ភាគ៥

1.6K 143 0
                                    

  ថេយុងដើរទៅឈរនៅជិតជុងហ្គុកដោយរក្សាទឹកមុខជូរហួយញដដែល ដែលធ្វើអោយអ្នកកំលោះជុងហ្គុកអត់ទ្រាំងនិងចរិករបស់គេមិនបាន។

«នែ៎! យើងខំមកបង្រៀនឯង។ ធ្វើទឹកមុខអោយរីកបន្តិចទៅ» ជុងហ្គុក និយាយពីអារម្មណ៏របស់គេដែលមាននៅក្នុងចិត្ត ព្រោះចរិករបស់ថេយុងបែបនេះធ្វើអោយគេអស់អារម្មណ៏បង្រៀនរលីងតែម្តង។

«ធ្វើយ៉ាងម៉េចទៅ.... ធ្វើបែបនេះមែនទេ?» ថេយយងប្រញាប់ប្តូរទឹកមុខ រួចក៏ធ្វើកាយវិការខ្ជូតៗ និង លើកដៃច្រងេងច្រងាង ដើម្បីអោយជុងហ្គុកមកមើលគេ។

«បានហើយៗ ឈប់ទៅ» ជុងហ្គុកប្រញាប់លើកដៃបញ្ឈប់ថេយុងមុននិងគេឈប់ពីខ្ជូតទៅចេញឆ្កួតវិញ។

«ហ្អាក៎!! ខ្ញុំខំធ្វើខ្ជូតអោយលោកមើលហើយ។ លោកដឹងទេលោកជាមនុស្សដំបូងណា៎ ដែលខ្ញុំធ្វើមុខខ្ជូតដាក់នោះ លោកជាមនុស្សសំណាងជាងគេហើយនៅលើលោកនោះ» ថេយុងសរសើរខ្លួនឯងឥតដាច់មាត់ ដែលធ្វើអោយអ្នកដែលឈរនៅជិតគេនោះពេបមាត់ជ្រញឆ្អន់ រកក្អួតដាក់ថេយុង។

«សំណាងណាស់! មិនដឹងថាសំណាងហ្នឹង ទៅវិញ ជិះបុកឆ្កែ ឫក៏មនុស្សទេ?» ជុងហ្គុកនិយាយបែបនេះទៅកាន់ថេយុង ធ្វើអោយគេនោះក្តៅស្លឹកត្រចៀកឆេវ ព្រោះនេះជុងហ្គុកគិតថាគេជាស្អី... បានធ្វើមុខខ្ជូតដាក់ហើយទៅជិះបុកឆ្កែនោះ។

«លោកក្រែងលោកថាបង្រៀនខ្ញុំ ហ្អេ៎? ហើយម៉េចក៏និយាយបែកអូរហូរស្ទឹង អញ្ចឹង» ថេយុងទើបតែនឹកឃើញនិយាយដល់រឿងបង្រៀនឆុងកាហ្វេ ដែលធ្វើអោយជុងហ្គុកប្រញាប់ទះថ្ងាសខ្លួនឯងតិចៗ ព្រោះបើថេយុងនាំនិយាយទៀតនោះ ប្រាកដជា មិនបានបង្រៀនទេ។

«អឹម...! ដំបូងគឺបង្រៀនពីការឆុង អាយឡាតេ។ ដំបូងយើងត្រូវចាក់ទឹកដោះគោខាប់ប្រហែលពីរកាំ រួចក៏ចាក់ចូលទៅក្នុងកែវធំ បន្ទាប់មកយកកាហ្វេខ្មៅដាក់ប្រហែល៣កាំ ហើយក៏ដាក់ចូលទៅក្នុងកែវធំនោះដែរ យល់ទេ?» ជុងហ្គុកខំនិយាយយ៉ាងសម្រិតសម្រាំងដើម្បីអោយថេយុងបានយល់ ប៉ុន្តែលទ្ធផលដែលទទួលបាននោះគឺ មិនដឹងថា ប្រលឹងរបស់ថេយុងហោះហើរដល់ណានោះទេ គិតតែសម្លឹងឥតព្រិចភ្នែក ចំណែកឯរាងកាយវិញឈរស្ងៀមដូចជាគល់ឈើ។

«យល់ទេ? គីមថេយុង...» ជុងហ្គុកស្រែកមួវាស ធ្វើអោយប្រលឹងដែលរសាត់អណ្តែតឆ្ងាយនោះមកចូលក្នុងខ្លួនរបស់ថេយុងវិញ។

«ហ្អា៎! ខ្ញុំមិទាន់បានមើលផង! សុំម្តងទៀតណា៎ ជុងហ្គុកណា៎» ថេយុងប្រញាប់និយាយសម្តីផ្អែមលួងជុងហ្គុកវិញ ចំណែកឯអ្នកដែលត្រូវគេនិយាយសម្តផ្អែមដាក់នោះ មុខឡើងក្រហមដូចជាម្ទេសទុំ។

«តែលើកនេះម្តងទៀតទេណា៎» ជុងហ្គុកលើកដៃមួយហើយ ក៏ប្រញាប់និយាយពីគ្រឿងផ្សំដែលគេនិយាយហើយម្តងនោះ មកនិយាយម្តងទៀត ចំណែកឯថេយុងវិញស្តាប់ឡើងចំហរ មាត់ដូចជាជក់ចិត្តណាស់អញ្ជឹង។

«យល់ទេ?» ជុងហ្គុកសួរដោយទឹកមុខស្មើរថេង

«យ...យល...យល់» ថេយុងនិយាយដោយរដិតមាត់ ព្រោះនៅពេលដែលជុងហ្គុកពន្យល់គេម្តងនេះ គេទៅស្រមៃដល់រឿងភាគដែលគេមើល ធ្វើអោយគេមិនបានស្តាប់ជុងហ្គុកម្តងទៀត។

«បើយល់ហើយ! ធ្វើអោយយើងភ្លក់មួយកែវ បើរសជាតិមិនឆ្ងាញ់ទេ ឯងត្រូវកត់រូបមន្តអាយឡាតេ អោយយើងមួយពាន់ចប់» ជុងហ្គុកនិយាយដោយដាច់អហង្កានៅចុងកន្ទុយ។

«យល់ហើយ! សុំលោកទៅអង្គុយសិនទៅ! ចាំ ខ្ញុំ គីមថេយុងម្នាក់នេះ ធ្វើអាយឡាតេដែលឆ្ងាញ់ពិសារសម្រាប់លោក» ថេយុងនិយាយហើយក៏ប្រញាប់ទៅទាញរបស់របរមកឆុង ធ្វើដូចជាខ្លួនឯងចាំបានរូបមន្តដែលជុងហ្គុកប្រាប់អញ្ចឹង ទាំងដែលការពិតទៅចាំមិនបានមួយផង។

«ដាក់ទឹកដោះគោ៣កាំ កាហ្វេខ្មៅ៤កាំ ម្សៅវ៉ាន់នីឡា១កែវ ទឹកសូកូឡាមួយកែវ ដាក់អំបិលបន្តិចដើម្បីកាត់ជាតិផ្អែម...» ថេយុងញញឹមញញែមផង ព្រោះគេជឿជាក់ថាជុងហ្គុកប្រាកដជាចូលចិត្តអាយឡាតេរបស់គេមិនខាន។

__ងាប់ហើយកាថេ៎ កាហ្វេដាក់អំបិល__

ភរិយាកុងត្រា(short novel) Complete✅Where stories live. Discover now