ថេយុងចំណាយពេលជិះតាក់សុីប្រហែល១៥នាទីដើម្បីមកដល់កន្លែងហាងដែលគេមកសុំធ្វើការ មានដូចជាហាងកាហ្វេ ហាងនំខេក និងមានផ្សេងៗទៀត។
«សួស្តី លោកតើហាងនេះមានរើសបុគ្គលិកថែមទៀតឫអត់?» ថេយុងដើរចូលក្នុងហាងកាហ្វេមួយរួចក៏សួសំនួរនេះទៅកាន់ប្រុសម្នាក់ដែលកំពុងតែឆុងកាហ្វេនោះ។
«បាទ៎! សួស្តី ហាងរបស់យើងមិនត្រូវការរើសបុគ្គលិកថែមទៀតនោះទេ?»
«រើសមួយទៀតក៏មិនបានដែរមែនទេ?» ថេយុងលើកដៃចង្អុល ដើម្បីបញ្ជាក់ថារើសមួយទៀតទៅ ព្រោះគេដើររកអស់ចង់១០ហាងហើយគឺគ្មានកន្លែងណាដែលទទួលទៀតទេ។
«មិនបានទេ លោក!» ប្រុសម្នាក់នោះនិយាយចប់ ក៏ស្រាប់តែមានសារមួយលោតមកលើទូរស័ព្ទរបស់គេ។
(រើសគេនេះម្នាក់ទៀតទៅ) សារមួយនេះហើយដែលលោតមកលើទូរស័ព្ទរបស់គេ ធ្វើអោយគេប្រញាប់ចុចបិតទូរស័ព្ទ រួចក៏បែរមកនិយាយជាមួយថេយុងវិញ។
«ខ្ញុំព្រមទទួលលោកម្នាល់ទៀត។ ប៉ុន្តែត្រូវមានកុងត្រា» ប្រុសម្នាក់នោះនិយាយសង្កត់ពាក្យថា កុងត្រា ដោយបញ្ចាក់ថាដាច់ខាតគឺត្រូវអោយថេយុងមានកុងត្រាជាមួយហាងកាហ្វេ។
«កុងត្រាហ្អេ?» ថេយុងធ្វើមុខព្រោះគេមិនយល់ពិតមែនថាគ្រាន់តែចូលធ្វើការក្នុងហាងកាហ្វេសោះក៏ត្រូវមានកុងត្រាដែរឫ?
«លោកព្រមទេ?» ប្រុសម្នាក់នោះសួរទៅកាន់ថេយុង ហើយក៏ហុចក្រដាសមួយសន្លឹក សម្រាប់អោយថេយុងចុះហត្ថលេខា។
«បាទ! យល់..ព្រម» ថេយុងទទួលក្រដាស និងប៊ិច ពីប្រុសម្នាក់នោះរួចក៏ប្រញាប់ចុះហត្ថលេខាដោយមិនបានអានអត្ថបទដែលគេសរសេរឡើយ។
«លោកអាចចូលធ្វើការបានហើយ?» ប្រុសម្នាក់នោះនិយាយហើយក៏ដើរចូលទៅខាងក្នុង រួចក៏ត្រឡប់មកវិញជាមួយអៀមសម្រាប់អោយបុគ្គលិកដែលមកធ្វើការក្នុងហាងJK coffee ទាំងអស់គឺត្រូវពាក់វា។
«អញ្ចឹង! ខ្ញុំសុំទៅក្រៅសិនណា៎! បន្តិចទៀត ម្ចាស់ហាងគាត់និងបង្រៀនលោក ឆុងកាហ្វេ» ប្រុសម្នាក់នោះនិយាយហើយក៏ដើរចេញទៅ ដោយទុកអោយថេយុងឈរមើលក្នុងហាងដោយឥតព្រិចភ្នែក ព្រោះហាងមួយនេះពិតជាបានរៀបចំមកយ៉ាងល្អឥតខ្ចោះតែម្តង ដោយនៅក្នុងហាងនេះបំពាក់នៅភ្លើងពណ៏ស្វាយ ជាមួយនិង ជញ្ជាំង រួមជាមួយគំនូរខ្លះៗដែលគូរបង្ហាញពីទីក្រុងស៊េអូល ធ្វើអោយអ្នកដែលមកក្នុងហាងនេះអាចបាត់ទុកង្វល់ខ្លះៗ។
«ធ្វើអ្វីហ្នឹង?» ថេយុងដែលកំពុងតែភ្លឹកជាមួយនិងហាងនោះ ស្រាប់តែមានសម្លេងមួយគ្រលរធំបង្ហាញពីក្រោយខ្នងគេធ្វើអោយគេភ្ញាក់ព្រឺត ស្ទើរតែមិនជឿ អ្នកដែលនៅពីក្រោយគេនោះ គឺចន ជុងហ្គុក.......
«នេះលោក!!» ថេយុងចង្អុលទៅជុងហ្គុក ដោយស្ទើរតែមិនជឿថា គេជាមួយនិងជុងហ្គុកជួបគ្នាស្ទើរតែគ្រប់ទីកន្លែងទៅហើយ..។
«សួស្តី!! បុគ្គលិកថ្មីនៅក្នុងហាងរបស់JK កាហ្វេ របស់ខ្ញុំ» ថេយុងគ្រាន់តែឮថាបុគ្គលិកថ្មីនៅក្នុងហាងរបស់ខ្ញុំ ភ្លាម គេស្ទើរតែសន្លប់ឈរទៅហើយ។ ហេតុអ្វីបានជាគេមកជួយបជុងហ្គុកទៀត ហើយគេមកធ្វើការនៅក្នុងហាងរបស់ជុងហ្គុកថែមទៀត។ គូរព្រេងមិនព្រាត់ ខិ ខិ។
«លោកជាម្ចាស់ហាងហ្អេ?»
«អឹម.....» ជុងហ្គុលងក់ក្បាលរួចក៏ដើរទៅកន្លែងឆុងកាហ្វេ ដោយថេយុងសម្លឹងមើលគេឥតឈប់ ។ផាច់ៗៗ
ថេយុងទះមុខខ្លួនឯងស្ទើរតែមិនជឿថាជាការពិត ព្រោះនេះគេមកក្លាយជាបុគ្គលិកមនុស្សដែលគេមិនចូលចិត្តអញ្ចឹងឫ។«ឆាប់ៗ មកនេះមកខ្ញុំបង្រៀនឯងឆុងកាហ្វេ?»
«ដឹងហើយ!!» ថេយុងតបទាំងមុខជូរហួញរួចក៏ដើរសំដៅទៅកន្លែងរបស់ជុងហ្គុក។
YOU ARE READING
ភរិយាកុងត្រា(short novel) Complete✅
Romanceខ្ញុំមិនបានធ្វើរឿងអ្វីសោះ ប៉ុន្តែបែរជាជាប់ឈ្មោះជាឃាតករសម្លាប់មនុស្ស។