បន្ទាប់ពីថេយុងឆុងឡាតេរួចរាល់អស់ហើយ គេក៏ប្រញាប់យកកែវឡាតេនោះទៅអោយជុងហ្គុក។ ចំណែកឯជុងហ្គុកវិញគេអង្គុយចាំភ្លក់រសជាតិស្នាដៃរបស់ថេយុង។
«នេះ! ហើយៗ ធានាថាស្នាដៃរបស់ខ្ញុំធ្វើអោយលោកជក់ចិត្ត» ថេយុងញាក់ចិញ្ជើមយកដៃទាំអោបចូលគ្នាថោយភាពជឿជាក់។
«សង្ឃឹមថាឆ្ងាញ់ទៅចុះ!!» ជុងហ្គុកយកកែវឡាតេនោះមកផឹក រួចក៏ប្រែពីទឹកមុខស្រស់ទៅជាអីក៏មិនដឹង នៅពេលដែលបានភ្លក់រសជាតិស្នាដៃរបស់ថេយុង។
ព្រូស......
មិនយូរប៉ុន្មានឡាតេដែលនៅក្នុងមាត់របស់ជុងហ្គុកក៏ព្រូសចេញមក ប៉ុន្តែជុងហ្គុកព្រូសចេញមកមិនមើលអ្នកដែលនៅមុខខ្លួននោះទេ ធ្វើអោយទឹកនោះខ្ទាតចំកណ្តាលមុខរបស់ថេយុងតែម្តង។«អ្ហា៎!! » ជុងហ្គុកស្រែហើយក៏ឆ្លេឆ្លាដើររកក្រដាស ប៉ុន្តែរកមិនឃើញក៏ឃើញក្រណាត់ដែលគេទុកលើតុនោះទៅអោយថេយុង។
«យើងគ្មានចេតនាទេណា.... យើងសុំទោសផង» ជុងហ្គុកចង់សើចនិងសភាពរបស់ថេយុងពេលនេះណាស់ ប៉ុន្តែគេមិនហ៊ានសើចចេញមកនោះបានត្រឹមតែលាក់ទុកប៉ុណ្ណោះ។
«លោកនេះក្រណាត់អ្វី? ហេតុអ្វីបានជាក្លិនអាក្រក់ម្ល៉េះ....អួក» ថេយុងនិយាយដោយឬឹកមុខស្មានមិនត្រូវ រួចគេក៏រកក្អួតចេញមកប៉ុន្តែគេទប់ជាប់ ដោយសារតែក្រណាត់ដែលជុងហ្គុកយកអោយនិងហើយដែលធ្វើអោយគេបែបនេះ។
«អុឺយ!! យើងច្រលំយកក្រណាត់ជូតតុ អោយឯងជូតមុខ ព្រោះយើង៤កមិនឃើញ....»ជុងហ្គុកទះថ្ងាសខ្លួនឯងៗតិច ចំណែកឯថេយុងវិញរកយំផង ព្រោះនេះស៊យជាន់ស៊យហើយ។
ថេយុងចេញពីបន្ទប់ទឹកមកវិញដោយសម្លឹងជុងហ្គុក ធ្វើដូចជាមានគំនុំនិងគ្នាតាំងពីជាតិណាមកអញ្ចឹង។
«នែ៎! កុំសម្លឹងមុខយើង មកនិយាយគ្នាអោយដឹងរឿង ក្រែងយើងបង្រៀនឯងហើយហ្អាតា៎ ហេតុអ្វីបានជាឆុងចេញមកមិនដឹងចេញជារសជាតិអ្វី?» ជុងហ្គុកនិយាយដោយជ្រួញចិញ្ចើមចូលគ្នា ព្រមទាំងមយខក្រហមៗតិចដូចជាខឹងថេយុងអញ្ចឹង ព្រោះមនុស្សដូចជាគេនេះមិនចូលចិត្តមនុស្សដែលធ្វើការឡិកឡក់បែបនេះនោះទេ។
«ខ្ញុំ! សុំទោស» ថេយុងអោនមុខចុះដោយដឹងកំហុស គេមិនហ៊ានសម្លឹងមុខជុងហ្គុកចំនោះទេ ព្រោះញេដឹងថាជុងហ្គុកកំពុងតែខឹងគេ។
«ងើបមុខឡើងមក! » ជុងហ្គុកនិយាយហើយថេយុងក៏ងើបតាមអ្វីដែលរាងក្រាស់បានប្រាប់ទៅគេ។
«ទៅវិញកត់រូបមន្តនោះជាកំណត់តាមដែលយើង ប្រាប់ឯង។ បើស្អែកកត់មិនហើយទេ គឺត្រូវគុណនិងពីរ» ជុងហ្គុកនិយាយដោយដាច់អហង្កា រួចក៏ងើបក្រោកឈរពេញកម្ពស់។
ភ្លឹប!!
គ្រាន់តែជុងហ្គុកក្រោកឈរភ្លាម ភ្លើងក៏រលត់តែម្តង ធ្វើអោយគេប្រញាប់រយ់ចេញទៅខាងក្រៅថាអ្នកដែលនៅជិតនិងដាច់ដែរឫអត់។«អ្នកនៅជិតនេះអត់ដាច់ទេ។ ហេតុអ្វីបានជាដាច់ហាងយើងតែមួយ?» ជុងហ្គុកនិយាយហើយក៏ដើរទៅមើលព្រីភ្លើងដើម្បីធ្វើអោយវាភ្លឺឡើងវិញ។
«ឯងចេះតភ្លើងទេ?» ជុងហ្គុកសួរទៅថេយុង ធ្វើអោយរាងស្តើងប្រញាប់ ងាកមកមើលគេរួចក៏ដើរទៅកន្លែងតភ្លើង ដូចគេចេះអញ្ចឹង។
«មានទៅល្ងង់អី! ចេញទៅខ្ញុំត» ជុងហ្គុកក៏ដើរចេញតាមដែលថេយុងប្រាប់ រួចថេយុងក៏ទីអង្គុយតភ្លើង។
ទ្រីត! ព្រឺត
ថេយុងចូលទៅអង្គុយមិនបានប៉ុន្មានផង ស្រាប់តែគេបែរមុខមក មុខរបស់គេខ្មៅ និងសក់បាស់ឡើងលើ ធ្វើអោយជុងហ្គុកមិនអាចទប់សើចបានទៀតនោះទេ។«ហា៎ ហា៎ អញថាឆក់ៗមែន» ជុងហ្គុកនិយាយហើយក៏ប្រញាប់យកថេយុងមកអង្គុយលើកៅអី រួចក៏យកក្រដាសសើមមកជូតមុខអោយគេ។
«បើមិនចេះ ធ្វើដូចខ្លួនឯងចេះ» ជុងហ្គុកនិយាយបែបនេះធ្វើអោយថេយុងចង់តែដាល់មាត់របស់គេនោះទេ គេស្ថិតនៅក្នុងសភាពបែបនេះហើតនៅសើចគេទៀត។
YOU ARE READING
ភរិយាកុងត្រា(short novel) Complete✅
Romanceខ្ញុំមិនបានធ្វើរឿងអ្វីសោះ ប៉ុន្តែបែរជាជាប់ឈ្មោះជាឃាតករសម្លាប់មនុស្ស។