Ep33:ពេលនេះមិនតែពេលក្រោយអាច

843 65 8
                                    


ពេលវេលាក៏ចេះតែរំកិលទៅមុខពេលនេះគឺជាពេលល្ងាចល្មមមនុស្សម្នានាំគ្នាចេញពីធ្វើការខ្លះក៏ចេញពីរៀនឯអ្នកខ្លះទៀតក៏បានចេញទៅលំហែកាយនាពេលរាត្រីបន្ទាប់ពីបញ្ចប់ការងាររៀងខ្លួន។

យ៉ុនហ្គីនិងជីមីនក៏បានរៀបចំខ្លួនព្រោះនិយាយគ្នារួចហើយថាល្ងាចនេះទៅដើរលេងនោះអី។យ៉ុនហ្គីបានរៀបចំខ្លួនរួចមុនគឺនាយពាក់អាវយឺតដៃខ្លីពណ៌ខ្មៅជាមួយនិងខោជើងវែងទោះវាសាមញ្ញតែមើលទៅស្អាតណាស់ នាយក្រាស់ក៏ចុះមកចាំជីមីនខាងក្រោមមុនព្រោះជីមីននៅងូតទឹកធ្វើខ្លួនលាបឡេលាបម្សៅ។

«រីងងង~~~»សម្លេងទូរស័ព្ទដៃរបស់យ៉ុនហ្គីក៏បន្លឺឡើងគឺជាលេខរបស់ដាហ៊ុនទើបនាយចុចទទួលហើយក៏ឮសម្លេងនៃខ្សែម្ខាងទៀតបន្លឺឡើង

«ហាឡូ!ចាហ្វាយ»ដាហ៊ុន

«យ៉ាងម៉េច?»យ៉ុនហ្គី

«គឺសាន់ ជុងហានិងគ្រួសារនាងបានរត់បាត់ហើយចាហ្វាយ»ដាហ៊ុនក៏រៀបរាប់ប្រាប់យ៉ុនហ្គី

«ចង្រៃយ៍!!!អើយ!!!ផាំង*ឯងត្រូវតែតាមរកនាងអោយឃើញមិនត្រូវឲ្យនាងរត់បានស្រួលៗទេ»យ៉ុនហ្គីទះតុមួយដៃផាំងចាប់ផ្តើមក្តៅមួយឆាវតែម្តង

«បាទចាហ្វាយ»ដាហ៊ុននិយាយចប់នាយក្រាស់ក៏ចុចផ្តាច់ប្រព័ន្ធ។មួយសន្ទុះក្រោយមកទើបជីមីនក៏ចុះមកល្មមតែឃើញទឹកមុខយ៉ុនហ្គីមិនសូវល្អទើបរាងតូចអត់និងសួរមិនបាន

"មានអីមែនទេយ៉ុន?"ជីមីន

"គ្មានអីទេតោះយើងឆាប់ទៅ"នាយតបទៅរាងតូចទាំងញញឹមនាយមិនបានប្រាប់រឿងនេះដល់ជីមីននោះទេព្រោះខ្លាចជីមីនបារម្ភ។

"ប្រាកដទេ?"ជីមីននៅតែដេញដោលមិនអស់ចិត្ត

"ប្រាកដហើយបាទព្រះអង្គសុំស្តេចយាង"យ៉ុនហ្គីក៏និយាយឌឺទៅកាន់រាងតូចព្រមទាំងធ្វើជាអោនហើយអញ្ជើញដូចស្តេចអញ្ចឹងតែវាធ្វើអោយរាងតូចហួសចិត្តមិនតិចទេចេះធ្វើដូចក្មេងទៅកើត

"អញ្ចឹងឆាប់នាំយើងទៅភ្លាមទៅ"ជីមីនក៏ដំឡើងខ្លួនធ្វើដូចជាស្តេចមែនទែនអញ្ចឹងហើយក៏ដើរទៅកៀកដៃរបស់យ៉ុនហ្គី ហើយពួកគេក៏នាំគ្នាដើរចេញទៅប្រកបដោយស្នាមញញឹមបិទមាត់មិនជិតតែម្តង។

💗រឿងមន្តស្នេហ៍ជំនួយការកម្លោះ💗Where stories live. Discover now