ភាគ៨

1.3K 116 0
                                    

  ថេយុងគ្រាន់តែដើរចូលមកក្នុងផ្ទះភ្លាម គេក៏ប្រញាប់ទៅអង្គុយនៅលើសាឡុង ហើយក៏ប្រញាបក្រវីក្បាលឡើងតតាត់ ដើម្បីបំភ្លេចរឿងទាំងអស់នោះ។

«អីយ៉ា! ឡាតេ របស់អ្នកណាគេហ្នឹង! ទំនងដល់ហើយ» ថេយុងនិយាយហើយក៏ប្រញាប់យកឡាតេនោះមកផឹក រួចក៏ស្រាប់ងាកមើលអ្នកដែលនៅខាងស្តាំដៃគេនោះកំពុងតែសម្លឹងមើលមុខគេឡើងថ្លែតែម្តង។

«អាវ៎! បងប្រុសមកពីប៊ូសានតាំងពីពេលណា?» ថេយុងរាងភ្ញាក់ផ្អើលបន្តិច ព្រោះនៅសុខៗស្រាប់តែបងប្រុសរបស់គេបង្ហាញខ្លួនឡើងមក។

«មកតាំងពីថ្ងៃមកម្ល៉េះ ហើយឯងទើបមកពីណាបានមកដល់ផ្ទះស្មើរនិង» ជីននិយាយដោយសម្តីរាងកាច ប៉ុននតែនៅក្នុងចិត្តវិញគឺពោរពេញទៅដោយការបារម្ភ។

«ខ្ញុំមកពីធ្វើការ» ថេយ៍និយាយហើយ ធ្វើអោយជីនងងក់ក្បាលរួចក៏ឡើងទៅខាងលើបាត់

«យ៉ាងម៉េចហើយថេយ៍ ការងារថ្ងៃដំបូង» ស្ត្រីជាម្តាយចេញពីផ្ទះបាយរួចក៏ដើរមកសួរថេយុង ព្រមទាំងមានទឹកដោះគោស្រស់មួយកែវផងដែល។

«ម៉ាក់អឺ! ថ្ងៃដំបូងជិតស្លាប់» ថេយុងលួចឧទាននៅក្នុងចិត្ត ហើយក៏ញញឹមដាក់ម៉ាក់របស់ខ្លួន។

«គ្មានអីទេម៉ាក់! ថ្ងៃងារដំបូងគឺទៅមុខយ៉ាងរលូនតែម្តង» ថេយ៍និយាយបែបនេះធ្វើអោយម៉ាក់របស់គេញញឹមឡើងមក ព្រោះគាត់ឃើញថាថេយ៍មិនពិបាក។

«ម៉ាក់! ចុះលោកប៉ាទៅណាហើយ?» ថេយុងទើបតែរកនឹកឃើញថាមិនឃើញប៉ារបស់គេនៅទីនេះឡើយ។

«ប៉ា! កូនទៅសម្រាកបាត់ហើយ» ម៉ាក់របស់ថេយុងនិយាយហើយគាត់ក៏អង្អែលក្បាលរបស់ថេយុងបន្តិចរួចក៏ឡើងទៅខាងលើបាត់។

«អឹម....ថេយ៍ម៉ាក់ភ្លេចប្រាប់ មិត្តរបស់កូនជីមីនមករកកូន»

«ជីមីនមករកខ្ញុំហ្អេ៎! ចុះឥឡូវគេទៅណាបាត់ហើយ?» ថេយុង

«ទៅផ្ទះេវិញបាត់ហើយ! ចេះតែសួរកើតកូននេះ» អ្នកជាម្តាយអស់សំណើចនិងកូនប្រុសរបស់គាត់ជាខ្លាំង។

_ព្រឹកថ្ងៃថ្មី__

  ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ ថេយ៍ដែលកំពុងតែគេងលង់លក់សុខស្រួលនោះស្រាប់តែ បើកភ្នែកព្រឹមៗ រួចក៏ងាកទៅមើលនាឡិកាក៏ឃើញថា ម៉ោង ៩ទៅហើយ.. ធ្វើអោយគេប្រញាប់ចុះពីលើគ្រែ ចូលទៅក្នុងបន្ទប់ទឹកដើម្បីរៀបចំខ្លួន ព្រោះហួសម៉ោងទៅធ្វើការហើយ។

ទឹង!!
សម្លេងសារមួយស្រាប់តែលោតចីលមកក្ន្ងទូរស័ព្ទរបស់គេ ធ្វើអោយគេប្រញាប់ដកទូរស័ព្ទចេញពីហោប៉ៅគេមកមើល។

(ថ្ងៃនេះសម្រាកមួយថ្ងៃ) សារមួយនេះគឺជុងហ្គុកបានផ្ញើរវាមកអោយគេ ធ្វើអោយគេឆ្ងល់ជាខ្លាំងថាជុងហ្គុកបានលេខទូរស័ព្ទគេមកពីណា៎។

ថេយុងទទួលបានសារនោះហើយក៏ប្រញាប់ ចុះទៅខាងក្រោមដើម្បីជួយម៉ាក់របស់គេធ្វើម្ហូប ព្រោះថ្ងៃនេះទំនេរ។

«ថេយ៍ ថ្ងៃនេះមិនទៅធ្វើការទេកូន?» ស្ត្រីជាម្តាុដែលអង្គុយលើសាឡុងសួរទៅកូនប្រុសដែលចុះមកពីលើផ្ទះនោះ។

«ថ្ងៃនេះ សម្រាកម៉ាក់»ថេយ៍

«អឹម...អញ្ចឹងកូនជួយទៅទិញបន្លែ ហើយនិងសាច់អោយម៉ាក់ផង»

«បាទ! ម៉ាក់» ថេយ៍ គេក៏ប្រញាប់ទៅចាំចំណតឡានក្រុងដែរមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ញេនោះទេ គេត្រូវអង្គុយចាំឡានក្រុង១៥នាទីទើប អចទៅផ្សារបាន ។ ទោះចាំយូរប៉ុណ្ណាក៏គេមិនជិះតាក់សុីដែរ ព្រោះគេត្រូវសន្សំចៃលុយ

ភរិយាកុងត្រា(short novel) Complete✅Where stories live. Discover now