ភាគ៣

2.2K 154 1
                                    

ថេយុងប្រញាប់រត់ចេញមកក្រៅយ៉ាងលឿន មុនប្រុសរោគចិត្តជុងហ្គុក នោះរំលោភគេ។

«ហុឺយ...នេះស្នាមថើបដំបូងរបស់ខ្ញុំបានទៅលើគេហ្អេ៎... ខ្ញុំមិនសុខចិត្តទេ » ថេយុងយកដៃរបស់គេមកជូតបបូរមាត់នោះស្ទើរតែដាច់ទៅហើយ។ រួចគេក៏ដើរទៅតុមិត្តរបស់គេវិញ។

«ថេយុងឯងទៅកម្មង់ស្រាយូរម្ល៉េះ? ឯងដឹងទេយើងដើររកឯងចង់ស្លាប់ហើយ» ជីមីនដែលត្រូវជាមិត្តភ័ក្តិរបស់ថេយ៏នោះដើររកគេឡើងបែកញើស សស្រាក់។

«គឺ យើងមានរឿងតិចតួចនិងណា៎ តោះទៅផ្ទះវិញ» ថេយុងនិយាយចប់ក៏ប្រញាប់យកទូរស័ព្ទពីលើតុ ហើយក៏ដើរទៅខាងក្រៅក្លឹបដើម្បីហៅតាក់សុីជិះត្រលប់ទៅផ្ទះវិញ។

មិនយូរប៉ុន្មានថេយុងក៏មកដល់ផ្ទះហើយក៏ប្រញាប់រត់ឡើងទៅលើបន្ទប់ យ៉ាងលឿន ព្រោះគេអស់កម្លាំងខ្លាំង ហើយនឹកឃើញរឿងដែលប្រុសជុងហ្គុក ជុងហ្គួយនោះធ្វើមកលើគេធ្វើអោយគេមិនសប្បាយចិត្តនោះទេ។

«អាឆ្កួត! អាឡប់! អាបង្កួយ» ថេយុងគប់ខ្នើយពេញបន្ទប់ហើយជេរប្រទិច ទៅជុងហ្គុករួចគេក៏ទម្លាក់ខ្លួនគេងនៅលើពូដ៏ទន់របស់គេដោតមិនចូលងូតទឹកឡើយ ព្រោះនេះគឺជាទម្លាប់របស់គេអោយតែមកពីស្រវឹង គឺមិនដែលងូតទឹកឡើយ។

នៅក្នុងសួនផ្កាមួយដែលសម្បូរទៅដោយផ្កាកុលាបជាច្រើន ប៉ុន្តែផ្កាកុលាបមួយទងនោះគឺពណ៏លឿងមានតែមួយទងប៉ុណ្ណោះ ធ្វើអោយថេយុងប្រញាប់រត់ទៅកាច់ក្លាចមានអ្នកណាមកកាច់មុន ប៉ុន្តែពេលទៅដល់មិនមែនមានតែគេម្នាក់នោះទេដែលចង់បាន គឺមានដៃមនុស្សប្រុសម្នាក់ទៀត ក៏ចង់បានផ្កានោះដែល។

«ខ្ញុំចាប់បាន.....» ថេយុងរកនិយាយប៉ុន្តែគឺត្រូវអាក់សម្តីដោយសារ ប្រុសម្នាក់ដែលចង់បានផ្កានោះគឺគ្មានអ្នកណាក្រៅពីជុងហ្គុកនោះទេ។

«នេះលោក....» ថេយុងចង្អុលមុខទៅជុងហ្គុកម្នាក់នោះរួចក៏មាត់គ្រឺតខ្នាញ់ជាមួយនិងចរិកឌឺរបស់គេជាខ្លាំង។

«យើងចាប់បានមុន...» ជុងហ្គុកនិយាយហើយក៏កាច់ផ្កាកុលាបនោះ រួចក៏យកមកហិត

«ក្រអូបណាស់...» ជុងហ្គុកនៅតែបន្តឌឺថេយុង ចំណែកឯរាងតូចបានត្រឹមតែខាំមាត់ក្តាប់ដៃប៉ុណ្ណោះ។

«អាបង្គួ» ថេយុងស្រែកជេជុងហ្គុក រួចក៏ចង្អុលមុខជុងហ្គុក

«អាស្វា» ជុងហ្គុកក៏មិនចាំយូរ ក៏ដាក់ទៅមួយមាត់ធ្វើអោយថេយុងមិនសូវចុកនោះទេ ព្រោះមុខរបស់គេក្រាស់ជាងស្បែកក្របីទៅទៀត។

«អាឆ្កួត! ហេតុអីបានឯងមករករឿងយើងរហូតអញ្ចឹង»

«នែ៎ អ្នកណាបានរករឿងឯង! នេះឯងប្រហែលមិនទាន់លេបថ្នាំទេដឹង»

«ឯងថាអ្នកណាមិនទាន់លេបថ្នាំ.....អាយ៎» ថេយុងរកយកដៃរបស់គេវាយជុងហ្គុក ប៉ុន្តែស្រាប់តែសម្លេងមួយបន្លឺឡើង...

គ្រឺង!!
សម្លេងនាឡិការបានរោទ៏ឡើងធ្វើអោយថេយុងក្រោកឡើងទាំងមុខក្រញូវ រួចក៏ញីសក់ក្បាលដែលកន្ទ្រើងដូចសំបុកមាន់នោះ។

«នេះ! គេម្នាក់និងមកលងខ្ញុំដល់យល់សប្តិទៀតផងហ្អេ៎» ថេយ៏និយាយហើយក៏ប្រញាប់ចុះពីលើគ្រែចូលបន្ទប់ទឹកដើម្បីរៀបចំខ្លួន ព្រោះថ្ងៃនេះគេត្រូវ រកការងារធ្វើផង។

បន្ទាប់ពីថេយុងងូតទឹកនិងរៀបចំខ្លួនរួចរាល់អស់ហើយគេក៏ប្រញាប់ចុះទៅក្រោមដើម្បីញុំាអាហារពេលព្រឹកដែលម៉ាក់របស់គេរៀបចំអោយ។

«អ្នកម៉ាក់! លោកប៉ាទៅណាហើយ» ថេយុងយកសាំងវុិចមកដាក់ក្នុងមាត់ហើយក៏សួរទៅម្តាយដែលកំពុងតែលើកម្ហូបមកអោយគេ។

«ប៉ាកូនទៅក្រៅបាត់ហើយ... ព្រោះដើម្បីមករកលុយដោះបំណុលនិងណា៎»

«ម៉ាក់កុំភ័យអី! ខ្ញុំនិងខំប្រឹងរកការងារដើម្បីមកជួយដោះបំណុលម៉ាក់» ថេយុងញញឹមពង្រាយហើយក៏យកប្រអប់បាយដែលម៉ាក់របស់ខ្លួនរៀបចំអោយនោះដាក់ក្នុងការបូប រួចក៏ថើបថ្ពាល់ម្តាយមួយខ្សឺត ហើយក៏ដើរចេញទៅ។

«អ្នកម៉ាក់ខ្ញុំលាសិនហើយ..» ថេយុងលើកដៃលា រួចក៏ទៅមុខផ្ទះដើម្បីហៅតាក់សុី។

ភរិយាកុងត្រា(short novel) Complete✅Where stories live. Discover now