ភាគ៩

1.3K 125 0
                                    

មិនយូរប៉ុន្មានរាងតូចក៏មកដល់ផ្សារទំនើបមួយនៅក្នុងទីក្រុងស៊េអូល។ គេក៏ប្រញាប់ដើរចូលទៅក្នុងផ្សា ព្រមទាំងទិញអ្វីដែលម៉ាក់គេបានប្រាប់។

«ចោរៗ» សម្លេងស្រែកមួយនេះធ្វើអោយថេយុងប្រញាប់ ងាកមើលព្រមទាំងដេញតាមបុរសម្នាក់ដែលពាក់ស្រោមមុខខ្មៅ ហើយកាន់ការបូបនោះរត់ទៅណាក៏មិនដឹង។

ថេយុងឃើញដូច្នេះក៏ប្រញាប់រត់ដេញតាមបុរសម្នាក់នោះដោយមិនចាំយូរ។ ប្រុសម្នាក់នោះកាន់តែបន្ថែមល្បឿនកាន់តែលឿន រីឯថេយុងវិញក៏ថែមល្បឿនអោយលឿនជាងមុនដែរ។

ចោរម្នាល់នោះឃើញថេយុងរត់មកជិតទាន់ក៏ប្រញាប់ទម្លាក់ការបូបចុះ ហើយរត់យ៉ាងលឿន។ ថេយុងឃើញចោរម្នាក់នោះទម្លាក់ការបូបចោលហើយគេក៏ប្រញាប់រើសការបូបនោះដើម្បីទៅអោយអ៊ុំស្រីម្នាក់ដែលនៅផ្សារទំនើបនោះ។

«អ្នកស្រី! នេះការបូបរបស់អ្នកស្រី» ថេយុងហុចការបូបនោះទៅអោយអ៊ុណស្រីម្នាក់នោះហើយគេក៏រកដើរចេញទោប៉ុន្តែក៏ត្រូវអាក់ដំណើរវិញ។

«ឈប់សិន! អ៊ុំអរគុណក្មួយហើយណា៎ នេះលុយមួយចំនួយនតូចអ៊ុំអោយក្មួយ ជាទឹកចិត្ត» អ្នកស្រីម្នាក់នះដកលុយចេញពីការបូបមួយបាច់ធំដែលសុទ្ធតែជាលុយដុល្លានោះទៅអោយថេយុង។

«ខ្ញុំមិនទទួលទេ! អ្នកស្រីទុកវិញចុះ» ថេយុងញញឹម ហើយក៏រាដៃមិនទទួលលុយនោះទេ ដោយសារតែគេជួយគាត់ចេញពីទឹកចិត្តនិងមិនមែនជួយដើម្បីលុយនោះទេ។

«អឹម...បើក្មួយមិនទទួលទេ! អ៊ុំសុំប៉ាវកាហ្វេក្មួយមួយកែវហើយណា!» អ្នកស្រីម្នាក់នោះក៏ហៅថេយុងចូលហាងកាហ្វេដើម្បីជាការអរគុណ ព្រោះគាត់អោយលុយទៅថេយុងក៏គេមិនទទួលដដែល។

«អឹម....បាទ» ថេយុងព្រមចូលហាងកាហ្វេដែលនៅជិតផ្សារទំនើបនោះជាមួយគាត់ព្រោះ បើថាមិនទៅដូចជាម៨នសមនោះទេ។

មកដល់ក្នុងហាងកាហ្វេភ្លាមថេយុងក៏អង្គុយចុះ រួចក៏មានអារម្មណ៏ភ័យតិចៗផងដែរ ព្រោះគេមិនដែលអង្គុយទល់មុខបែបនេះជាមួយអ្នកស្គាល់គ្នានោះទេ។

«និយាយអញ្ចឹងក្មួយឈ្មោះឈ្មោះអីដែរ?» អ្នកស្រីម្នាក់នោះសួរឈ្មោះទៅរាងតូច ធ្វើអោយគេរៀបរឹកមិនត្រូវក្នុងការឈ្លើយ ព្រោះគេនៅភ័យ។

«អ...អឹម... ខ្ញុំ...ឈ្មោះថេយុង» ថេយុងឆ្លើយហើយក៏ប្រញាប់មើលម៉ោង ធ្វើអោយគេបើកភ្នែកធំៗ ព្រោះពេលនេះម៉ោង១០ទៅហើយ ម៉ាក់របស់គេប្រហែលជាអង្គុយចាំគេហើយ។

«ខ្ញុំសុំទោសអ្នកស្រី! ខ្ញុំសុំទៅសិនហើយ» ថេយុងប្រញាប់យកកាតឡានក្រុងនៅលើតុហើយក៏រកដើរចេញស្រាប់តែត្រូវឈប់វិញ

«ទុកអោយអ៊ុំជូនទៅវិញ»

«អឺ...បាទ» ថេយុងមិនត្រូវប្រកកទេពេលនេះបើមានគាត់ជូនទៅហើយប្រាកដជាល្អ ព្រោះវាអាចឆាប់ដល់ផ្ទះលឿនផងដែរ។

១៥នាទីក្រោយមកថេយុងក៏បានដល់ផ្ទះ គេក៏ប្រញាប់ចុះពីលើឡាន ហើយក៏មិនភ្លេចអរគុណអ៊ុំស្រីម្នាក់នោះដែរ...

«ខ្ញុំអរគុណអ្នកស្រីច្រើនហើយ» ថេយុងអោនគោរពតាមបែបទំនៀមទម្លាប់របស់កូរ៉េ។ គេក៏ដើរមកខាងមុខផ្ទះស្រាប់តែមានឡានប្រហែលជាប្រាំគ្រឿងចតនៅខាងមុខផ្ទះរបស់គេ...។

«ឡានរបស់អ្នកណា?» ថេយុងអេះក្បាលហើយស្រាប់តែដើរចូលទៅក្នុងផ្ទះហើយក៏អីវ៉ាន់ដែលគេបានទិញមកត្រូវជ្រុះដល់ដី..

__មានអ្វីកើតឡើង__😭

ភរិយាកុងត្រា(short novel) Complete✅Where stories live. Discover now