ភាគ១០

1.3K 131 1
                                    

  ថេយុងឃើញឡានច្រើនដូចច្នេះគេក៏ប្រញាប់ដើរសំដៅចូលទៅក្នុងផ្ទះរបស់គេយ៉ាងលឿនដោយមានអ្នកស្រីចនដើរតាមពីក្រោយគេដែរ។

ផូង ផាំង!!
សម្លេងបោករបស់របរនៅក្នុងផ្ទះ បានបង្ករអោយកើតជាសំឡេងលាន់ឮ ធ្វើអោយរាងតូចថេយុង ប្រញាប់ចូលទៅបើកផ្ទះក៏មានឃើញមនុស្សជាច្រើនដែលមានមាឌធំៗ ក្រអាញ សម្លឹងមកមើលគេឥតដាក់ភ្នែក។

«ម៉ាក់! ប៉ា! បងប្រុស» ថេយុងឃើញម៉ាក់ប៉ានុងបងប្រុសរបស់គេត្រូវគេចាប់ជាប់ព្រមទាំងមានកាំភ្លើងផ្ជុងជាប់និងក្បាល ហើយមានក្រណាត់ខ្មៅយកមកចង់មាត់ទៀតផង។

«ពួកលោក! សុំចាំបី បួន ថ្ងៃទៀតបានទេ។ ព្រោះខ្ញុំមិនទាន់មានលុយនោះទេ» ថេយុងប្រញាប់និយាយទៅកាន់ម្ចាស់បំណុល ដើម្បីអោយគេលើកថ្ងៃបង់លុយ ព្រោះនៅពេលនេះញេមិនទាន់មានលុយនោះទេ។

«មិនបាន!!» សម្លេងស្រែកខ្លាំង ព្រមទាំងដើរមកជិតរាងតូច ធ្វើអោយថេយុងថយក្រោយមួយជំហាន. ព្រោះមនុស្សប្រុសម្នាក់នោះ ដើរមកជិតខ្លួនរបស់គេ។

«...» ថេយុងអាក់សម្តី ព្រោះមិនត្រូវនិយាយបែបណាទៀត ព្រោះគេក៏ជំពាក់លុយនិងរាងយូរមកហើយ។

ប៉ុន្តែស្រាប់មួយសន្ទុះក្រោយមកមានមនុស្សប្រុសបួននាក់កាន់នៅប្រអប់ខ្មៅធំមួយ ដោយម្នាក់ៗកាន់ប្រអប់នោះម្នាក់មួយៗ។

«គេជំពាក់ឯងប៉ុន្មាន» អ្នកស្រីម្នាក់នោះសួរទៅកាន់ម្ចាស់បំណុល ដោយមានមនុស្សប្រុសបួននាក់នោះឈរពីក្រោយ ដែលត្រូវជាអង្គរក្សរបស់អ្នកស្រី។

«១០០លានវ៉ុន» ម្ចាស់បំណុលនិយាយហើយក៏ដើរមកជិតអ្នកស្រីម្នាក់នោះ ព្រមទាំងធ្វើភ្នែកឌឺដង ប៉ុន្តែអ្នកស្រីក៏បក់អោយអង្គរក្ស យកលុយទៅដាក់នៅលើតុនោះ។

«គ្រប់ល្មម! នោះលុយពួកឯង ហើយកុំមករញេញៃនិងគេទៀត» អ្នកស្រីនិយាយហើយពួកគ្នាគេទាំងនោះក៏ច្រាន ម៉ាក់ និង ប៉ា ព្រមទាំងបងប្រុសរបស់ថេយុងអោយមួយទំហឹង រួចពួកគេទាំងអស់នោះក៏កាន់ប្រអប់លុយ រួចក៏ដើរចេញពីផ្ទះរបស់ថេយុងអស់។

«ថេយុងកូនៗ ហុឹក!» ម៉ាក់របស់ថេយុងដើរមកជិតរាងតូច ព្រមទាំងយកដៃអង្អែលក្បាលកូនថ្នមៗ។

«យើងលែងអីហើយម៉ាក់! » ថេយុងនិយាយរួចក៏ដើរទៅជិតអ្នកស្រីម្នាក់នោះ។

«ខ្ញុំអរគុណអ្នកស្រី ច្រើនហើយ ខ្ញុំមិនដឹងថាត្រូសងគុណអ្នកស្រីយ៉ាងដូចម្តេចនោះទេ» ថេយុង

«មិនបាច់គុណស្រ័យអីនោះទេ! ឯងជួយយកការបូបអោយខ្ញុំពីចោរឆក់ អាចគិតថាវារួចគ្នាបាត់ទៅហើយ។ » អ្នកស្រីនិយាយដោយញញឹម រួចក៏គាត់នឹកឃើញរឿងមួយរួចក៏ហៅថេយុងនិយាយនៅខាងក្រៅ។

«ថេយុង! ខ្ញុំអាចនិយាយជាមួយឯងតែពីរអ្នកនៅខាងក្រៅបានឫអត់»

«បាទ! បាន» ថេយុងងក់ក្បាលយល់ព្រម រួចក៏ដើរតាមអ្នកស្រីម្នាក់នោះមកអង្គុយនិយាយនៅលើបង់មួយ។

«អ្នកស្រីមានអ្វីនិយាយជាមួយខ្ញុំដែរ?»

«មិនបាច់ហៅថាអ្នកស្រីទេ! ហៅខ្ញុំអ្នកមីងចនទៅបានហើយ» អ្នកស្រីម្នាក់នោះនិយាយដូច្នេះធ្វើអោយថេយុង ប្រញាប់តបទៅវិញយ៉ាងលឿន

«អ្នកស្រី អុ៎ប! អ្នកមីង គឺជាម៉ាក់របស់ជុងហ្គុកមែនទេ?» ថេយុងសួរហើយក៏បើកភ្នែកធំៗព្រោះចាំស្តាប់ចម្លើយពីអ្នកស្រីចន។

«អឹម....» អ្នកស្រីចនញញឹនដាក់ថេយុងបន្តិច រួចក៏និយាយរឿងដែលគាត់ចង់និយាយទៅប្រាប់ថេយុង។

«គឺ ខ្ញុំចង់អោយឯងរៀបការជាមួយ កូនប្រុសបស់ខ្ញុំ» អ្នកស្រីនិយាយចប់ប្រយោគនេះធ្វើអោយថេយុងស្ទើរតែគាំងមួយកន្លែង ព្រោះនេះអាចទៅរួចដែរហ្អេស?

«....» ថេយុងមិននិយាយអី រួចក៏អ្នកស្រីចន និយាយបន្តទៀត

«ហុឹម...ខ្ញុំមានជំងឺជាប់និងខ្លួន មិនដឹងថារស់បានប៉ុន្មានទៀតនោះទេ ទើបខ្ញុំចង់រកគូរស្រករដែលសាកសម និងជុងហ្គុក ប៉ុន្តែរកមិនត្រូវចិត្តសោះ ទើបខ្ញុំឃើញឯង ខ្ញុំពេញចិត្តឯង ទើបចង់អោយឯងរៀបការជាមួយនិងជុងហ្គុក ឯងគិតយ៉ាងម៉េចដែរ»អ្នកស្រីចន

«អឺ...អ...ខ្ញុំ» ថេយុងនិយាយដោយរអាក់រអួលបន្តិច ព្រោះគេមិនដឹងថាត្រូវសម្រេចចិត្តបែបណានោះទេ។

___សូមរងចាំភាគបន្ត__❤️💜

ភរិយាកុងត្រា(short novel) Complete✅Where stories live. Discover now