Ep7: រាក់ទាក់មិត្តចាស់

907 86 0
                                    


ជីមីនពេលឡេីងមកដល់បន្ទប់គេក៏ទាញទូរស័ព្ទនៅលេីតុក្បែរគ្រែរបស់គេដេីម្បីខលទៅជីន ថាគេសុំប៉ាម៉ាក់គេបានហេីយ

+In call

"អាឡូជីន ហ្យុងខ្ញុំសប្បាយចិត្តខ្លាំងណាស់ហ្យុង"រាងតូចជីមីនហក់លោតពេញបន្ទប់ព្រោះគេរំភេីបពេកមិននឹកស្មានថាប៉ាម៉ាក់គេយល់ព្រមនោះទេ

"នែ៎!!!វាស្អីឯងនិងហេីយមានរឿងស្អីដូចទ្រង់សប្បាយ
ចិត្តម៉្លេះ ឆាប់ប្រាប់យេីងភ្លាមមក" ដោយមិនដឹងថាជីមីនសប្បាយរឿងអីជីនក៏សួរ

"គឺអញ្ជេះណាហ្យុងខ្ញុំសុំប៉ាម៉ាក់ខ្ញុំទៅនៅជាមួយហ្យុងបានហេីយខ្ញុំសប្បាយចិត្តណាស់"ជីមីន

"ពិតមែនហ្អេស៎?? យេីងសប្បាយចិត្តណាស់ ហេីយឯងចង់មកនៅថ្ងៃណា" ជីន

"គឺថ្ងៃស្អែកតែម្តងទៅល្អទេហ្យុង"

"មានអីល្អតាស៎!!ឲ្យយេីងទៅទទួលឯងទេ?" ជីនមានឡានមួយឃាឡានដែលប៉ាម៉ាក់គេឲ្យយកមកជិះ

"បាទហ្យុង!!ចឹងជួបគ្នាថ្ងៃស្អែកណា បាយៗហ្យុង!!"
ទឺត....និយាយគ្នាចប់រាងតូចក៏ចុចបិទទូរស័ព្ទ

"ទៅរៀបចំខោអាវវិញល្អជាង"ជីមីនលោតចុះពីលេីពូកហេីយក៏ដេីរទៅរកទូខោអាវដេីម្បីរៀបចំរត់ចេញពីផ្ទះអាស៎មិនមែនទេគឺចេញពីផ្ទះដោយមានការ
អនុញ្ញាត-,-

+Skip__________________

ងាកមកមេីលបងប្អូនពីរនាក់នេះវិញជីនកំពុងអង្គុយលេីសាឡុងមេីលទូរទស្សន៍ ថេយ៍ទេីបតែចេញពីផ្ទះបាយព្រោះគេទៅយកទឹកញាុំចៃដន្យក៏ឮអ្នកជាបងនិយាយទូរស័ព្ទតែមិនដឹងថានិយាយជាមួយអ្នកណាក៏សួរ

"ហ្យុងនិយាយទូរស័ព្ទជាមួយអ្នកណាគេនិង?"ថេយ៍

"ជីមីនខលមកប្រាប់ថាគេសុំប៉ាម៉ាក់គេមកនៅទីនេះបានហេីយ"រៀបរាប់ប្រាប់ថេយ៉ុង

"មែនឬហ្យុង??សប្បាយចិត្តណាស់តែប៉ុណ្ណេះខ្ញុំមានគ្នាលែងអផ្សុកហេីយ"រាល់ថ្ងៃថេយ៉ុងមិនធ្វេីអីទេនៅតែផ្ទះទេីបគេធុញតែបានជីមីនមកនៅជាមួយគេមានគ្នានិយាយលេងមិនអោយស្ងាត់

"មែនហេីយឈប់សប្បាយចិត្តទៅឆាប់ទៅគេងទៅព្រោះស្អែកយេីងត្រូវទៅទទួលជីមីន" ជីនក៏ដេញថេយ៉ុងឲ្យទៅគេង

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now