ព្រោះជិតដល់ផ្ទះរបស់គេហើយ។
«លោកឈប់នៅខាងមុខនោះទៅ» ថេយុងចង្អុលប្រាប់ផ្ទះរបស់ខ្លួនទៅអោយជុងហ្គុក។
«អឹម....» ជុងហ្គុក
«អរគុណលោកហើយណា៎» ថេយុងនិយាយហើយក៏បើកទ្វាឡានប៉ុន្តែត្រូវដៃម្ខាងទៀតចាប់ដៃរបស់គេជាប់ធ្វើអោយគេប្រញាប់ងាកទៅមើល។
«អឹម...រាត្រីសួស្តីណា៎» ជុងហ្គុក
«រាត្រីសួស្តី ប្រយ័ត្នប្រយែងតាមផ្លូវផងណា៎ពេលទៅវិញ... អូស» ថេយុងរកដើរចូលទៅខាងក្នុងផ្ទះត្រូវជុងហ្គុកទាញគេចូលទៅផ្អឹមដើមទ្រូងហាប់ណែនរបស់ជុងហ្គុក។
«អឹប...» ភ្នែករបស់ពួកគេសម្លឹងមើលគ្នា ហើយក៏បបូរមាត់របស់គេពួកគេទាំងពីរផ្អឹបគ្នាជាប់ធ្វើអោយថេយុងប្រយាប់បិតភ្នែក
«ខ្ញុំសុំទៅសិនហើយ...» ថេយុងនិយាយហើយក៏ប្រញាប់រត់ចូលផ្ទះយ៉ាងលឿន»
YOU ARE READING
ភរិយាកុងត្រា(short novel) Complete✅
Romanceខ្ញុំមិនបានធ្វើរឿងអ្វីសោះ ប៉ុន្តែបែរជាជាប់ឈ្មោះជាឃាតករសម្លាប់មនុស្ស។